Ep13 : ធ្វើសង្សារគ្នាទៅ

768 36 0
                                    

_ Skip

មកដល់កន្លែងញ៉ាំអី រៀងប្លែកបន្តិចសម្រាប់ថេយ៍ដោយសារនាយនាំខ្លួនមកលើកំពូលអគារតែម្តង សំខាន់មានតែគេពីរនាក់ទៀត ។ អំឡុងពេលកំពុងអង្គុយរង់ចាំម្ហូបរាងក្រាស់តាមសម្លឹងមើលមុខគេរហូតមិនឈប់សោះ

« អ្នកនាង..ខ្ញុំសួរមួយតើបានទេតើអ្នកនាងឈ្មោះអី? » លឺសំណួរនេះរាងតូចក៏ដាក់ទូរស័ព្ទចុះនៅលើតុមុននឹងឆ្លើយទៅវិញ

« គឺ...លីលី »

« ឈ្មោះពិរោះណាស់..រូបសម្រស់ក៏ស្អាត »

« អរគុណហើយ »

« ស្តាយណាស់អ្នកនាងមានសង្សាររួចទៅហើយ »

« ចា៎.. » ថេយ៍ញញឹមរួចក៏ដកយកផ្កាកុលាបមួយទង់ដែរដាក់នៅក្នុងថូនោះ យកមកកាន់ហិតមុននឹងបកស្រទាប់ផ្កាកុលាបនោះមួយសន្លឹកយកមកដាក់ចូលមាត់ទំពារមើលទៅមុខជុងហ្គុក

« ផ្កាកុលាបគេញ៉ាំដែរ? »

« ញ៉ាំតើ បើគេមិនញ៉ាំខ្ញុំធ្វើអី? »

« អឹម..ខ្ញុំមិនដែរឃើញអ្នកណាញ៉ាំវាទេ » គេក៏សើចរួចសួរទៅនាយ

« លោកអាយុប៉ុន្មានហើយ? »

« 30 ចុះនាង? » លឺតែ30ភ្លាមទំពារលែងឆ្ងាញតែម្តងក្រែង40ហីមិចប្រាប់គេ30ចឹង?

« តែ..ខ្ញុំលឺថាលោកអាយុ40ណា »

« នាងជឿគេដែរ?អាយុពិតខ្ញុំទើបតែ30ទេ បើ40មែនខ្ញុំចាស់ហើយ »

« អញ្ចឹងក៏បាន »

« នាងអាយុប៉ុន្មាន? »

« 24 » រាងក្រាស់ញញឹមហើយក៏លើកដបស្រាមកចាក់ក្នុងកែវខ្លួនបន្តិច នឹងរបស់រាងតូចបន្តិច

« និយាយអញ្ចឹង ប្រពន្ធលោកយ៉ាងមិចហើយ? »

« មានយ៉ាងមិចទេខ្ញុំគ្រាន់តែចង់ឲ្យគេនៅសប្បាយមួយរយះសិន »

« ឈប់តាមរកហើយហ្ហី? »

« រកធ្វើអីបើគេនៅជាមួយខ្ញុំនឹង? » និយាយហើយទាំងញញឹមដាក់គេទៀត ធ្វើឲ្យឪរ៉ាថេយ៍នេះចាប់ផ្តើមភ៏យហើយ

« ពិតមែន?គេនៅឯណា? »

« ប្រាប់មិនបានទេ » និយាយគ្នារហូតទាល់តែអាហារលើមកដល់ ។ ញ៉ាំផងផឹកស្រាផងជុងហ្គុកចេះតែបញ្ចុះបញ្ចូលឲ្យគេផឹករហូតមិនឈប់ទាល់តែគេស្រវឹងខ្លាំងមែនទែន ដើរតែផ្លូវក៏មិនត្រង់ផង បានជាត្រូវរាងក្រាស់បីគេមកបន្ទប់តែម្តងនៅតាមផ្លូវនាយចេះតែសួរថេយ៍ដេញដោរមិនឈប់ព្រោះដឹងថាមនុស្សស្រវឹងនិយាយមិនកុហកទេ ប្រាប់ការពិតទាំងអស់

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now