មន្ទីរពេទ្យ
ក្រោយអំពីដឹងដំណឹងដ៏តក់ស្លុតនេះភ្លាម ក្រុមគ្រួសារជុងហ្គុកនាំគ្នាមកមន្ទីរពេទ្យអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយពេលដែលមកដល់ក៏ឃើញតែថេយ៉ុងមានឈាមដាមឡើងជោគខ្លួនអង្គុយខ្ទប់មុខយំលើកៅអីក្បែរបន្ទប់សង្គ្រោះបន្ទាន់
"ថេយ៉ុង..."លឺសម្លេងរបស់ធឺរីសសាអោយអ្នកដែលអង្គុយយំងើបមុខទៅមើល សន្សឹមនាំរាងកាយខ្សត់ខ្សោយរបស់គេអោយឈរបានត្រឹមត្រូវវិញមើលមកពួកគាត់ទាំងទឹកមុខដឹងកំហុស
"ហ្ហឹក...អោយខ្ញុំសុំទោស ខ្ញុំមើលថែគាត់មិនបានល្អ...ខ្ញុំសុំទោស"អ្នកស្រីលីនណាទប់ទឹកភ្នែកមិនជាប់ចូលមកអោបថេយ៉ុងយ៉ាងណែន ស្របពេលអ្នកផ្សេងទៀតក៏ឈរមើលមកក៏ហាក់រលីងរលោងមិនចាញ់គ្នាប៉ុន្មាន
"មិនអីទេណាកូន...មិនមែនកំហុសកូនឡើយថេយ៏"
"បើពេលនោះគាត់មិនឆ្លងទៅទិញថូផ្កាអោយខ្ញុំវាក៏មិនកើតរឿង....ខ្ញុំជាដើមហេតុអោយគាត់ធ្លាក់ក្នុងសភាពនេះ"
"កុំបែបនឹងអីណាថេយ៏.....ម៉ាក់និងគ្រប់គ្នាដឹងថារឿងបែបនេះគ្មាននរណាគេគិតស្មានដល់នោះឡើយថាវានឹងកើតឡើងកុំបន្ទោសខ្លួនឯងអីកូន"អ្នកស្រីលេណាយំផងអោបគេជាប់ក្នុងរង្វង់ដៃ ព្រមទាំងជូតទឹកភ្នែកអោយគេតិចៗមកផង
"មែនហើយថេយ៉ុង កុំគិតច្រើនណាអូន...បងជឿថាបើជុងហ្គុកគេក៏មិនយល់ថាជាកំហុសអូនដែរ"ធឺរីសសាចូលមកនិយាយម្នាក់ទៀតដែលអាចធ្វើអោយថេយ៉ុងស្ងាត់ទៅវិញ តែទឹកភ្នែកនៅហូរចុះដដែលទោះជាគ្រប់គ្នានៅក្នុងគ្រួសារជុងហ្គុកព្យាយាមបញ្ជាក់ប្រាប់ថាវាមិនមែនជាកំហុសគេ ប៉ុន្តែគេនៅតែមិនអាចស្ងប់ចិត្តដដែល
"យ៉ាងម៉េចហើយបង"អ្នកស្រីលីនណាបែរមកមើលស្វាមីដែលទម្លាក់ទូរស័ព្ទចុះទាំងទឹកមុខស្មើរធេង
"មាយ៏ខលមកប្រាប់មុននេះថាចាប់វាបានហើយ សំណាងដែលមានអ្នកឃើញហេតុការណ៏នាំគ្នាជិះដេញតាមវា ធ្វើវាភ័យរេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពាន ពេលនេះប៉ូលិសកំពុងបញ្ជូនវាទៅមន្ទីរពេទ្យព្យាបាលរបួសសិន មុននឹងសួរនាំចម្លើយតាមក្រោយ"គ្រប់គ្នាដកដង្ហើមធំធូរទ្រូងដែលចាប់អ្នកប្រព្រឹត្តបាន តែអារម្មណ៏ធូរចិត្តវាប្រៀបមិនស្មើរនឹងកំហឹងដែលមាននៅក្នុងខ្លួននោះឡើយ
YOU ARE READING
[If I met you first] COMPLETE✔️
Lãng mạn«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]