Ep22 : រាត្រីចុងក្រោយ

928 55 4
                                    

_ Night

ដល់ពេលមួយថ្ងៃចុងក្រោយហើយសម្រាប់ការនៅទីនេះ ព្រឹកស្អែកថេយ៍ត្រូវចេញពីព្រលឹមទៅយកម៉ាក់គេចេញទៅប្រលានយន្តហោះ មិនមែនគេមិនមានលុយទេគ្រាន់តែគេចង់នៅប្រទេសកូរ៉េវិញ នៅទីនេះអារម្មណ៍មិនសុខនឹកនាតែជុងហ្គុកនឹងកូនមិនឈប់ចឹងទាល់តែទៅនៅក្តៅប្រទេសវិញ

ម៉ោងប្រហែលជា7យប់សោះជេយ៉ុនក៏គេងលក់បាត់ គ្រាន់តែថេយ៍លួងឲ្យគេងគឺគេងមិនយំដាក់គេ ។ ដាក់កូននៅកន្ត្រក់ដែរនៅជិតគ្រែហើយក៏យកភួយមកដណ្តប់ឲ្យព្រោះនៅខាងក្រៅរងារណាស់មេឃភ្លៀងមិនទាន់ឈប់ផង

ទើបចេញមកក្រៅបន្ទប់បម្រុងថានឹងទៅរកអីញ៉ាំ តែក៏ឃើញជុងហ្គុកនៅអង្គុយលើសាឡុងធ្វើមុខជូរទាំងលើកដៃច្របាច់ស្មាខ្លួនឯង ដោយអារម្មណ៍តាន់តឹងមកពីព្រោះតែនាយអង្គុយធ្វើការនឹងហើយបានជាចឹង ។ ឃើញហើយទើសភ្នែកពេកក៏ចូលមកឈរក្រោយខ្នងនាយ

« ដកដៃចេញទៅ ចាំអូនធ្វើសរសៃរឲ្យ » នាយមិនតបតែក៏ព្រមធ្វើតាមសម្តីរាងតូច ។ គ្រាន់តែដៃស្រឡូនលើកមកច្របាច់ស្មាខ្លួនភ្លាមក៏មានអារម្មណ៍ថាស្រួលខ្លួនបាត់ទៅហើយ ព្រោះតែថេយ៍ធ្លាប់បែបនេះឲ្យនាយចូលជិតមួយឆ្នាំហើយ។ បញ្ចប់ពីស្មាគេក៏លើកមកញីនៅត្រង់សៀតផ្កានាយម្តងធ្វើវាយ៉ាងជំនាញ់មិនថ្នមពេកមិនខ្លាំងពេកគឺល្មមឲ្យជុងហ្គុកពេញចិត្ត

« ជេយ៉ុនគេងហើយហ្ហេ៎? »

« បាទ » រាងក្រាស់ញញឹមបន្តិចហើយក៏លើកដៃមកចាប់ដៃម្ខាងគេជាប់មិនឲ្យបន្តធ្វើទៀត ។ ថែមទាំងត្រូវនាយចាប់ទាញខ្លួនឲ្យមកអង្គុយជាប់នាយដៃម្ខាងអោបអោបចង្កេះគេជាប់ហើយ ម្ខាងទៀតក៏មកស្អាប់ថ្ពាល់ម្ខាងរបស់ថ្នមៗ ទាំងអោនមុខចូលមកថើបមួយខ្សឺតហើយបង្អុសចុះមកដល់កញ្ចឹង.ករបស់ថេយ៍ គិតទៅតាំងថេយ៍មានទម្ងន់មកនាយមិនដែរបានប៉ះខ្លួនគេម្តងយ៉ាងមិចទៀតទេ

អណ្តាលសើមៗក៏អោនមកបឺតជញ្ចក់នៅលើ.កគេរបស់បឺតទាល់តែបង្ហាញនូវស្នាមជាំក្រម៉ៅទើបដកមាត់ចេញប្តូរទៅកន្លែងមួយផ្សេងទៀត ។ ចំណែកថេយ៍ក៏មិនបានតបតអីដែរ សង្ងំឲ្យនាយធ្វើតែម្តងឲ្យគេធ្វើទៅផុតយបើន់ងលែងបានជួបមុខគ្នាទៀតហើយ

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now