Ep30 : Mommy ស្រែកធ្វើអី??

1.3K 45 0
                                    

គ្មានពាក្យនឹងឆ្លើយតបទៅរាងតូចវិញទេ ព្រោះគ្រប់យ៉ាងគឺមកពីគេពិតមែន គេតែម្នាក់គត់ដែរធ្វើឲ្យថេយ៍ប្រែក្លាយជាបែបនេះ

« បើអូនមិនអាណិតបង..ក៏អាណិតកូនខ្លះទៅកុំឲ្យកូនកំព្រាអី »

« ខ្ញុំសុខចិត្តឲ្យកូនកំព្រាក៏មិនព្រមត្រឡប់ទៅឲ្យលោកបោកប្រាស់បានម្តងទៀតដែល » គ្រាប់គ្រាន់ហើយជិត6ឆ្នាំដែរថេយ៍ស្គាល់នាយ ឈឺឆ្អែតហើយគេមិនចង់ត្រឡប់ទៅអតីតកាលដ៏ឈឺចាប់នោះវិញទេ

« អូនគិត5ឆ្នាំដែរអូនចាក់ចេញពីបងនេះ..បងរស់នៅបានសុខមែនទេ? បងក៏ឈឺមិនចាញ់អូនដែរ.. »

« សមមុខមនុស្សអាត្មានិយមដូចលោកហើយ!ឈឺឲ្យស្លាប់ទៅ » គ្មានពាក្យនិយាយបន្ថែមទេមានតែពាក្យសើចចំអកលើនាយទាំងស្រុង ចេះឈឺចឹងគួរតែយល់អារម្មណ៍គេហើយ

« លោកឈឺមិនដល់ខ្ញុំពេលមាទម្ងន់កូណាផង..ខ្ញុំគេងជាមួយទឹកភ្នែករាល់យប់ ខ្ញុំ..គ្រាន់ចង់ឲ្យមានមនុស្សម្នាក់មកមើលថែខ្ញុំដូចកាលពីមុន ក៏មិនអាច..ត្រូវការកម្លាំងចិត្តពីមនុស្សដែរខ្ញុំស្រឡាញ់..ប៉ុន្តែលោកបែរជាមិនដឹងអី..នៅអោបស្រីញីធ្វើព្រងើយ »

« បងមិនដឹងពិតមែនថាអូនមានទម្ងន់កូនម្នាក់ទៀត បើបងដឹងក៏បងមករកអូនដែល » ជុងហ្គុកអត់ដឹងមែនថាថេយ៍មានកូន ព្រោះគេនឹងនាយនៅប្រទេសផ្សេងគ្នានាយមិចនឹងអាចដឹងគ្រប់រឿងអំពីថេយ៍បាននោះ

« ហឹកៗ..លោកកុហក! »

« បងមិនកុហកទេ បងនិយាយការពិត បងមិនដឹងពិតមែនថាអូនមានកូនម្នាក់ទៀត.. » លូណាដែរឈរស្តាប់ពួកគេនិយាយគ្នានោះក៏ដឹងហើយថាប៉ាគេគឺជាអ្នកណា ចង់ចូលទៅនិយាយដែលតែមិនហ៊ានទេត្រឹមលួចពួនមើលពីចម្ងាយ

« បានហើយ!ទៅរកស្រីរបស់លោកវិញទៅ កុំមកជិតខ្ញុំ »

« ឲ្យបងទៅណា..បើប្រពន្ធកូនបងនៅទីនេះនៅឡើយ? » ថាហើយនាយក៏ចូលមកជិតថេយ៍រួចក៏ចាប់ទាញគេយកមកអោបជាប់នឹងដើមទ្រូង ទាំងដៃម្ខាងលើកមកអង្អែលសក់គេថ្នមៗ

« ថេយ៍..បងដឹងថាអូននៅស្រឡាញ់បង គ្រាន់តែអូនមាត់រឹង ត្រូវគ្នាជាមួយបងវិញទៅណា..រឿងអតីតកាលគ្រាន់តែជាស្រមោលដែរចាស់ប៉ុណ្ណោះ ពេលពួកយើងរស់នៅក្នុងបច្ចុប្បន្នអូនគួរតែរៀនបើកចិត្តឲ្យទូលាយ.. » ដៃមាំក៏ចាប់លើកមុខរបស់រាងតូចឲ្យងើបឡើងលើបន្តិច មុននឹងយកដៃទៅជួតទឹកភ្នែកឲ្យគេ

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now