_ Morning
ព្រឹកនេះចង់ខ្លាំងជាងព្រឹកមិញទៀតញ៉ាំក៏មិនបាន នៅតែក្នុងបន្ទប់មិនឈប់ ដល់អញ្ចឹងជុងហ្គុកបារម្ភពីគេមិនតិចទឹកញ៉ាំបានតែក្រៅពីទឹកអស់ទាំងអស់។ នៅឯក្នុងបន្ទប់ដែរងងឹតមានតែពន្លឺភ្លើងភ្លឺតិចៗនេះវិញ
កាយមាំដែរឈរចំពីមុខផ្ទាំងក្តារដ៏ធំមួយមានសុទ្ធតែរូបមនុស្សនៅលើនោះ អាចប្រហែលជា10សន្លឹកជាង ក្នុងរូបទាំងនោះក៏ឃើញមានរូបថេយ៍ម្នាក់នៅខាងលើគេបង្អស់ដែលអ្នកខាងក្រោមគឺមានគូរប៊ិចក្រហមជាសញ្ញាខ្វែងទាំងអស់លើកលែងតែរាងតូចមួយដែលនៅមិនទាន់មានស្នាមនោះទេ
« អ្នកមុនៗសុទ្ធតែមិនបានផលទាំងអស់ វេណថេយ៍ បងគិតអូននឹងអាចធ្វើឲ្យបងមានសង្ឃឹមថាបានចុះ..បើអត់ដូចអ្នកមុនៗទៀត..ជីវិតអូននឹងត្រូវដូចគេដែរហើយ » ក្នុងចិត្តពោរឡើងតិចៗទាំងកែវភ្នែកសម្លឹងមើលទៅរូបថេយ៍មួយសន្ទុះ រួចក៏ដើរទៅទាញក្តារមួយនោះបែរមកក្រោយ
ក៏បង្ហាញឲ្យយើងឃើញថានៅខាងក្រោយក្តារដ៏អំមួយនេះមានរូបមនុស្សជាច្រើនទាំងប្រុសទាំងស្រីតម្រៀមដាប់លំដាប់លំដោយបានយ៉ាងត្រឹមត្រូវ ហើយនៅចុងគេបង្អស់គឺជារូបជុងហ្គុក អាចថាទាំងនេះគឺជាខ្សែរស្រឡាយគ្រួសារគេអញ្ចឹងទៅ
នាយជាកូនទោលគេនៅក្នុងគ្រួសារមួយនេះ ហើយក៏ថាមនុស្សតែម្នាក់ដែរជាស្នងមរតកទាំងអស់ដែរ ។ ព្រទ្យសម្បិត្តក៏ច្រើនមុខមាត់ក៏ធំបែបនេះអនាគតត្រូវតែមានទាយាទមកស្នងបន្ទាន់ពីនាយអញ្ចឹងហើយបានជាគេចង់បានកូនណាស់។ អ្នកមុខគឺសុទ្ធតែមិនអាចមានកូនឲ្យជុងហ្គុកបាន ខ្លះត្រូវថ្នាំងនាយចាក់ខ្លាំងហួសកម្រិតពេកដល់ថ្នាក់ប្រកាច់ស្លាប់ភ្លាមៗផង ខ្លះទៀតមានកូនមិនបានក៏ត្រូវយកទៅពិសោធន៍នៅក្នុងបន្ទប់ថ្ងៃមុនដែរថេយ៍បានចូលជាមួយនោះ
អញ្ចឹងទើបថេយ៍ឆ្ងល់មិចបានមានទូដែកធំៗច្រើនមេសហើយដល់សុំឲ្យនាយបើកគេបែរមិនព្រម ការពិតសុទ្ធតែជាមនុស្សទាំងអស់នៅក្នុងបន្ទប់នឹងសម្រាប់អ្នកមុនៗមិនខុសអីពីរាងតូចទេ ទទួលបានក្តីស្រឡាញ់ពីនាយដូចគ្នា ប៉ុន្តែខុសពីការគិតរបស់អ្នកទាំងនោះរួមទាំងថេយ៍ម្នាក់ផងដែរ ដូចពាក្យមួយគេនិយាយ ល្អមុខរលួយក្នុង ។