Ep1 : ជំនួបដំបូង

2.9K 101 5
                                    


  ព្រះទិនករយាងសន្សឹមៗឆ្ពោះទៅលំនៅឋាន នាជើងមេឃទិសបស្ចឹម សន្ធិយានៃរាត្រីកាលក៏ចាប់ផ្តើមបណ្តែតខ្លួនសន្សឹមក្រាលស្រមោលខ្មៅ ពាសពេញទ្វិបលោក។ បើយើងងាក់មកមើលនៃជ្រុងម្ខាងផ្លូវដ៏តូចចង្អៀតមួយនេះវិញ ក៏បានឲ្យយើងឃើញនូវក្មេងប្រុសវ័យជំទង់ម្នាក់កំពុងតែដោះជំហានដើរទៅខាងមុខឥតឈប់ឈរជាមួយនឹងផ្ទៃមុខក្រៀមក្រំជាទីបំផុត ។

កម្លោះវ័យ24ឆ្នាំរូបនេះក៏បន្តដំណើររហូតទៅដល់ផ្ទះជួលមួយកន្លែងដែរស្ថិតនៅមិនឆ្ងាញប៉ុន្មានពីកន្លែងដែលគេធ្វើការនោះទេ ។ សកម្មភាពក៏ត្រូវបានបញ្ឈប់បន្ទាប់ពីគេដើរមកដល់ខាងមុខផ្ទះ ។ក្រាក់!ទ្វារផ្ទះបានបើកឡើងដោយដៃអ្នកម្លោះ កែវភ្នែកទាំងគូរក៏ងើបឡើងសម្លឹងមើលសភាពផ្ទះដែរខ្លួនរស់នៅរាល់ថ្ងៃមួយសន្ទុះទើបសម្រេចចិត្តឈានជើងចូលទៅខាងក្នុង

ដើរតម្រង់ទៅរកកន្លែងដាក់លុយរបស់ខ្លួនហើយក៏យកវាមួយចំនួនតូចដាក់ចូលក្នុងហោប៉ាវខោ ចេញមកក្រៅផ្ទះបិតទ្វារចាក់សោរវិញ ។ ក្រលែកភ្នែកទៅឃើញកង់នៅជ្រុងម្ខាងនៃទ្វារនោះគេក៏ចូលមកយកកង់មកជិះតែម្តង។ ទិដ្ឋភាពពេលរាត្រីនាទីក្រុងម៉ូស្កូនៃប្រទេសរុស្សីដ៏ឆើតឆាយមួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់ មិនថានៅទីកន្លែងនៅកន្លែងណាទេពោរពេញទៅមនុស្សជាច្រើន ទាំងរចនាបថ សណ្តាប់ធ្នាប់សង្គម ការរស់នៅ ក្នុងប្រទេសមហាអំណាចមួយនេះពិតជាល្អខ្លាំងណាស់។

ង៉ឺត!សម្លេងចាប់ហ្វ្រាំងកង់បន្លឺឈបើនៅពីមុខហាងនំប៉័ងមួយកន្លែង ។ អ្នកកម្លោះទូកកង់មួយកន្លែងហើយក៏បន្តសំណើរចូលទៅខាងក្នុងហាងមួយនេះ

« សួស្តី » នារីស្បែកសរសក់ពណ៍ទង់ដែកម្នាក់ក៏និយាយឡើងជាភាសារុស្សីក្រោយពីឃើញវត្តមានភ្ញៀវចូលមក

« សួស្តី » គេតបរួចក៏ចង្អុលទៅនំដែរខ្លួពេញចិត្តប្រហែលបួនប្រាំមុខឲ្យគេវ៉ិចខ្ចប់ឲ្យ ។ ទីង!កំពុងឈរចាំគេខ្ចប់របស់ឲ្យស្រាប់តែមានបុរសម្នាក់ដើរចូលមកក្នុងហាងនេះដូចគ្នា

« នំរបស់ខ្ញុំបានឬនៅ? »

« ចាស៎ជិតរួចហើយ សុំលោករង់ចាំបន្តិច » ចប់សម្តីនាងក៏ប្រញាប់ដើរចូលទៅខាងក្នុងទៅ ដើម្បីរៀបចំរបស់ឲ្យអ្នកទាំងពីរ ។ បើនិយាយពីភ្នែកក្មេងប្រុសម្នាក់នៅឈរក្បែរគេវិញតាមសម្លឹងមើលប្រុសម្នាក់នោះមិនដាក់ពីភ្នែក

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now