_ Skip
« ឆ្ងាញ់អត់? »
« អឹម..ឆ្ងាញ់ណាស់ យើងខានញ៉ាំរបស់អស់នេះយូរហើយ » ថេយ៍នឹងម៉ាក់គេក៏ញញឹមឡើងបន្តិចទៅគេ ។ មិនយូរទេជើងយន្តហោះត្រូវចេញហើយអញ្ចឹងក៏ឲ្យគេញ៉ាំឲ្យឆ្អែតទៅចាំទៅដល់កូរ៉េចាំញ៉ាំរបស់ប្លែកពីនឹងទៀតព្រោះគេជាជនជាតិរុស្សី
1ម៉ោងក្រោយមកថេយ៍នឹងណាយ៉ុនកំពុងអង្គុយនៅលើយន្តហោះនិយាយគ្នាមិនឈប់ ពីប្រវត្តិរៀងខ្លួនៗដល់កន្លែងខ្លះក៏សើចខ្លះក៏ពិបាកចិត្តទៅ
« ទៅនៅកូរ៉េវិញថេយ៍ធ្វើការអីទៅ? »
« ខ្ញុំ..ទិញដីមួយកន្លែងដាំស្រ្តបឺរីសម្រាប់លក់ហើយក៏ស្រួលញ៉ខ្លួនឯងដែរ សល់លុយខ្លះក៏យកទៅជួយក្មេងៗដែរកំព្រានឹងខ្លះទៀតក៏ធ្វើផ្ទះ..សល់មួយចំណែកធំទៀតក៏ចង់ដើម្បីបង្កើតក្រុមហ៊ុនមួយនឹងគេដែរ »
« ជុងហ្គុកឲ្យលុយឯងប៉ុន្មាន? »
« 500លានដុល្លារ លុយនេះច្រើនណាស់វាយដបជាតិទៀតក៏មិនអស់ដែរចឹងក៏បានតែបង្កើតមុខរបរឲ្យធំសមនឹងសម្លៃលុយទាំងនេះ »
« ឯងមានគំនិតចឹងល្អណាស់ » សរសើរថេយ៍ដែរមានគំនិតបែបនេះមិនចង់យកលុយនេះទៅចាយទទេរៗទេសុខចិត្តយកបង្កើតមុខរបររកស៊ីមើលទៅអនាគតគេលែងក្រទៀតហើយ។ ចំណែករឿងគេនឹងជុងហ្គុកវិញគេសុំបញ្ចប់ត្រឹមនឹងមិនទាក់ទងអីនឹងគ្នាទៀតទេ ល្មមដល់ពេលហើយដែរគួរដើរចេញពីពិភពដ៏ខ្មៅងងឹតនោះមករកពិភពថ្មីវិញហើយ ទោះបីជាពីមុនគេស្រឡាញ់នាយខ្លាំងក៏កម្រិតណាក៏ដោយក៏ពេលនេះត្រូវធ្វើចិត្តឲ្យដាច់ដែរមិននៅយំយែកសោកស្តាយមនុស្សប្រុសបែបនេះទេ
5ឆ្នាំក្រោយមក
បិតភ្នែកបើកភ្នែករយះពេល5ឆ្នាំក៏កន្លងផុតទៅយ៉ាងលឿន ឆ្នាំនេះថេយ៍មានអាយុ29ឆ្នាំហើយរីឯការងារក៏រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំមិនរាថយឡើយ សព្វថ្ងៃនេះគេជាម្ចាស់ក្រុមហ៊ុនធំមួយនៅប្រទេសកូរ៉េហើយជាម្ចាស់ហាងប្រេន Celine ធំបំផុតនៅទីនេះដែរនឹងជាតារាម៉ូដែលដ៏មានប្រជាប្រិយម្នាក់ផងដែល
« Mommy...! » សម្លេងក្មេងស្រីម្នាក់ក៏បន្លឺឡើងពេលឃើញវត្តមានម៉ាក់របស់គេចូលមកដល់ខាងក្នុងផ្ទះ