មិនប៉ុន្មានថ្ងៃកន្លងផុតក៏ដល់ថ្ងៃដែលថេយ៉ុងត្រូវរើទៅស្នាក់នៅកន្លែងថ្មី ដោយមានជុងហ្គុកជាអ្នកជួយយកអាសារអោយកូនចៅជួយជញ្ជូនឥវ៉ាន់ និងរៀបចំអាផាត៏មិនអោយថេយ៉ុងបាននៅស្រួលតែថាមើលទៅទឹកមុខនាយដូចជាមិនល្អសោះ នោះក៏ព្រោះយតែរាងខូចចិត្តដែលពេលនេះថេយ៉ុងចេញមករស់នៅឆ្ងាយពីគេនោះអី
"ហេតុអ្វីធ្វើមុខបែបនេះ?លោកក៏អាចមកលេងខ្ញុំបានរហូតទេតើ"ថេយ៉ុងដាក់កែវទឹកអោយអ្នកដែលអង្គុយលើសាឡុងក្នុងកន្លែងស្នាក់នៅថ្មីរបស់គេ ក្រោយមកជួយរៀបចំអស់មួយកំណាត់ថ្ងៃ
"វាមិនដូចគ្នានោះទេថេយ៏"មនុស្សធ្លាប់ឃើញមុខគ្នា នៅជាមួយគ្នារាល់ថ្ងៃឡើងជុងហ្គុកទម្លាប់ទៅហើយ ដល់ពេលថេយ៉ុងរើចេញភ្លាមៗបែបនេះគេច្បាស់ជាត្រូវសម្របខ្លួនក្នុងការនៅម្នាក់ឯងម្តងទៀតហើយ
"ហេតុអីមិនដូច?ខ្ញុំមិនបានទៅរស់នៅប្រទេសក្រៅឯណា? ចុងសប្តាហ៏ខ្ញុំក៏ទៅបង្រៀនក្មេងៗនៅតែជួបមុខគ្នាញឹកញាប់"និយាយហើយឃើញថាទឹកមុខគេនៅមិនទាន់ស្រស់បស់នៅឡើយទើបថេយ៉ុងត្រូវនិយាយឡើងបន្ថែម
"ទុកពេលអោយខ្ញុំសិនណាជុងហ្គុក"ម្ចាស់ឈ្មោះងាកទៅមើលអ្នកអង្គុយក្បែរញញឹមផ្អែមដាក់គេ ទើបដកដង្ហើមធំមុននឹងងក់ក្បាលតិចៗ
"ខ្ញុំសុំទោស...ខ្ញុំគ្រាន់តែចង់អោយថេយ៉ុងនៅក្បែរខ្ញុំអោយបានច្រើនៗតែប៉ុណ្ណោះ"
"...."
"ប៉ុន្តែថេយ៉ុងប្រើពេលគិតយូរប៉ុណ្ណាក៏ខ្ញុំចាំបានដែរ- "ជុងហ្គុកអាក់បន្តិចធ្វើអីលែងត្រូវពេលថេយ៉ុងស្រាប់តែសសុលខ្លួនមកអោបគេ....ព្រះអើយ បេះដូងគេលោតញាប់ខ្លាំងណាស់ មុខក៏ឡើងកម្តៅភាយៗក្រហមត្រចៀកងាំង
តើគេយល់សប្តិមែនទេ?ថេយ៉ុងកំពុងតែអោបគេឬ?
"អរគុណណាស់ជុងហ្គុក"ជុងហ្គុកលឺហើយញញឹមចេញមកលើកដៃមកអោបក្រសោបនាយតូចវិញណែនដៃដូចគ្នា
"ខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំគិតពីសុខភាពផ្លូវចិត្តរបស់ថេយ៏ជាចម្បង បើសិនជាថេយ៉ុងចង់បានបែបនេះខ្ញុំក៏មិនបដិសេធស្រាប់ហើយ"កាន់តែស្តាប់ពាក្យដែលនាយនិយាយហើយ ថេយ៉ុងអោបគេកាន់តែណែនជាងមុន
![](https://img.wattpad.com/cover/373447281-288-k448693.jpg)
YOU ARE READING
[If I met you first] COMPLETE✔️
Romance«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]