ភាគ១៤:មិត្តឬ?

2.5K 383 20
                                    

ព្រឹកថ្ងៃថ្មី

ជុងហ្គុកភ្ញាក់ដឹងខ្លួនមកឃើញខ្លួនឯងនៅគេងលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវមានភួយដណ្តប់អោយពីលើផង វាច្បាស់ណាស់ថាប្រាកដជាថេយ៉ុងជាអ្នករៀបចំអោយ....នឹកឃើញដល់រឿងយប់មិញធ្វើអោយគេមានអារម្មណ៏ខុសចំពោះថេយ៉ុងដែលទៅធ្វើរឿងបែបនេះចំពោះគេ

កំពុងអង្គុយគិតរកពាក្យណាល្អទៅសុំទោសថេយ៉ុង ក៏មានតែខ្ញីក្តៅលាយទឹកឃ្មុំមួយកែវដាក់ចុះនៅចំពោះមុខរបស់ខ្លួនអោយគេត្រូវងើបមុខទៅមើល

"តែខ្ញីលាយទឹកឃ្មុំផឹកទៅជួយអោយស្វាងជាស្រាខ្លះដែរ ខ្ញុំដាំបបរក្តៅៗអោយលោកមួយចានដែរនៅលើតុអាហារ ញ៉ាំរួចចាំទៅធ្វើការចុះ"ថេយ៉ុងញញឹមនិយាយប្រាប់នាយដូចគ្មានរឿងអីកើតឡើង ងើបខ្លួនបែរចេញទៅវិញក៏ត្រូវជុងហ្គុកចាប់ក្រសោបកដៃជាប់

"ថេយ៏រឿងយប់មិញខ្ញុំ..."

"រឿងយប់មិញលោកស្រវឹងច្បាស់ជាមិនបានតាំងចិត្ត....ខ្ញុំមិនប្រកាន់ទោសអូសដំណើរលើមនុស្សស្រវឹងឡើយ"

"តែពេល​នោះខ្ញុំមិនបានស្រវឹងខ្លាំង ខ្ញុំដឹងច្បាស់ថាខ្លួនឯងកំពុងតែធ្វើអ្វី"ជុងហ្គុករហ័សងើបឈរមកពាំងដំណើរថេយ៉ុងភ្លាមៗ ហាមឃាត់គេមិនទាន់អោយទៅណា

"បើអញ្ចឹងក៏បំភ្លេចរឿងយប់មិញចោលទៅ ពួកយើងនឹងមិនបាច់មានអារម្មណ៏ល្អក់កកររវាងគ្នា ខ្ញុំទទួលពាក្យសុំទោសរបស់លោក"

"ថេយ៉ុងស្តាយក្រោយនឹងរឿងយប់មិញដែលបានកើតឡើងមែនទេ?"សំណួរអោយនាយតូចអាក់ជំហានជើងបន្តិច ដកដង្ហើមធំសម្រួលអារម្មណ៏បន្តិចទើបឆ្លើយឡើងទាំងមិនងាកទៅមើលអ្នកឈរពីក្រោយខ្នង

"ត្រូវហើយ! វាមិនគួរកើតឡើងតាំងពីដំបូងលោកគួរតែយល់ស្រាប់ហើយ"ជុងហ្គុកបានត្រឹមសម្លឹងមើលផែនខ្នងអ្នកដែលដើរចាកចេញទៅ ទើបគេយកដៃជ្រោងសក់ខ្លួនឯងទម្លាក់ខ្លួនលើសាឡុងទាំងចុកក្នុងទ្រូងឆៀបៗទាំងដែលគេដឹងហើយថាលទ្ធផលដែលទទួលបានវាប្រាកដជាបែបនេះ។ ដឹងច្បាស់ហើយថេយ៉ុងទុកនាយត្រឹមមិត្ត តែគេនៅហ៊ានដើររំលងបន្ទាត់ខណ្ឌមើលឥលូវចុះទំនាក់ទំនងពួកគេស្ទើរតែលែងដូចមុនទៅហើយ

[If I met you first]​​​ COMPLETE✔️Where stories live. Discover now