ភាគ១៣:លោកផឹកស្រា?

3.6K 437 17
                                    

ជុងហ្គុកភ្ញាក់នៅម៉ោង៥ភ្លឺ ដែលពេលនោះមេឃនៅងងឹតមិនទាន់ភ្លឺស្រួលបួលនៅឡើយ...ងើបមកក៏រាងស្វាងងងុយពេលបានឃើញថេយ៉ុងគេងលក់ក្បែរគេទាំងអង្គុយផ្អែកខ្នងនឹងក្បាលគ្រែនៅឡើយក្នុងដៃក៏មានកាន់កន្សែងជាប់ក្នុងដៃអោយជុងហ្គុកដឹងបានយ៉ាងច្បាស់ថាថេយ៉ុងបានចំណាយពេលមើលថែខ្លួនអស់ជាច្រើនម៉ោង

"សុំទោស! ខ្ញុំមិនមានចេតនាកុហកថេយ៏រឿងសន្លប់នោះឡើយ...ខ្ញុំគ្រាន់តែមិនដឹងថាត្រូវប្រឈមមុខជាមួយថេយ៏បែបណាតែប៉ុណ្ណោះ"ប្រុសកំលោះពោលខ្សឹបៗ លូកដៃទៅចាប់បេះកន្សែងពីដៃអ្នកដែលគេងលក់ចេញថ្នមៗទើបរំកិលខ្លួនថេយ៉ុងតិចៗអោយគេបានទម្រេតខ្លួនលើគ្រែរបស់នាយវិញ ទាញភួយដណ្តប់អោយរួចរាល់ទើបគេរហ័សដើរចាកចេញទៅក្រៅបាត់ ព្រឹកនេះគេចង់ធ្វើអាហារពេលព្រឹកជូនដល់ថេយ៉ុងទុកជាការសុំទោសសឹមរៀបចំខ្លួនដើម្បីចេញទៅបំពេញការងារមុនបាត់

ក្លិនឈ្ងុយនៃអាហារពេលព្រឹកសាយភាយមកប៉ះច្រមុះអ្នកគេងលក់អោយងើបបើកភ្នែកឡើងមិនបានឃើញវត្តមានជុងហ្គុកជំនួសដោយការឃើញចាននំប៉័ងដុតមានប័រ ស៊ុត សាច់ក្រកដែលទើបនឹងចៀនហើយក្តៅៗទុកនៅលើតុក្បែរសាឡុងមិនឆ្ងាយពីកន្លែងដែលគេសម្រាកប៉ុន្មាន ពេលដើរទៅកៀកក្បែរនោះទើបឃើញថាក្នុងចានមានបិតណូតមកជាមួយផង

អត្ថន័យក្នុងណូត:

«ព្រឹកនេះខ្ញុំមានការងារបន្ទាន់ទើបត្រូវចាកចេញទៅមុន សុំទោសណាដែលអោយថេយ៏មកលំបាកត្រូវមើលថែខ្ញុំពេញមួយយប់ ចាត់ទុកថាអាហារពេលព្រឹកមួយចាននេះជាការសុំទោសរបស់ខ្ញុំទៅចុះ»

~ជុងហ្គុក~

ស្នាមញញឹមផុសលើផ្ទៃមុខកម្លោះតូចឡើងមក សម្លឹងមើលចានអាហារពេលព្រឹកដែលត្រូវបានរៀបចំដោយម្ចាស់ណូតមុននឹងដកដង្ហើមធំឡើងមកបន្តិច។ និយាយដោយស្មោះត្រង់ទៅ ជុងហ្គុកពិតជាល្អនឹងគេខ្លាំងណាស់....ល្អដល់ថ្នាក់គេខ្លាចថាខ្លួនឯងនឹងគិតទៅលើ​នាយទៅក្នុងន័យផ្សេងដែលជ្រៅជាងនេះ ហើយវាក៏ជាមូលហេតុមួយដែលធ្វើអោយថេយ៉ុងសម្រេចចិត្តក្នុងការរើចេញពីទីនេះទៅស្នាក់នៅទីកន្លែងផ្សេងមុនពេលដែលអារម្មណ៏ក្នុងចិត្តកាន់តែរីកដុះដាលឡើង

[If I met you first]​​​ COMPLETE✔️Where stories live. Discover now