ភាគ១១:ខ្ញុំចាំមិត្ត...

3.6K 418 19
                                    

ព្រឹកថ្ងៃបន្ទាប់ ថេយ៉ុងងើបលឿនតាំងតែពីមេឃមិនទាន់ភ្លឺស្រួលបួលនិងហាក់ប្រញាប់ជាងរាល់ដងព្រោះជាថ្ងៃដែលគេត្រូវចូលធ្វើការនៅសាលារៀនថ្មី គិតថានឹងងើបធ្វើអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់ដាក់ប្រអប់សម្រាប់ខ្លួនឯងនិងជុងហ្គុក

"ម៉ោង៧ទៅហើយ ជុងហ្គុកមិនទាន់ងើបទៀតឬ? "ថេយ៉ុងក្រឡេកមើលម៉ោងក្រោយរៀបចំអាហារពេលព្រឹកដាក់់ចានរួច ទាំងគេនិងនាយសុតតែជាអ្នកចូលធ្វើការម៉ោង៨ ស្មាននេះហើយនាយនៅមិនទាន់ងើបទៀតឬ?

នាយតូចស្ទុះប្រុងដើរទៅគោះទ្វារបន្ទប់របស់ជុងហ្គុក តែក៏ឈប់ង៉ក់ពេលឃើញអីនៅចុងកន្ទុយភ្នែក ទើបក្រឡេកទៅមើលក៏ឃើញថាជុងហ្គុកគេងលក់លើសាឡុងគ្របឯកសារលើមុខ

នេះយប់មិញគេមិនបានគេងនៅបន្ទប់ទេឬ?

"ជុងហ្គុក!ងើបឡើងមក ហេតុអីមកគេងត្រង់នេះ? "ថេយ៉ុងចូលមកអង្រួនដាស់នាយតិចៗទាញឯកសារ​ចេញពីមុខរបស់នាយមកបិតទុកវិញ

"ជុងហ្គុក..."ម្ចាស់ឈ្មោះស្ទុះងើបទាំងសភាពងងុយនៅឡើយ ភ្នែកមានដក់ស្លក់នៅក្រោមភ្នែកដូចផេនដាព្រោះយប់មិញទម្រាំគេងលក់ម៉ោង៣ទាបភ្លឺឯណោះ

"យប់មិញលោកធ្វើការមិនគេងទេឬយ៉ាងម៉េច មើលមុខចុះស្លក់ដល់ហើយ"ថេយ៉ុងចូលមកជួយរៀបចំឯកសាររញ៉េរញ៉ៃក្បែរនោះអោយឆ្លៀតសួរនាំនាយផង មើលចុះដូនផេនដាទៅហើយ

"បាទ!មានការងារត្រូវបង្ហើយទើបនៅដល់យប់"ជុងហ្គុកឆ្លើយទាក់ៗ នរណាទៅប្រាប់ត្រង់ទៅថាយប់មិញគេងគិតរឿងថេយ៉ុងរើចេញឡើងមើលការងារលែងចូលគេងលែងលក់ទៅហើយ

"បើអញ្ចឹងឆាប់ងូតទឹកប្រយ័ត្នយឺតម៉ោងធ្វើការ អាហារពេលព្រឹកនៅលើតុចំណែកអាហារថ្ងៃត្រង់ខ្ញុំដាក់ប្រអប់អោយលោករួចហើយ"

"នេះថ្ងៃនេះថេយ៏ចូលធ្វើការវិញហើយឬ? "

"ត្រូវហើយ! ខ្ញុំទៅមុនហើយណាលោក"ថេយ៉ុងញញឹមតិចៗលាគេហើយរត់មកប្រមូលឥវ៉ាន់រត់ចេញទៅយ៉ាងលឿនរកតែជុងហ្គុកឃាត់មិនទាន់ ថារកជូនទៅចុះឡើងថេយ៉ុងទៅម្នាក់ឯងដដែល

"ងងុយដេកណាស់"ប្រុសកម្លោះស្ងាបតិចៗ ម៉ួម៉ៅខ្លួនឯងដែលគិតផ្តេសផ្តាសប្លែកៗទៅលើថេយ៉ុងទៅកើត

[If I met you first]​​​ COMPLETE✔️Where stories live. Discover now