ដេវីតចុះមកពីជាន់ខាងលើវិញនាពេលព្រឹក តែងខ្លួនស្អាតបាតទំនងបែបនេះមិនមែនទៅធ្វើការអីទេ គឺទៅលេងល្បែងដូចតែរាល់ដងនឹងឯង យប់មិញក្រោយសប្បាយជាមួយតណ្ហារួចគេក៏អោយលុយទៅក្មេងប្រុសនោះអោយចេញទៅបានហើយសង្ងំពេញមួយយប់មិនចុះមកក្រោមមកមើលសុខទុក្ខប្រពន្ធឡើយ។ ចិត្តគំនិតគេនៅតែគិតថាថេយ៉ុងជាប្រពន្ធ ដូច្នេះមិនអាចទៅណាចោលប្តីស្រាប់ហើយបើទោះជាត្រូវទទួលរងភាពវេទនាយ៉ាងនេះក្តី
"ថេយ៉ុង!!ឯណាអាហារពេលព្រឹក?បងឃ្លានខ្លាំងណាស់"គេសួរនាំតែសារនេះក៏ទទួលបានភាពស្ងប់ស្ងាត់ត្រលប់មកវិញ ដើរទៅចង្ក្រានក៏មិនឃើញមានមនុស្ស នៅលើសាឡុងក៏គ្មានតើបាត់ទៅណាទៅ?
"ឬមួយក៏ទៅធ្វើការ?ចង្រៃយ៏!ទៅក៏មិនចេះធ្វើម្ហូបធ្វើអីទុកអោយប្តីស៊ីសោះ!នេះចង់អោយយើងដាច់ពោះស្លាប់ឬយ៉ាងម៉េច?? "ដេវីតម៉ួម៉ៅទាំងព្រឹកព្រលឹម ធ្លាប់តែរាល់ដងចុះមកឃើញអាហារតម្រៀបចាំលើតុអោយគេមកថ្ងៃនគ្មានសូម្បីតែបាយ ចាំមើលតែមកវិញអោយគេឃើញមុខណា!
"ខូចអារម្មណ៏អស់! មានប្រពន្ធមួយមិនបានដូចចិត្តមែន!! "គេរអ៊ូឡើងមកទាញទ្វារបើកចេញគោលដៅចង់ទៅវង់ល្បែងលេងរំសាយកំហឹងនោះអី ក្នុងចិត្តគិតថានឹងយកលុយដែលបានមកពីការវាយធ្វើបាបថេយ៉ុងយកទៅស្រង់ដើមមកវិញ
_______
"ជុងហ្គុកលោកទៅធ្វើការហើយមែនទេ? "ថេយ៉ុងដើរមកសួរនាំពេលឃើញគេដើរចេញមកក្នុងសម្លៀកបំពាក់ធ្វើការ
"បាទ! ថេយ៉ុងមានអ្វីមែនទេ? "ថេយ៉ុងមិនមាត់តែក៏ហុចប្រអប់បាយដែលគេធ្វើហើយមកអោយជុងហ្គុកទទួលអមជាមួយប្រយោគឡើងមក
"រសជាតិមិនដឹងថាត្រូវមាត់លោកឬអត់ទេ ខុសទាស់អីខ្ញុំសុំទោសផង"
"ខ្ញុំប្រាប់ថាអោយចាប់ផ្តើមធ្វើថ្ងៃស្អែក ថ្ងៃនេះអោយសម្រាកអោយធូរសិនទៅ...ខ្លាចខ្ញុំកាត់ប្រាក់ខែមែនទេ? "ថេយ៉ុងញញឹមតិចៗគ្រវីក្បាលបដិសេធពេលលឺពាក្យលេងសើចរបស់នាយឡើងមកបែបនេះ
"គឺខ្ញុំបានធូរហើយទើបចង់ធ្វើអោយលោក ម្យ៉ាងការងារដែលលោកជួលខ្ញុំក៏មានតែប៉ុណ្ណេះ ធ្វើតែមួយភ្លែតក៏រួចហើយ"គេនិយាយភ្នែកក្រលៀសមើលម៉ោងឃើញថាម៉ោង១០ព្រឹកទៅហើយ បែបនេះជុងហ្គុកមិនយឺតព្រោះតែនៅចាត់ចែងរឿងរបស់គេទេឬ?
YOU ARE READING
[If I met you first] COMPLETE✔️
Lãng mạn«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]