នៅថ្ងៃចុងសប្តាហ៏អ្នកទាំងពីរអាចមានពេលសម្រាកបានទាំងអស់គ្នា ទើបជុងហ្គុកមានគម្រោងចង់នាំថេយ៉ុងទៅលេងនៅរីសតលើកោះ។ ទីនោះមានទេសភាពស្អាតខ្យល់អាកាសក៏បរិសុទ្ធ ថេយ៉ុងហត់នឿយមកច្រើនទើបនាយចង់នាំគេទៅលំហែអោយបានសម្រាកខួរក្បាលខ្លះ
នៅអំឡុងពេលស្ថិតនៅលើអូប័រធ្វើដំណើរទៅកាន់កោះ ថេយ៉ុងហាក់ស្លុងអារម្មណ៏ទៅនឹងទេសភាពជុំវិញខ្លួនខ្លាំងណាស់ តើវាយូរប៉ុណ្ណាហើយដែលគេអាចមានពេលវេលាធ្វើដំណើរមកតំបន់ដែលមានធម្មជាតិស្រស់ស្អាតបែបនេះទៅ?
"ជុងហ្គុក..."លឺសម្លេងហៅអោយអ្នកដែលកំពុងអង្គុយញ៉ាំនំនៅក្បែរនោះក៏ងាកមកមើល ទើបថេយ៉ុងរហ័សចុចថតភ្លាមៗទាំងអស់សំណើចតិចៗមកផងព្រោះមុខជុងហ្គុកពេលនេះដូចកូនកំប្រុងដែលញុកchestnutឡើងប៉ោងមាត់អស់រលីង
"ថេយ៏!!នេះអូនថតបងហ្ហេស? "ជុងហ្គុកចោទសួរទាំងចង់អស់សំណើចផងអៀនផង
"មើលចុះបងគួរអោយស្រលាញ់ណាស់!!"ថេយ៉ុងសើចកក្អឹកបង្វែរកាម៉េរ៉ាអោយជុងហ្គុកបានមើល
"ថ្ពាល់បងប៉ោងខ្លាំងណាស់ លុបទៅអូន"
"អត់ទេ រូបខ្យូតសឹងអីអូនមិនលុបដាច់ខាត"និយាយហើយក៏រត់ទៅម្ខាងបាត់អោយជុងហ្គុកត្រូវទៅតាមយ៉ាងលឿន ខំតាមអោយសុំលុបតែចុងក្រោយក៏នៅតែចាញ់ថេយ៉ុង អោយនាយតូចទុករូបទាំងនោះដដែល....នរណាទៅហ៊ានជំទាស់ចិត្តនោះខ្លាចវីវរខឹងគេអីចប់តែម្តងពិបាកលួងណាស់
_____
ចាយពេលកន្លះម៉ោងទម្រាំតែទៅដល់កោះទីនោះ មានបុគ្គលិករីសតនៅឈរចាំដើម្បីនាំពូកគេចូលទៅខាងក្នុង ថេយ៉ុងក្រឡេកមើលទៅខាងក្រៅក្បែរមាត់សមុទ្រឃើញគេរៀបចំកម្មវិធីអ្វីម្យ៉ាង មានការតុបតែងស្អាតណាស់មានទាំងក្រណាត់មានទាំងផ្កាជាលម្អផង
"អូនមើលអី? "ជុងហ្គុកបានកាតបន្ទប់ពីបុគ្គលិកហើយក៏ចូលមកសួរនាំពេលឃើញថេយ៉ុងនៅឈរមើលអ្វីក៏មិនដឹងពីមាត់បង្អួចlobbyទៅ
"នោះ!មើលគេរៀបចំកម្មវិធីនៅមាត់សមុទ្រស្អាតខ្លាំងណាស់"ជុងហ្គុកមើលទៅតាមមុននឹងលេចស្នាមញញឹមឡើងមកតិចៗ
YOU ARE READING
[If I met you first] COMPLETE✔️
Lãng mạn«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]