ភាគ៣:រកការងារ?

4.1K 466 40
                                    

ថេយ៉ុងភ្ញាក់ដឹងខ្លួនពេលដែលលឺសម្លេងគោះទ្វារបន្ទប់គេងរបស់គេលាន់ឡើង ងាកទៅមើលនាឡិកាជញ្ជាំងក៏ឃើញថាម៉ោង៨ព្រឹកទៅហើយ

នេះប្រហែលជាលើកដំបូងហើយដែលគេចាំបានថាគេងស្កប់ដល់ថ្នាក់នេះ

ឃើញថេយ៉ុងបើកទ្វារមកភ្លាម អ្នកដែលគោះក៏រហ័សថយជំហានជើងអោយឆ្ងាយបន្តិចរក្សាគម្លាតរវាងគេនិងកម្លោះតូចបានយ៉ាងល្អ ព្រឹកនេះគេពាក់អាវយឺតពណ៏សដៃខ្លី ខោក្រណាត់ពណ៏ប្រផេះមើលទៅទំនងជាភ្ញាក់មុនគេទៅទៀត

"អរុណសួរស្តី"ថេយ៉ុងលឺបែបនេះក៏ងក់ក្បាលតិចៗតបទៅគេវិញស្រាលៗ

"អ...អរុណសួរស្តី"

"ខ្ញុំបានដាំបបរសម្រាប់ថេយ៉ុងដែរ...ញ៉ាំអោយមានកម្លាំងសិនទៅ"

"តែខ្ញុំមិនទាន់ងូតទឹកនោះទេ..."

"បើអញ្ចឹងតាមសម្រួលចុះ ខ្ញុំទៅចាំនៅតុអាហារមុន"ថេយ៉ុងងក់ក្បាលបែរខ្លួនប្រុងចូលមកវិញ តែក៏អាក់ពេលលឺអ្នកម្ខាងទៀតហៅ

"គឺខ្ញុំភ្លេចអោយ...នេះ!! "គេហុចស្បោងសម្លៀកបំពាក់ម៉ាកប្រេនល្បីមួយកន្លែងមកអោយថេយ៉ុងដែលធ្វើមុខឡេងឡង់មកកាន់គេ

"ខ្ញុំដឹងថាថេយ៉ុងគ្មានសម្លៀកបំពាក់ស្លៀកពាក់ទើបព្រឹកមិញបានអោយគេរៀបចំមកអោយ មិនដឹងថាថេយ៉ុងពាក់ទំហំណាឡើយទើបយកទំហំMមកអោយ សាកមើលសិនទៅ

"អរគុណ...លោកជួយខ្ញុំច្រើនដល់ហើយ ពិតជារអៀសចិត្តខ្លាំងណាស់"

"ក៏ជួយតាមដែលអាចធ្វើទៅបាន មិនបាច់អរគុណខ្ញុំទេ..."ថេយ៉ុងក៏បានត្រឹមញញឹមថើរៗហើយបែរខ្លួនចូលមកក្នុងបន្ទប់របស់គេមុននេះក្រោមការតាមសម្លឹងពីនាយកម្លោះម្នាក់ទៀតមិនដាក់ភ្នែកសោះ

មួយស្របក់ក្រោយថេយ៉ុងបានសម្អាតខ្លួនរួចរាល់និងចេញមកវិញដោយសម្លៀកបំពាក់ថ្មីនោះ គេមិនដឹងថាជុងហ្គុកអាចប៉ាន់ស្មានបានពីទំហំរាងកាយគេត្រូវបានដោយរបៀបណាឡើយ

"មកដល់ហើយ?ឆាប់មកញ៉ាំបបរមក"ជុងហ្គុកដាក់ចានបបរនៅលើតុទល់មុខអ្នកដែលទើបតែមកដល់ ហើយអង្គុយនៅកៅអីទល់មុខគេ

[If I met you first]​​​ COMPLETE✔️Where stories live. Discover now