_ Newday
ឈូៗទឹកភ្លៀងក៏បង្អុលធ្លាក់ចុះមកយ៉ាងសន្ធឹក កាត់ព្រឹកព្រលឹម តំណក់ទឹកភ្លៀងចេះតែធ្លាក់មិនឈប់ហាក់ដូចជាកំពុងស្រែកប្រាប់ពីទំហំចិត្តនៃការឈឺចាប់របស់កាយតូចដែរអង្គុយនៅលើសាឡុងម្នាក់នេះអញ្ចឹង
តាំងពីភ្ញាក់មកអង្គុយធ្មឹងសឹងដូចរូបចម្លាក់រឋិឯក្នុងខួរក្បាលទទេរស្អាតគ្មានអ្វីទាំងអស់ សូម្បីតែខ្លួនឯងពេលក៏មិនស្គាល់ផងជាអ្នកណា មកពីណា ធ្លាប់មានរឿងអីកើតលើខ្លួនពីមុនក៏មិនដឹង និយាយឲ្យស្រួលស្តាប់ទៅគឺគេបាត់បងការចង់ចាំ ដឹងត្រឹមថាជុងហ្គុកប្រាប់គេថាខ្លួនជាត្រូវជាអីនឹងនាយ ប៉ុណ្ណឹងឯង គេប្រាប់អីក៏ជឿប្រាប់អីក៏ស្តាប់តាមគេគ្រប់យ៉ាងលែងដូចមុនហើយ
« ថេយ៍ហា៎..មកនេះបន្តិច » ភ្លឹកៗបានបន្តិចសម្លេងជុងហ្គុកក៏ស្រែកឡើង បានជាគេប្រញាប់ក្រោកទៅរកនាយ
« បាទ? »
« អូនជួយបន្លែក្នុងទូឲ្យបងបន្តិចមក » គេងក់ក្បាលរួចក៏ដើរទៅយកតាមអីដែរនាយស្នើរសុំ ។ យកមកឲ្យនាយហើយក៏នៅឈរស្ងៀមសម្លឹងមើលគេធ្វើម្ហូប
« បងធ្វើអីនឹង? »
« ធ្វើម្ហូបឲ្យអូន »
« អឹម..មានអីឲ្យអូនជួយឬអត់? »
« អត់ទេ អូនទៅអង្គុយទៅចាំបងធ្វើឲ្យ » រាងតូចស្តាប់បង្គាប់ស្តាប់ចប់ក៏ដើរមកអង្គុយលើសាឡាងនៅជាប់នោះ ដៃក៏ទាញយកទូរស័ព្ទជុងហ្គុកមកលេង ។ គេស្គាល់គ្រប់យ៉ាងនៅទីនេះកាយវិការចរិកលក្ខណៈអីគឺដូចមនុស្សធម្មតាទេគ្រាន់តែគេភ្លេតរឿងដែរកើតឡើងលើខ្លួនឯង រវាងខ្លួននឹងជុងហ្គុក ដូចពេលយើងទើបធំដឹងក្តីម្តងទៀតចឹង
ជីវិតពេលគឺស្ថិតនៅក្នុងដៃជុងហ្គុកតែម្តង ចង់ឲ្យយ៉ាងមិចគឺអញ្ចឹង ឃើញនាយចឹងតែគេស្រឡាញ់ថេយ៍ណាស់ដូចដើមអញ្ចឹងគ្មានផ្លាស់ប្តូរទេមានស្រឡាញ់លើសដើមផង
បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចហើយនៅនាយមកពិនិត្យគេម្តងទៀត ។ ថេយ៍អង្គុយនៅកន្លែងឲ្យនាយចាក់ថ្នាំខ្លួនឯងតែម្តង ទាំងមិនដឹងថាអានឹងថ្នាំអីចាក់ដើម្បីអី