Ep8 : Good bye ប្រុសចាស់

981 49 1
                                    

_ Newday

ព្រឹករាល់ដងក្រោកមកស្រស់ស្រាយទេ ដល់ព្រឹកនេះក្រោកមកទឹកភ្នែក...ព្រោះតែមួយព្រឹកធំហើយដែរក៏ចាប់ផ្តើមកើតអាការៈស្រដៀងទៅនឹងអ្នកចាញ់កូន ។ ថ្នាំដែរជុងហ្គុកចាក់គេនោះគឺថ្នាំចាក់ឲ្យមានផ្ទៃពោះ ហើយរយះពេលពពោះក៏មិនដូចមនុស្សស្រីដែលត្រឹមតែ5ខែប៉ុណ្ណោះ អញ្ចឹងបានជាតិថ្នាំនេះចូលសាហាវណាស់មួយព្រឹកនេះថេយ៍ចាញ់រកតែញ៉ាំអ្វីមិនបានសោះ

ជុងហ្គុកធ្វើអីឲ្យញ៉ាំក៏ញ៉ាំមិនកើតធុំតែក្លិននឹងចេញមកវិញហើយ ។ អញ្ចឹងបានតែអង្គុយនៅស្ងៀមមួយកន្លែងមិនធ្វើអីនឹងឯង កាយមាំនៅអង្គុយជាប់ថេយ៍នោះលួងគេមួយព្រឹកហើយឲ្យឈប់យំតែ គេមិនឈប់សោះយំរហូត

« បងទទួលខុសត្រូវលើអូនតើ?យំធ្វើអី..ឈប់យំទៅ » ខំលួងផងជួតទឹកភ្នែកឲ្យផង និយាយទៅមានគ្រប់សព្វប៉ុន្តែថេយ៍នៅតែយំ។ មិនឲ្យយំយ៉ាងមិចវ័យកំពុងតែសប្បាយចាយលុយដើរលេងជាមួយមិត្តភក្តិសុខមកត្រូវក្លាយជាម៉ាក់គេក្នុងពេលឆាប់នេះ សំខាន់ម៊ត្រូវៀបការតាមផ្លូវច្បាប់ជាមួយនឹងជុងហ្គុកទៀត..

មានដឹងឬអត់ថាថេយ៍លួចស្រឡាញ់នារីម្នាក់ដែលធ្វើការជាមួយគ្នានោះ ខំសន្សំលុយអត់ហ៊ានទិញអីទុកដណ្តឹងប្រពន្ធចុងក្រោយ..មកត្រូវការប្តីមានកូនចឹង អ្នកណាទទួលយកបាន

« ឈប់យំទៅ ពេលអូនរៀបការជាមួយបងទៀត កូនបងមិនមែនយកមួយទេ..អនាគតបងចង់បាន6នាក់ឯណោះ បើអូនយំអញ្ចឹងកូនក្រោយៗទៀតធ្វើមិច? »

« ហឹកៗ..អត់ទេ អត់ការទេហើយក៏អត់យកកូនអីទៀតដែរ.. » ខ្លាចញ័រពេញខ្លួនលឺតែ6នាក់ភ្លាម

« អត់យក ក៏ត្រូវតែយកដែរដើម្បីបង »

« ហ៉ឹក..អត់ទេៗ អត់យកអត់ចង់បាន មិនទាន់បានស្គាល់រសជាតិប្រពន្ធយ៉ាងមិចផងឲ្យមកយកកូនទាំងឡូបែបនេះ..អូនទទួលយកមិនបានហឹក..!! »

« ទោះអូនប្រកែកក៏នៅតែមិនបានដែរ ការចូលគ្រួសារបងហើយកូនមិនក្រោម10នាក់ចុះទេ » ស្លាប់ហើយគម្រោងការពេលនេះត្រូវរលាយដូចទឹកកកដូចកម្តៅចឹង ថាមកនេះនៅជាមួយតែ1ខែរត់ចេញពីនាយទៅនៅកូរ៉េវិញឥឡូវទៅអីកើត

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now