ភាគ១០:ហេតុអីស្ងាត់?

2.9K 401 18
                                    

ពេលវេលាកន្លងផុតទៅ២ខែបន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងបានចប់សព្វគ្រប់។ ថេយ៉ុងនៅស្នាក់នៅជាមួយជុងហ្គុកមិនទាន់រើចេញនៅឡើយតាមពិតគេចង់រើចេញតាំងតែពីថ្ងៃដែលលែងលះដេវីតរួចប៉ុន្តែជុងហ្គុកនិងគ្រួសារបងស្រីគេប្រាប់អោយនៅសិន បើចេញទៅភ្លាមទាំងមិនទាន់ត្រៀមព្រមគ្រប់យ៉ាងបែបនេះច្បាស់ជាមិនកើត ហើយម្យ៉ាងកន្លែងដែលថេយ៉ុងរើទៅនៅជាតំបន់ជាប់មាត់សមុទ្ររកផ្ទះស្នាក់នៅមិនទាន់បានទៀត ទើបត្រូវជុងហ្គុកឃាត់អោយនៅសិនកុំទាន់អាលចេញទៅណា

"ថ្ងៃនេះយើងនឹងមករៀនបំពេញពាក្យដែលនៅក្រោមរូបភាពទាំងអស់គ្នាណាល្អទេ? "ថេយ៉ុងអង្គុយលើសាឡុងដោយមានសៀវភៅសម្រាប់បង្រៀនអេឡិចនិងលេណានៅក្បែរខ្លួនផង ចំណែកក្មេងៗក៏អង្គុយនៅលើខ្នើយតូចម្នាក់មួយទ្រាប់ពីលើកម្រាលព្រំមានរោមពណ៏សទន់ៗ

"បាទ/ចាស"

"តែមុននឹងចាប់ផ្តើមបំពេញ ពួកយើងមករំលឹកពាក្យដែលបានរៀនម្សិលមិញល្អទេ?ម្សិលមិញយើងរៀនពីពាក្យចំនួន១០ អញ្ចឹងអេឡិចនិងលេណាអាចរៀបរាប់អោយគ្រូស្តាប់ម្នាក់៥ពាក្យមក"ក្មេងងក់ក្បាលតិចៗចាប់ផ្តើមដោយអេឡិចដែលងើបឈរនិយាយពីពាក្យដែលគេបានចងចាំ ទោះជាមានភ្លេចខ្លះអីខ្លះតែថេយ៉ុងមិនបានបន្ទោស មានតែនិយាយប្រាប់និងផ្តល់ជំនួយអោយក្មេងៗទាំងពីរអោយឆាប់ចាប់បាន ការបង្រៀនបង្កប់ទៅដោយការអត់ធ្មត់ អត្តចរឹកល្អរបស់ថេយ៉ុងដែលមានទើបក្មេងៗពេញចិត្តក្នុងការរៀនជាមួយមិនមានអារម្មណ៏ថាធុញពេលរៀននោះឡើយព្រោះលោកគ្រូស្អាតពួកគេតែងតែមានអ្វីសប្បាយពាក់ព័ន្ធនឹងចំណេះដឹងមកផ្តល់អោយគេរហូត

"សម្លឹងមើលអី? "ធឺរីសសាមកខ្សឹបក្បែរប្អូនប្រុសដែលឈរអោបដៃផ្អែកខ្លួននឹងមាត់ទ្វារលួចសម្លឹងមើលការបង្រៀនរបស់ថេយ៉ុងនិងក្មេងៗ

"មើលក្មួយរៀននឹងហើយបង....ចេះសួរទៅកើត"ធឺរីសសាញោចញញឹមគែមមាត់អមដោយប្រយោគឡកឡើយឡើងមក

"មើលក្មួយឬក៏មើលអ្នកបង្រៀនក្មួយ? "

"បងស្រី! "

"មិនបាច់មកធ្វើប្រកែក បងឃើញឯងឈរលបមើលគេបែបនេះរហូតអោយតែពេលថេយ៉ុងមកបង្រៀន ហើយក៏ធ្វើឬកពារមានពិរុទ្ធគួរអោយសង្ស័យ....ប្រាប់បងតាមត្រង់មកឯងចាប់អារម្មណ៏គេឬ? "

[If I met you first]​​​ COMPLETE✔️Where stories live. Discover now