"ជុងហ្គុកបងច្បាស់ហើយមែនទេថាគេងនៅទីនេះបាន? "ថេយ៉ុងសួរទាំងទឹកមុខមិនសូវជាល្អប៉ុន្មានព្រោះបារម្ភខ្លាចថាជុងហ្គុកនឹងទម្រេតខ្នងគេងមិនបានស្រួល
"មិនអីទេ!បងគេងបាន"ហេតុតែចង់នៅជាមួយថេយ៉ុងសុខចិត្តគេងលើសាឡុងក៏មិនព្រមទៅផ្ទះវិញទេ ទទូចដាក់ថេយ៉ុងថាយប់នេះចង់នៅជាមួយតាំងតែពីនៅរោងកុនរហូតមកដល់អាផាត៏មិនវិញ
"គឺពួកយើងអាចគេងលើគ្រែជាមួយគ្នាបានណា អូនខ្លាចថាបងគេងមិនស្រួល"គេងលើសាឡុងបើទោះជាវាទន់តែវាមិនដូចពូកឯណា ម្យ៉ាងពេលនេះក៏មនុស្សស្រលាញ់គ្នាទៅហើយគ្រាន់តែគេងគ្រែជាមួយគ្នាធម្មតាៗក៏មិនឃើញប្លែកត្រង់ណាផង
"បងពិតជាគេងបានពិតមែន...បងខ្លាចថាពេលបងគេងលើគ្រែជាមួយអូនមិនទាន់ទម្លាប់នោះអី"ដរាបណាថេយ៉ុងនៅមិនទាន់ទម្លាប់ខ្លួន ឬអ្វីដែលធ្វើអោយនាយតូចមិនស្រណុកចិត្តនោះគេក៏មិនធ្វើដូចគ្នា
"មិនអីទេ!អូនមិនប្រកាន់ឡើយ ពេលនេះពួកយើងទាក់ទងគ្នាមិនអញ្ចឹង?អូនទុកចិត្តថាបងនឹងធ្វើអីអូនឡើយ បើអូនមិនទាន់អនុញ្ញាតនោះ"លឺបែបនេះជុងហ្គុកស្ទុះងើបមកអង្គុយវិញអោបខ្នើយកើយជាប់ទ្រូង មិនមែនគេមិនចង់គេងអោបថេយ៉ុងឯណាលោក...បានលឺនាយតូចយល់ព្រមបែបនេះគេត្រេកអរណាស់
"តើអូននិយាយជាការពិតឬ?អូនមិនប្រកាន់ទេមែនទេ? "ថេយ៉ុងសន្សឹមងក់ក្បាលតិចៗទាំងថ្ពាល់ឡើងក្រហមអោយជុងហ្គុកញញឹមត្រេកអរឡើងមកងើបឈរឡើងត្រង់ខ្លួនភ្លឹង
"បង...បងសន្យាថានឹងគេងអោយមានរបៀបបំផុត មិនកេងចំណេញអូនលើសពីអោបនិងថើបឡើយ"ថេយ៉ុងញញឹមចូលមកច្បិចថ្ពាល់នាយលេងទាំងអារម្មណ៏ក្នក់ក្នាញ់ យល់ថាជុងហ្គុកគឺពិតជាគួរអោយស្រលាញ់ខ្លាំងណាស់
"ដឹងទេជុងហ្គុក បងគួរអោយស្រលាញ់ខ្លាំងណាស់អាល់ហ្វាររបស់អូន"ថេយ៉ុងជង្អើតជើងថើបថ្ពាល់នាយកម្លោះបន្តិច ជួយយកភួយនិងខ្នើយពីដៃនាយទៅទុកក្នុងបន្ទប់វិញ ទុកអោយជុងហ្គុកនៅឈរស្ញេញអៀននឹងប្រយោគដែលបានលឺមុននេះ គួរអោយស្រលាញ់?អាល់ហ្វាររបស់អូនអញ្ចឹងឬ? ជុងហ្គុកប្រៀបបានដូចកូនឆ្មារដែលត្រេកអរពេលបានម្ចាស់លើកពរលើកអោបអញ្ចឹង
![](https://img.wattpad.com/cover/373447281-288-k448693.jpg)
YOU ARE READING
[If I met you first] COMPLETE✔️
Romance«តើវានឹងល្អយ៉ាងណាទៅ បើអូនបានជួបបងលឿនជាងនេះ» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]