ភាគទី១៩(គេជាអ្នកមើលថែកូនខ្ញុំ)

142 14 2
                                    

ក្រោយពីឈរចាំអស់មួយសន្ទុះធំរទះសេះជាច្រើនអមដំណើរដើរដោយទាហានជាច្រើនកំពុងតែធ្វើដំណើរសម្ដៅមករកវិមានរបស់លោកឧបរាជយ៉ាងកក្រឹកកក្រែងតែម្ដង។ អ្នកបម្រើទាំងអស់របស់លោកឧបរាជរួមទាំងលោកឧបរាជផងដែរត្រៀមខ្លួនទទួលព្រះនាងផងដែរ។

រទេះសេះដែលស្អាតជាងគេបរមកឈប់នៅពីមុខវិមានភ្លាមនោះក៏មានអ្នកបម្រើម្នាក់ចុះមកហើយក៏ដាក់ដៃចាំទទួលព្រះនាងចុះផងដែរ។

ស្បែកជើងកែងទាបពាក់ពណ៌មាសដោយជើងស្រលូនស្អាតដាក់ជើងចុះមកជាន់ទៅលើដីបចេញមកបង្ហាញកាយយ៉ាងស្រស់ស្អាតតាមរបៀបស្រ្តីជនជាតិអង់គ្លេស។ស្បែកសរម៉ត់រលោងប៉ះជាមួយនិងពន្លឺថ្ងៃធ្វើឲ្យស្បែងរបស់ព្រះនាងកាន់តែចែងចាំងស្រស់ស្អាត។

សក់ពណ៌មាសរលើបរលោងផ្ទៃមុខសរម៉តចម្រុះស្រួចលើខ្ទង់ស្រស់ស្អាតខ្លាំងលើសអស់ស្រីនៅក្នុងអាណាចាក់សាន់តូអូសៀនេះផ្កួបផ្សំជាមួយនិងរ៉ូបបោងៗពណ៌សរក្បាច់ផ្កាចាក់ដោយអំបោះមាសយ៉ាងប្រណិត។ព្រះនាង ព្រីមរ៉ូស អេឡាស៊ូដៀល៍ ជាបុត្រីពៅរបស់ស្ដេចអេឡាស៊ូដៀល៍នៃអាណាចក្រជិតខាងព្រះនាងទើបតែមានព្រជន្មម្ភៃបួនព្រះវស្សាតែប៉ុណ្ណោះបើនិយាយពីកម្ពស់វិញគឺល្មមត្រឹមស្លឹកត្រចៀករបស់លោកម្ចាស់តែខ្ពស់ជាងហូប៊ី។

«សូមស្វាគមន៍ព្រះនាងការធ្វើដំណើរមកកាន់វិមានរបស់ខ្ញុំ»លោកម្ចាស់ចូលទៅស្វាគមន៍ដោយស្នាមញញឹមនេះជាការគួរសមរបស់ម្ចាស់ផ្ទះ។

«វិមានរបស់លោកឧបរាជធំដូចដែលគេនិយាយពិតមែន»សម្លេងដ៏ពិរោះរណ្ដំពោលឡើងទៅកាន់លោកម្ចាស់តែកែវភ្នែកសម្លឹងទៅមើលវិមានរបស់លោកឧបរាជ។

«អញ្ជើងព្រះនាងយាងចូល»លោកម្ចាស់ប្រាប់ទាំងឱនលំទោនទៅកាន់ព្រះនាង។

ព្រះនាងម្ចាស់មិនបានតប.តអ្វីក៏ដើរទៅទាំងញញឹមស្រស់តែក៏អាក់ដំណើរបន្តិចហើយក៏ងាកទៅខាងឆ្វេងដៃហើយក៏សម្លឹងមុខរាងតូចមិនដាក់ភ្នែក។

«អីយ៉ាក្មេងនេះគួរឲ្យស្រឡាញ់ណាស់ក្មេងនេះជាកូនរបស់អ្នកណាហ្នឹង?»ព្រះនាងព្រីមរ៉ូស ងាកទៅឃើញអាល្អិតជីមីននីនៅក្នុងដៃរបស់ហូប៊ីក៏ចូលទៅសួរនាំតាមរបៀបអ្នកដែលស្រឡាញ់ក្មេង។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now