ភាគ១២:បងថាម៉េច?

3.5K 409 16
                                    

សម្រាប់ថាថេយ៉ុង បើសួរថាថ្ងៃនេះជុងហ្គុកប្លែកឬអត់?គេយល់ថាប្លែកព្រោះក្រៅពីពាក់វ៉ែនតាខ្មៅជាប់ភ្នែកហើយ នាយក៏មើលទៅធ្មឹងៗមិនសូវនិយាយសួរនាំលេងសើចជាមួយគេច្រើនដូចរាល់ដងដែរ ស្ងាត់តាំងតែពីតាមផ្លូវរហូតមកដល់ផេនហោស៏ សូម្បីតែថាមដែលជាកូនចៅក៏មិនបានដឹងរឿងដូចគ្នាថាហេតុអីក៏សុខៗចាហ្វាយទៅជាបែបនេះនោះ

"ជុងហ្គុក...លោកអត់ស្រួលខ្លួនមែនទេ? "ថេយ៉ុងសួរទៅកាន់អ្នកម្ខាងទៀតពេលដែលចូលមកដល់ខាងក្នុងផេនហោស៏វិញ

"អូហ៏! អត់អីទេ...ខ្ញុំអស់កម្លាំងតិចតួចប៉ុណ្ណោះ"គេប្រាប់ស្របពេលទម្លាក់ខ្លួនអង្គុយលើសាឡុងទាញវ៉ែនតាចេញពីភ្នែកលើកដៃមកគ្របមុខខ្លួនឯង ហើយពេលដកដៃចេញវិញក៏ត្រូវភ្ញាក់ព្រើតពេលឃើញថេយ៉ុងឈ្ងោកមុខមើលមកគេ

"ថេយ៏!! លស់ព្រលឹងខ្ញុំអស់ហើយ!! "

"សុំទោស! ខ្ញុំគ្រាន់តែមកមើលអោយប្រាកដថាលោកមិនអីមែនឬក៏អត់...ហើយនេះភ្នែកនៅមិនទាន់បាត់ខ្មៅទៀតឬ? "បែបនេះទេតើទើបគេពាក់វ៉ែនតាខ្មៅ

"បាទ...នេះវាអន់ខ្មៅហើយតែមិនទាំងស្រុង យប់មិញមិនគួរនៅដល់យប់ជ្រៅសោះ"

"ចាំខ្ញុំបន្តិច"ថេយ៉ុងរត់ចូលទៅចង្ក្រានបាយមួយស្របក់ក៏មកវិញជាមួយតែពីកែវហើយមានកញ្ចប់តែ(tea bag)ដែលទើបនឹងឆុងហើយមុននេះ មកជាមួយផង

"ថេយ៏ធ្វើអី? "

"កញ្ចប់តែអាចជួយកាត់បន្ថយស្នាមដក់ស្លក់ដែលនៅលើភ្នែកបាន ចាំខ្ញុំធ្វើអោយមើលលោកគេងបែបនេះហើយ"ប្រាប់អោយនាយទម្រេតខ្លួនគេងលើសាឡុងរួច ថេយ៉ុងកាន់កញ្ចប់តែមកបិតនៅក្រោមភ្នែករបស់ជុងហ្គុកថ្នមៗ មុខរបស់គេអោនទៅជិតនាយខ្លាំងណាស់ធ្វើអោយអ្នកដែលកំពុងសង្ងំអោយគេបិតអោយត្រូវភ្លឹកមើលមុខកម្លោះតូចមិនដាក់ភ្នែកសោះ

"រួចហើយ...ចាំពី១៥ទៅ២០នាទីចាំបកចេញ ហើយមុនចូលគេងលោកប្រើគ្រីមបំបាត់ទៅវាបានហើយ"ថេយ៉ុងញញឹមនិយាយណែនាំវិធីបន្តផង តែអ្នកខ្លះមិនបានស្តាប់រវល់តែភ្លឹកមើលមុខកូនគេស្ទើរតែភ្លេចដកដង្ហើម ទាល់តែពេលថេយ៉ុងងើបឈរឡើងមកវិញទើបនាយទាញស្មារតីបានមកវិញខ្លះ

[If I met you first]​​​ COMPLETE✔️Where stories live. Discover now