Ep19 : ក្មេងនេះកំសត់ណាស់

819 39 0
                                    

_ មួយសប្តាហ៍ក្រោយមក

មួយរយះនេះរៀងគ្រាន់បើជាងមុនខ្លះៗហើយ អាចដើរបានញ៉ាំបានវិញហើយតែបើនិយាយពីពោះវិញទើបតែ7ថ្ងៃទេតែធំដូច3ខែ ។ ដល់កូននឹងលូតលាស់លឿនអញ្ចឹងមានន័យថា លើកនេះជុងហ្គុកជោគជ័យហើយ រាល់ថ្ងៃថ្នមថេយ៍ណាស់ខ្លាចប៉ះពាលដល់កូនក្នុងពោះអីក៏មិនឲ្យធ្វើដែរ

ដូចពេលនេះអញ្ចឹងកាយតូចកំពុងតែអង្គុយនៅលើសាឡុងមើលទូរស័ព្ទក៏មិនបានដែរ ឲ្យគ្នាអានសៀវភៅវិញសូម្បីតែអាហារក៏ផ្លាស់ប្តូរដែល ធ្លាប់តែញ៉ាំ Steak អីនឹងប្តូរមកបន្លែអស់

« អឹម..ធុញណាស់ » ទម្លាក់សៀវភៅចុះហើយក៏ក្រោកដើរមកផ្ទះបាយរកអីញ៉ាំ ភ្នែកក៏ក្រលែកមកឃើញមីកំប៉ុងក៏ឈោងដៃទៅចាប់កាន់វា ប៉ុន្តែជុងហ្គុកនៅអង្គុយក្បែរនោះក៏ហាក់មកសម្លក់មុខគេទើបត្រូវបង្ខំចិត្តដាក់វាចុះវិញរកអីផ្សេង

ដៃស្រឡូនលើកមកអង្អែលពោះខ្លួនឯងថ្នមៗមុននឹងអោនខ្លួនទៅយកផ្លែស្ត្របឺតីមួយប្រអប់នៅក្នុងទូទឹកកកចេញមកក្រៅ ។ ទើបដើរមកអង្គុយក្បែរនាយវិញ

ដាក់ខ្លួនអង្គុយភ្លាមក៏ចាប់សើយអាវខ្លួនឯងឡើងលើបន្តិចមើលមកពោះខ្លួនឯងទាំងដៃអង្អែលវាមិនឈប់ រាល់យប់ថេយ៍គេងគិតរហូតថាមិចបានពោះធំពីមួយថ្ងៃទៅមួយថ្ងៃចឹង ធ្លាប់សង្ស័យថាខ្លួនមានទម្ងន់ដែរតែដល់ទៅសួរជុងហ្គុកនាយថាអយ់មានទេមកពីថេយ៍ញ៉ាំច្រើនបានពោះធំអញ្ចឹង

កំពុងតែញ៉ាំឆ្ងាញ់ផងរាងក្រាស់ក៏ងាក់មកមើលគេរួចក៏លើកដៃមកអង្អែលពោះគេតិចៗដែរ ទាំងស្នាមញញឹមហើយក៏អោនមកថើបថ្ពាល់ថេយ៍មួយខ្សឺត ។

« មិចបានបងចូលចិត្តអង្អែលពោះអូនម្លេះ? »

« មកពីបងស្រឡាញ់នឹងណា ឃើញធំៗចឹងចេះតែក្រឺត »

« ញ៉ាំឲ្យឆ្អែតតិចទៀតចាក់ថ្នាំហើយ »

« ហ៉ឹម..! ចាក់ទៀតហា៎?មួយអាទិត្យហើយណាដែរបងចាក់ថ្នាំអូនមិនឈប់ »

« បើអូនស្រឡាញ់បង កុំឆ្ងល់ច្រើនអីនៅឲ្យស្ងៀមស្តាប់សម្តីបងទៅបានហើយ »

« ... » ស្ងាត់មាត់ឆឹងពេលលឺគេថាឲ្យ ឈប់ញ៉ាំឈប់អីហើយបែរមកចង់យំវិញ ។ ទើបចាប់អារម្មណ៍ថាជុងហ្គុកប៉ុន្មានថ្ងៃនេះឧស្សាហ៍ថាឲ្យគេណាស់រឿងថ្នាំនឹងហើយ មួយម៉ាត់ក៏អាងដែរ

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now