ភាគទី០៧(វាជាចោរ)

158 25 5
                                    

ក្រោយពេលដែររាងក្រាស់ចេញទៅបាត់គឺថារាងតូចមិនហ៊ានចេញទៅក្រៅនោះទេគឺនៅតែក្នុងបន្ទប់មួយជំហ៊ានក៏មិនចេញក្រៅដែរ។

«អេ៎ហើយអ្នកណាមកនៅក្នុងបន្ទប់របស់លោកម្ចាស់?»ម៉ែដោះដើរមកពីណាក៏មិនដឹងកាត់មុខបន្ទប់របស់ថេយ៉ុងឃើញថាបើកទ្វារចោលក៏ចូលទៅមើល។

«ឯងជាអ្នកណាម៉េចបានមកនៅក្នុងបន្ទប់របស់លោកម្ចាស់»ម៉ែដោះចូលមកដល់ក៏សួរភ្លាមៗ។

«អ៊ុំស្រី»រាងតូចបែរមុខមកហើយក៏ហៅទៅកាន់ម៉ែដោះអូសៀ។

«យឺស!ឯងល្អិតឯងហ៊ានមកនៅក្នុងបន្ទប់របស់លោកម្ចាស់ផង!នៅហ៊ានយកសម្លៀកបំពាក់របស់លោកស្រីមកស្លៀក»ម៉ែដោះអូសៀចូលទៅចាប់ដៃរាងតូចមួយទំហឹងតែម្ដង។

«អួយ!ខ្ញុំមិនបានចូលមកដោយខ្លួនឯងទេគឺលោកម្ចាស់ឲ្យខ្ញុំចូលមកក្នុងនេះហើយសម្លៀកបំពាក់របស់លោកស្រីគឺលោកម្ចាស់ជាអ្នកយកមកឲ្យខ្ញុំស្លៀកទេ»រាងតូចស្រែកឡើងដោយក្ដីឈឺចាប់ហើយក៏ព្យាយាមបកស្រាយឲ្យម៉ែដោះអូសៀស្ដាប់។

«យើងមិនជឿរទេឯងកុហកលោកម្ចាស់គាត់មិនអាចយកសម្លៀកបំពាក់ដែរលោកស្រីស្រឡាញ់បំផុតមកឲ្យឯងស្លៀកនោះទេ!ឯងឆាប់ចេញមកនេះមកឲ្យលឿន»ម៉ែដោះអូសៀចាប់អូសដៃរបស់រាងតូចចេញមកខាងក្រៅអូសទាយទៅសាលធំហើយក៏រុញរាងតូចមួយទំហឹងឲ្យដួលទៅលើឥដ្ឋ។

«អួយ!ហ្ហឹក!អ៊ុំស្រីលោកម្ចាស់អ្នកឲ្យខ្ញុំស្លៀកទេ»រាងតូចស្រែកឈឺចាប់ព្រោះតែដួលរលាត់ដៃហើយក៏នៅតែព្យាយាមនិយាយប្រាប់ឲ្យម៉ែដោះជឿរ។

«យើងមិនជឿរទាំងអស់គ្នាមើលអាក្មេងម្នាក់នេះទៅវាចូលទៅក្នុងបន្ទប់របស់លោកម្ចាស់ហើយលួចសម្លៀកបំពាក់របស់លោកស្រីមកពាក់ថែមទៀត»ម៉ែដោះនៅតែមិនជឿរទៅកាន់រាងតូចហើយក៏ស្រែកប្រាប់ទៅកាន់អ្នកបម្រើនិងទាសករគ្រប់គ្នាហាក់ដូចរាងតូចជាចោរ។

«ខ្ញុំមិនបានធ្វើចឹងទេ!»រាងតូចព្យាយាមប្រកែកទាំងទឹកភ្នែករហាម។

«នេះមានរឿងអ្វីហ្នឹង?»មីងអេរ៉ាដែលទើបមកពីផ្ទះបាយឃើញរាងតូចត្រូវម៉ែដោះអូសៀធ្វើបាបក៏ប្រញាប់ចូលមកសួរនាំភ្លាមៗ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now