ភាគ២៤:ទ្រាំបន្តិចទៅកូន...

3.1K 385 17
                                    

ថេយ៉ុងដើរចូលមកខាងក្នុងមន្ទីរពេទ្យជាមួយលោកអេរិកទាំងក្នុងចិត្តត្រេកអរផងអីផងលាយឡំមកជាមួយ....មុននេះអ្នកស្រីលីនណាបានខលទាក់ទងមកកាន់គេដែរ ប្រាប់ថាជុងហ្គុកដឹងខ្លួនក៏ពិតមែនប៉ុន្តែមិនទាន់អាចកម្រើកខ្លួនបាននៅឡើយដោយសារតែរបួស រាងកាយនៅខ្សត់ខ្សោយនៅឡើយទើបគ្រូពេទ្យមិនទាន់ផ្លាស់នាយចេញទៅបន្ទប់អ្នកជំងឺធម្មតា ប៉ុន្តែអាចអនុញ្ញាតអោយអោយសាច់ញាតិចូលសួរសុខទុក្ខបានប៉ុន្តែត្រូវពាក់សម្លៀកបំពាក់ដែលគ្រូពេទ្យបានរៀបចំអោយមានដើម្បីបានចូលសួរសុខទុក្ខនិងមានពេលវេលាកំណត់ដូចគ្នា

"ថេយ៏...លោកប៉ា"ធឺរីសសានិងម្តាយដែលទើបនឹងចេញមក សម្លឹងមើលអ្នកដែលទើបតែចូលមកដល់

"ម៉ាក់និងបងស្រីចូលមើលគាត់រួចហើយមែនទេ? តើជុងហ្គុកយ៉ាងម៉េចដែរ? "

"ពេលនេះគ្រាន់តែមិនទាន់កម្រើកខ្លួនបានស្រួលដូចមុនតែប៉ុណ្ណោះ តែអាចបើកភ្នែកនិងសន្ទនាបានតិចតួចដែរ"

"ទាំងពីរនាក់ឆាប់ទៅផ្លាស់សម្លៀកបំពាក់ពីពេទ្យទៅសឹមចូលទៅ ម៉ាក់និងធឺរីសសានឹងចាំនៅខាងក្រៅវិញ"

"គេអោយពេលសួរសុខទុក្ខប៉ុន្មាននាទីអូន? "

"តែកន្លះម៉ោងប៉ុណ្ណោះ"លោកអេរិកគ្រហឹមដើមកបន្តិច ទើបដើរទៅបន្ទប់គ្រូពេទ្យជាមួយថេយ៉ុងដើម្បីផ្លាស់ឈុតគ្រូពេទ្យវិញ ចៀសវាងការចូលទៅផ្តេសផ្តាសអាចនឹងជាប់ជាមេរោគដល់អ្នកជំងឺខាងក្នុង

ចូលទៅខាងក្នុងថេយ៉ុងអត់មិនមានអារម្មណ៏អាណិតចំពោះអ្នកដែលគេងលើគ្រែអ្នកជំងឺមិនបាន នាយកម្លោះគេងស្តូកនៅលើគ្រែមានបង់រុំរបួសពេញរាងកាយ មានអុកស៊ីសែនជាប់មុខចុងច្រមុះ និងឱបករណ៏តាមដានបេះដូងកៀកជាប់នឹងម្រាមដៃថែមទៀត

"ជុងហ្គុក...យ៉ាងម៉េចហើយកូន? "គាត់សួរនាំកូនប្រុសពេលឃើញគេបើកភ្នែកសម្លឹងមើលមកកាន់គាត់ឆ្លាស់គ្នានឹងថេយ៉ុងដែលនៅក្បែរនោះ ហើយគ្រវីក្បាលបញ្ជាក់ថាគេមិនអីទេ

"ទ្រាំបន្តិចទៅកូន...បន្តិចទៀតវាក៏នឹងធូរស្បើយវិញហើយ"គាត់និយាយលើកទឹកចិត្តកូន លើកដៃដែលពេលនេះស្រោបដោយស្រោមដៃគ្រូពេទ្យមកអង្អែលក្បាលជុងហ្គុកតិចៗផង

[If I met you first]​​​ COMPLETE✔️Where stories live. Discover now