ភាគ២៥:ចុះអូនវិញនោះ?

3.6K 380 8
                                    

"ថាម៉េច? "អ្នកស្រីលីនណាចងចិញ្ចើមភ្ញាក់ផ្អើល មិនខុសពីអ្នកដែលអង្គុយរួមតុជាមួយគ្នាប៉ុន្មាន ក្រោយស្តាប់លឺមាយ៏និយាយអំពីស្លាប់ក្នុងគុករបស់ដេវីតកាលពីយប់មិញនេះ

"ពួកយើងចូលទៅដល់ពេលព្រឹកឡើងអាម្នាក់នោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយ...កាម៉េរ៉ាសុវត្ថិភាពក៏ត្រូវបានកាត់ផ្តាច់ ពេលនេះកំពុងតាមស៊ើបថាជាស្នារដៃនរណាដែលហ៊ានមកធ្វើរឿងបែបនេះបានដល់ក្នុងគុកបែបនេះ"

"ក្រែងបងថាវាធ្វើការក្នុងសង្គមងងឹតមិនអញ្ចឹង ថាមិនត្រូវពួកនោះច្បាស់ជាមកបំបិតមាត់មុនហើយ"

"រឿងនោះបងនិងលោកប៉ាដឹងច្បាស់ណាស់ ប៉ុន្តែយើងមិនអាចចេះតែចោទដោយមិនមានភស្តុតាងឡើយ....ថែមពេលនេះជនសង្ស័យក៏ត្រូវស្លាប់ទៀត ពួកយើងក៏គ្មានជម្រើសអ្វីក្រៅពីបិតរឿងក្តីមួយនេះនោះឡើយ"

"ពេលនេះគ្រួសារគេបានមកទទួលសពយកទៅធ្វើបុណ្យហើយ"លោកអេរិកបន្លឺឡើងគ្រប់គ្នាក៏បានត្រឹមដកដង្ហើមធំបើរឿងដល់ដំណាក់កាលនេះហើយក៏មិនដឹងត្រូវបន្តរឿងក្តីយ៉ាងម៉េចទៀត

"ថេយ៉ុងអូខេទេអូន? "ធឺរីសសាសួរឡើងព្រោះឃើញថេយ៉ុងដូចជាស្ងាត់ពេកទើបម្ចាស់ឈ្មោះរហ័សញញឹមស្រាលៗឡើងមក

"អូខេទេតើបង​...ខ្ញុំគ្រាន់តែយល់ថាគ្រប់យ៉ាងវាហាក់បីលឿនពេក ហើយគេមិនទាន់បានទទួលទោសអោយសាកសមនឹងអ្វីដែលខ្លួនឯងប្រព្រឹត្ត តែបើគិតទៅៗកាលដែលគេត្រូវមកជួបចំណុចបញ្ចប់បែបនេះវាប្រហែលជាកម្មដែលគេបានសាងនឹងហើយខ្ញុំក៏មិនទៅខឹងសោកស្តាយអ្វីនឹងមនុស្សដែលស្លាប់ទៅហើយទៀតដែរ"អ្នកផ្សេងទៀតងក់ក្បាលតិចៗយល់ពីអ្វីដែលថេយ៉ុងបាននិយាយ អ្នកស្រីលីនណាដែលអង្គុយក្បែរក៏អោបស្មារនាយតូចថ្នមៗ

"វាអាចជាដំណឹងមិនសូវជាល្អប៉ុន្មានដែលពួកយើងបានលឺហើយដូចដែលកូននិយាយ បើមនុស្សវាស្លាប់ទៅហើយយើងក៏មិនដឹងជានៅបន្តយកទោសអូសដំណើរគ្នាក៏មិនកើត ប៉ុន្តែបើគិតអោយសព្វៗទៅពេលនេះកូននិងជុងហ្គុកផុតគ្រោះផុតសោកហើយ លែងមានអ្នកមករំខានទៀតហើយណា"ថេយ៉ុងញញឹមអោនមុខញ៉ាំអាហាររបស់គេបន្តគេមិនមែនចង់សើចចម្អកយ៉ាងណាក៏ធ្លាប់រៀបការធ្លាប់ជាប្តីប្រពន្ធគ្នាប៉ុន្តែគេខុសឬក៏អត់ដែលមានអារម្មណ៏ថាការស្លាប់របស់ដេវីតបានធ្វើអោយគេធូរចិត្តច្រើនណាស់ដូចដកបន្លាចេញពីទ្រូងអញ្ចឹង

[If I met you first]​​​ COMPLETE✔️Where stories live. Discover now