ឡានបើកមកឈប់នៅខាងមុខក្រុមហ៊ុនទៅហើយ ប៉ុន្តែអ្នកដែលគេងលក់នៅមិនទាន់ភ្ញាក់នៅឡើយតម្រូវអោយជុងហ្គុកត្រូវដាស់គេអោយភ្ញាក់បើទោះជាមិនចង់ក៏ដោយចុះ
"ថេយ៏...ថេយ៏ភ្ញាក់ឡើង"គេអង្រួនតិចៗដាស់អោយអ្នកគេងលក់អោយងើបមកទាំងសភាពសេសឺនៅឡើយមុននឹងស្ទុះភ្ញាក់ឡើងមកវិញពេលឃើញថាពេលនេះកំពុងនៅខាងមុខអគារធំខ្ពស់មួយកន្លែង
"ខ្ញុំសុំទោសដែលត្រូវដាស់បែបនេះ តែមិនអាចទុកអោយថេយ៏គេងក្នុងឡានបែបនេះឡើយ"
"សុំទោសណា...ខ្ញុំអត់មានចេតនាគេងលក់ទេ ខ្ញុំគ្រាន់តែ- "
"អត់ទេ កុំសុំទោសខ្ញុំអី...គ្រាន់តែថេយ៏គេងមិនបានធ្វើអ្វីខុសឡើយ"ថេយ៉ុងស្ងាត់វិញពេលជុងហ្គុកនិយាយកាត់គេ ទឹកមុខនាយមើលទៅប្រាកដប្រជាណាស់
"ថ្ងៃក្រោយនៅពេលដែលថេយ៉ុងធ្វើអ្វីមួយ មិនចាំបាច់ភ័យខ្លាចខុសនេះខុសនោះឡើយ មិនបាច់សុំទោសចំពោះរឿងតិចតួចឬមួយរឿងដែលយើងមិនបានធ្វើខុសសោះស្តាប់បានទេ? "ពេលឃើញគេងក់ក្បាលតិចៗទើបនាយញញឹមឡើងមកពេលដឹងថាថេយ៉ុងស្តាប់បាននិងព្រមធ្វើតាមគេបែបនេះ
"អូខេ ពួកយើងចុះទៅបានហើយ"ជុងហ្គុកបើកទ្វារចុះទៅមុន ចំណែកថេយ៉ុងក៏ទើបតែចាប់អារម្មណ៏ដឹងពីអាវរបស់ជុងហ្គុកដែលកំពុងដណ្តប់លើខ្លួនគេនៅឡើយ....នេះគេដណ្តប់អោយខ្លួនតាំងតែពីពេលណា?
ហេតុអីយកចិត្តទុកដាក់នឹងគេបែបនេះ? ដឹងទេថាអំពើល្អរបស់នាយធ្វើអោយគេប្លែកក្នុងចិត្តច្រើនណាស់
"កំពុងគិតអី ឆាប់ចុះមក"ជុងហ្គុកឃើញថាអ្នកខាងនោះគិតតែអង្គុយក្នុងឡានកាន់អាវក្រៅរបស់នាយជាប់នៅឡើយទើបដើរទៅបើកទ្វារសួរនាំ
"គ្មានទេ...នេះអាវរបស់លោក"ជុងហ្គុកទទួលមកកាន់ទើបលូកមកចាប់កាន់ដៃថេយ៉ុងនាំចូលទៅខាងក្នុងតែត្រូវនាយតូចទាញអោយឈប់វិញ
"លោកកាន់ដៃខ្ញុំធ្វើអី? "
"កុំអោយថេយ៏ខ្លាចនោះអី? "
"ប៉ុន្តែធ្វើបែបនេះគេអាចនឹងច្រលំ វាប៉ះពាល់ដល់កិត្តិយសលោកណាជុងហ្គុក"គេព្យាយាមហាមតែជុងហ្គុកមិនស្តាប់ចចេសកាន់ដៃចូលមកខាងក្នុងក្រុមហ៊ុនទាំងមិនខ្វល់អ្វីសោះ
YOU ARE READING
[If I met you first] COMPLETE✔️
Lãng mạn«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]