ភាគទី48: សុំទោសជុងហ្គុកអូនក៏ស្រលាញ់បង

1.1K 176 38
                                    


     
    អ្នកស្រីស្ដាប់ឮសម្ដីជុងហ្គុកហើយគាត់ស្ទើរតែប្រេះទ្រូងព្រោះអាណិតរួមជាមួយនិងភាពស្ដាយក្រោយដែលកំហុសសុទ្ធតែមនុស្សចាស់ប្រព្រិត្តទាំងអស់ប៉ះពាល់ទាំងអារម្មណ៍ធ្វើអោយគេផ្លាស់ប្ដូចិត្តគំនិតភាពច្រណែនឬការចង់ឈ្នះបាំងមុខហើយសំខាន់គឺមិនអាចកែប្រែអ្វីបានទៀតមានតែធ្វើអោយជុងហ្គុកយល់ច្រលំថាគាត់លម្អៀងថែមទាំងដែលអ្នកស្រីគ្រាន់តែចង់ព្យាយាមពន្យល់អោយជុងហ្គុកគេយល់ជាងមុន

"អោយម៉ាក់សុំទោសណាកូន ហ្ហឹកៗ..តើម៉ាក់អាចធ្វើអ្វីបានទៅក្រៅពីសុំទោសកូនបើនៅតែបែបនេះកូនរឹតតែគ្មានក្ដីសុខថែមទៀតណាជុងហ្គុក"អ្នកស្រីចន

"ម៉ាក់គ្មានថ្ងៃយល់ពីអារម្មណ៍ខ្ញុំទេ"ស្មានថាគេចង់ដិតដាមរឿងគ្រប់យ៉ាងហើយរស់នៅបែបនេះណាស់ឬមកពីគេនៅមិនសុខទោះនៅជាមួយត្រកូលសាន់ត្រាសុខសាន្តតែពួកគាត់ជាអ្នកដទៃមិនអាចធ្វើអោយគេមានភាពកក់ក្ដៅសុខស្រួលចិត្តឡើងពេលឃើញឪពុកម្ដាយបង្កើតគេនៅរស់ទាំងពីនាក់ហើយផ្ដល់ក្ដីស្រលាញ់អោយកូនៗគ្រប់គ្នាលើកលែងតែគេម្នាក់អារម្មណ៍ចិត្តគំនិតនៅគិតថាហេតុអីគេមិនសាកសមទទួលបានឱកាសពីថេហ្យុងទើបនាយត្រឡប់មកវិញជាមួយនិងការដែលខ្ពស់ជាងជេឃីមានគ្រប់យ៉ាងមកសាងឱកាសយកគេដោយខ្លួនឯងប៉ុន្តែចុងក្រោយត្រូវមនុស្សជុំវិញខ្លួនគៀបសង្កត់អោយគេចុះចាញ់ អារម្មណ៍របស់នាយតើគ្មានអ្នកណាអាចយល់នោះទេមែនទេ?

"បងប្រុសធំ"ពេលនោះជុងអ៊ុនក៏ងាកទៅឃើញជេឃីដែលកំពុងតែឈស្ដាប់ទើបនាយបន្លើឡើងហើយជុងហ្គុកយកដៃជូតទឹកភ្នែកចេញប្រហែលនេះជាលើកទី1ដែលគេនិយាយពីអារម្មណ៍គេប្រាប់អ្នកស្រីហើយក៏ជាលើកចុងក្រោយដូចគ្នាបេះដូងគេរបួសសុះសាច់គ្មានពាក្យហាស្ដី

"បងប្រុសទៅនិយាយគ្នាទៅបងប្អូនយើងមានតែប៉ុណ្ណឹងកុំឈ្លោះគ្នា"ជុងអ៊ុនទៅរុញជេឃីដើម្បីមកអង្គុយទល់មុខជុងហ្គុកតែនាយមិនព្រមមក

"បងគ្មានអីនិយាយទេព្រោះបងមិនបានខុស"ជេឃីឈស្ងៀមធ្វើមុខរាបស្មើរ

"អញ្ចឹងហើយគឺខ្ញុំជាអ្នកខុសម៉ាក់និយាយត្រូវ..ព្រូស!! "ជុងហ្គុកក្រោកឈទល់មុខនាយរួចក៏លុតជង្គង់ចុះចំពោះមុខជេឃី

កុលាបមួយទង​⚘Where stories live. Discover now