ភាគ៥:អត់ទេ...

4.1K 467 29
                                    

ថ្ងៃបន្ទាប់....

"ជុងហ្គុក....តើលោកនាំខ្ញុំទៅណា? "ថេយ៉ុងសួរតាំងពីនៅផេនហោស៏រហូតឥលូវនាយនាំគេមកផ្ទះនរណាក៏មិនដឹងទាំងល្ងាចចេញពីធ្វើការភ្លាមអូសមកតែម្តង

"មកផ្ទះបងស្រីរបស់ខ្ញុំនោះអី...ថ្ងៃនេះគាត់ទំនេរទើបចង់សម្ភាសន៏និងចង់ដឹងថាក្មេងៗអាចរៀនជាមួយថេយ៉ុងបានឬក៏អត់"

"លោកមិនព្រមប្រាប់ខ្ញុំមុន? ខ្ញុំនឹងបានរៀបចំខ្លួនអោយសមរម្យជាងនេះ"ជុងហ្គុកនាំមកភ្លាមៗទើបពេលនេះគេពាក់តែអាវយឺតសនិងខោក្រណាត់ពណ៏ទឹកដោះគោនិងមានអាវក្រៅដៃវែងធ្វើពីសាច់ចាក់គ្របពីលើ ព្រោះរាងកាយពេលនេះនៅមិនទាន់បាត់ស្នាមនៅឡើយទេ

"មិនអីទេ...បងស្រីខ្ញុំមិនមែនជាមនុស្សប្រកាន់ច្រើនឡើយ ក្មេងៗក៏គួរអោយស្រលាញ់ដូចគ្នាមិនបាច់បារម្ភពេកទេ"គេនិយាយបែបនេះទៅហើយទើបថេយ៉ុងមិនហ៊ានមាត់ បានត្រឹមដើរតាមគេពីក្រោយចូលមកខាងក្នុងផ្ទះទាំងភ័យផងអរផង

"ជុងហ្គុក!!សួស្តី"ធឺរីសសាដើរចូលមករាក់ទាក់ជាមួយនឹងស្វាមីរបស់នាងដើរតាមមកពីក្រោយផង

"សួស្តីបងស្រី!បងថ្លៃ!ចុះឯណាក្មេងៗ? "

"ក្មេងៗកំពុងអង្គុយផាត់រូបនៅបន្ទប់ទទួលភ្ញៀវឯណោះ មិនទាន់ដឹងទេថាឯងមក"ម៉ាយ៏ខលជាបងថ្លៃឆ្លើយប្រាប់ទាំងស្នាមញញឹមទៅកាន់នាយវិញ

"ហើយនេះ..."ធឺរីសសាទើបតែចាប់អារម្មណ៏ពីថេយ៉ុងដែលនៅពីក្រោយជុងហ្គុក ព្រោះខ្លួនគេតូចជាងទើបរាងកាយប្អូននាងបាំងជិតឈឹងសឹងតែមិនចាប់អារម្មណ៏

"អូហ៏...នេះគឺជាថេយ៉ុង អ្នកដែលនឹងមកសម្ភាសន៏ជាគ្រូបង្រៀនអេឡិចនិងលេណានោះអី"គេដើរទៅម្ខាងបង្ហាញថេយ៉ុងទៅកាន់បងស្រីនិងបងថ្លៃ

"គ្រូរបស់អេឡិចនិងលេណា? "

"អ្នកដែលអូនប្រាប់បងនោះអីមាយ៏" ម៉ាយ៏ខលងក់ក្បាលបញ្ជាក់ថាយល់បានថាថេយ៉ុងជានរណាអីបែបនេះទើបបានត្រឹមញញឹមរាក់ទាក់គេវិញ

"សួ...សួស្តីអ្នកប្រុស អ្នកនាង"

"ហីយ៉ា!អ្នកប្រុសអ្នកនាងអី ហៅពួកខ្ញុំឈ្មោះធម្មតាទៅ....ថេយ៉ុង"

[If I met you first]​​​ COMPLETE✔️Where stories live. Discover now