"ខ្ញុំបានទាក់ទងទៅកាន់មេធាវីរួចរាល់ហើយ គេប្រាប់ថានឹងកំពុងរៀបចំអោយ និងជូនដំណឹងទៅភាគីម្ខាងទៀតអោយបានដឹងថាថេយ៉ុងនឹងសុំប្តឹងលែង" ជុងហ្គុកដាក់ខ្លួនអង្គុយលើសាឡុងសម្លឹងមើលអ្នកដែលអង្គុយកាន់កែវសូកូឡាក្តៅក្នុងដៃមួយកែវផង នេះក៏កន្លងទៅមួយសប្តាហ៏ហើយដែលនាយតូចបានស្នាក់នៅទីនេះជាមួយគេ អាចថាថេយ៉ុងស្រស់បស់ជាងមុនច្រើន មិនសូវជាឃើញស្លក់ៗហេវហត់ដូចកាលពីលើកមុនឡើយ
"តើខ្ញុំមិនចាំបាច់ទៅប្រឈមនឹងគេដោយផ្ទាល់ទេត្រូវទេ? "ថេយ៉ុងសួរទាំងទឹកមុខតានតឹងឡើងមក មើលទៅអ្នកម្ខាងទៀតដែលដកដង្ហើមធំ
"បើសិនជាថេយ៏ចង់ទៅប្រាប់ដោយផ្ទាល់ក៏បាន ព្រោះមិនយូរមិនឆាប់ក៏គង់តែនឹងជួបគ្នានៅតុលាការដដែលទេ ដែលមេធាវីគាត់ទៅជំនួសព្រោះខ្លាច- "
"លោកជូនខ្ញុំត្រលប់ទៅផ្ទះនោះវិញបានទេជុងហ្គុក? ខ្ញុំចង់ទៅនិយាយរឿងនេះជាមួយគេដោយផ្ទាល់"គេនិយាយកាត់ជុងហ្គុកឡើងមក អោយនាយត្រូវបង្ហាញទឹកមុខភ្ញាក់ផ្អើលខ្លាំងពេលដែលបានលឺបែបនេះ
"ថេយ៏...."
"ខ្ញុំចង់ទៅប្រាប់ដោយផ្ទាល់ ម្យ៉ាងត្រលប់ទៅវិញលើកនេះខ្ញុំក៏មិនបានទៅម្នាក់ឯង....ខ្ញុំមានលោកទៅជាមួយ ដូច្នេះខ្ញុំមិនសូវជាខ្លាចដូចលើកមុនឡើយ"សម្តីរបស់ថេយ៉ុងអោយជុងហ្គុកភាំងនិងមានស្នាមញញឹមតិចៗឡើងមក ពេលដឹងថាថេយ៉ុងចាប់ផ្តើមទុកចិត្តនាយបានច្រើនជាងមុនហើយ
"បាន...បើវាជាការសម្រេចចិត្តរបស់ថេយ៉ុងហើយ ព្រឹកថ្ងៃស្អែកខ្ញុំជូនទៅ"ថេយ៉ុងញញឹមពេលដែលបានលឺហើយ ទើបងក់ក្បាលតិចៗឡើងមក
"នេះក៏យប់ណាស់ហើយ...ថេយ៏ទៅសម្រាកចុះណានៅយប់ពេកមិនល្អដល់សុខភាពទេ"ជុងហ្គុកងើបឈរឡើងអមដោយពាក្យផ្តែផ្តាំ ក្រោយក្រឡេកមើលទៅម៉ោងឃើញថាវាម៉ោងជិត១០យប់ទៅហើយ
"លោកក៏ដូចគ្នា រាត្រីសួស្តីជុងហ្គុក"
"បាទ!រាត្រីសួស្តី"
______
ព្រឹកថ្ងៃបន្ទាប់
រាងកាយមនុស្សប្រុសដែលមានស្នាមជាំបែកមុខបែកមាត់ និងស្នាមរបួសមួយតួខ្លួន កំពុងដេកតម្អូញនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដែលពេលនេះមានសភាពរញ៉េរញ៉ៃស្ទើរតែមើលមិនយល់ក្រោយត្រូវម្ចាស់បំណុលតាមវ៉ៃធ្វើបាបដល់ផ្ទះកាលពីយប់
![](https://img.wattpad.com/cover/373447281-288-k448693.jpg)
YOU ARE READING
[If I met you first] COMPLETE✔️
Romance«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]