ព្រឹកព្រលឹមមិនទាន់ មេធាវីដែលកាន់បណ្តឹងអោយថេយ៉ុងយកក្រដាសទៅអញ្ជើញដេវីតដល់ខាងមុខផ្ទះ អោយអ្នកដែលទើបនឹងបានសម្រាកក្រោយរត់គេចពីប៉ូលិសឡើងពេញមួយយប់ បានឃើញហើយអោយកាន់តែភ័យខ្លួន
ចង្រៃមែន!!គេកំពុងជាមុខសញ្ញារបស់ប៉ូលិសស្រាប់ផងទៅទីនោះដូចជាចូលរូងខ្លាអញ្ចឹង
"ឯងមានលេខទូរស័ព្ទទាក់ទងទៅអាប្តីថ្មីរបស់ប្រពន្ធយើងឬក៏អត់"
"ប្តីថ្មី? "
"ក៏អាមួយដែលវាជួលក្បាលឯងមកអោយប្រពន្ធយើងប្តឹងលែងយើងនឹងហើយ"
"លោកជុងហ្គុកមិនមែនជាស្វាមីអ្នកប្រុសថេយ៉ុងទេ អ្នកទាំងពីរមិនមានទំនាក់ទំនងផ្លូវនោះដូចដែលលោកបានចោទប្រកាន់ឡើយ"
"ហ៊ឹស! ទៅបោកខ្មោចក៏វាមិនជឿដែរ!!ខ្មើតៗមកទារយើងលែងច្បាស់ជាយកខ្លួនទៅពង្វក់អានោះអោយវាលង់ងប់បាត់ហើយ"
"លោកដឹងច្បាស់មែនទេថាពាក្យសម្តីដែលលោកប្រមាថពួកគេក៏នឹងក្លាយទៅជាភស្តុតាងក្នុងតុលាការបានត្រូវទេ? "
"ទាក់ទងទៅពួកវាទៅ!ថាមិនចាំបាច់ប្តឹងក៏បាន យើងព្រមស៊ីញ៉េលែងក៏បាន"ខាងមេធាវីលឺបែបនេះក៏រាងភ្ញាក់ដែរ តែភ្ញាក់បែបជារឿងល្អពេលឃើញដេវីតមិនរឹងទទឹងដូចកាលពីម្សិលមិញទៀត
"បាន...ខ្ញុំនឹងនាំដំណឹងនេះទៅសួរ- "
"មិនចាំបាច់ទេ ខាតពេល!! ខលណាត់ពួកវាថ្ងៃនេះទៅ យើងស៊ីញ៉េលែងអោយតែមានលក្ខខណ្ឌមិនអោយវាប្តឹងយើង! "
__________
"ថេយ៏!!ថេយ៉ុង!! "នាយកម្លោះក្តាប់ទូរស័ព្ទណែនដៃដើរចេញពីបន្ទប់ធ្វើការសម្តៅមកចង្ក្រានបាយមករកអ្នកដែលកំពុងឈរធ្វើម្ហូបសម្រាប់អាហារពេលព្រឹករបស់ពួកគេ
"ជុងហ្គុក!លោកមានការអីមែនទេ? "
"ទៅប្តូរសម្លៀកបំពាក់ហើយមកតាមខ្ញុំ"ថេយ៉ុងធ្វើទឹកមុខមានចម្ងល់ពេលឃើញនាយដូចជាផ្អើលៗសប្បាយចិត្តចម្លែក
"ប៉ុន្តែម្ហូប- "
"ទុកវាចោលសិនទៅ...រឿងនេះសំខាន់ជាង ទៅប្តូរសម្លៀកបំពាក់មកឆាប់ឡើងចាំខ្ញុំប្រាប់នៅតាមផ្លូវ"គេរុញថេយ៉ុងតិចៗអោយចូលបន្ទប់បាត់ទើបរត់មកចង្ក្រានបាយវិញដើម្បីបិតហ្គ្រាសម្ហូបសិន រឿងអីមិនប្រញាប់បើខាងដេវីតព្រមលែងលះហើយថែមទាំងសន្យាថាឈប់រំខានថេយ៉ុងថែមទៀត ទោះមិនបានប្តឹងដាក់គុកតែយ៉ាងហោចណាស់ក៏អាចអោយថេយ៉ុងរំដោះខ្លួនចេញរឿងនេះបានលឿនដែរ
YOU ARE READING
[If I met you first] COMPLETE✔️
Lãng mạn«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]