ភាគ២០:ឆ្ងាញ់ពិតមែនឬ?

3.4K 429 25
                                    

នៅខាងមុខអាផាត៏មិនរបស់ថេយ៉ុង គូស្នេហ៏ថ្មីថ្មោងមួយគូរដើរកាន់ដៃគ្នាជាប់មិនព្រមលែងមិនសូវហ៊ាននិយាយរកគ្នារៀងខ្លួន អាចថាឥលូវស្រាប់តែមកទាក់ទងគ្នាបែបនេះដូចជាអៀនៗគ្នាយ៉ាងម៉េចក៏មិនដឹង នៅលើកដៃពួកគេក៏មានកងដៃគូរទៀតផង

"អ្ហឺ...ដល់អាផាត៏មិនខ្ញុំហើយជុងហ្គុក"ថេយ៉ុងជាអ្នកនិយាយមុនតែក៏ត្រូវអាក់ទៅវិញពេលឃើញជុងហ្គុកធ្វើមុខក្រញ៉ូវដាក់គេ

"ថេយ៏...និយាយគ្នារួចហើយមិនអញ្ចឹង? "

"គឺ...វាអៀនៗយ៉ាងម៉េចក៏មិនដឹងទេ"ថេយ៉ុងប្រាប់ការពិត មនុស្សធ្លាប់រាប់អានគ្នាមកឡើងជិត២ឆ្នាំ​សុខៗមកក្លាយជាគូស្នេហ៏ អៀនតិចតួចដែរហ្នឹង

"ហៅបន្តិចមកណា ចង់ដឹងថាថេយ៏និយាយហៅបងពិរោះឬអត់"

"ម៉េចក៏ជុងហ្គុកនិយាយដូចស្រួលម្ល៉េស"

"ព្រោះរង់ចាំនិយាយពាក្យនេះមកអស់ពេលជាយូរហើយ"ថេយ៉ុងដកដង្ហើមសម្រួលអារម្មណ៏ខ្លួនឯងបន្តិច

"ដល់កន្លែងសម្រាកអូនហើយ បងទៅវិញចុះ"ជុងហ្គុកលឺហើយងក់ក្បាលតិចៗលើកដៃទៅស្ទាបត្រចៀកខ្លួនឯងដែលឡើងក្រហម

"សុបិន្តល្អណា...ព្រឹកស្អែកបងមកទទួល"

"មិនបាច់ពិបាកបងក៏បានដែរជុងហ្គុក"

"កុំប្រកែកបង សម្រេចថាបែបនេះហើយណា"កាលបើឃើញគេចចេសបែបនេះទៅហើយថេយ៉ុងក៏មិនជំទាស់នាយទៀតបានត្រឹមងក់ក្បាលយល់ស្របហើយគ្រវីដៃលានាយវិញ ប្រុងនឹងដើរចូលមកខាងក្នុងមុននឹងត្រូវជុងហ្គុកទាញដៃមកវិញឆ្មក់ថើបបបូរមាត់ក្រាស់រាងបេះដូងនោះបន្តិច

"បងចង់ធ្វើបែ​បនេះមកយូរហើយ"ថេយ៉ុងមុខឡើងក្រហមយកដៃប៉ះមាត់របស់គេ សម្លឹងមើលទៅជុងហ្គុកដែលញាក់ចិញ្ចើមដាក់ខ្លួនទើបត្រូវដោះខ្លួនរត់ចូលអាផាត៏មិនបាត់ទុកអោយជុងហ្គុកឈរសើចក្នាញ់នឹងកាយវិការរបស់ថេយ៉ុងសឹងតែចង់ចាប់ក្រញិចអោយណាណី

"អនាគតប្រពន្ធនរណាទេ ខ្យូតដល់ហើយ"

______

ថ្ងៃបន្ទាប់

បន្ទាប់ពីចេញពីបង្រៀនមួយកំណាត់ព្រឹក ថេយ៉ុងឆ្លៀតមកមើលហាងនំរបស់គេដែលមានភ្ញៀវចេញចូលហូរហែរមិនដាច់សោះតម្រូវអោយគេនៅឈរជួយបុគ្គលិកសិន

[If I met you first]​​​ COMPLETE✔️Where stories live. Discover now