_ Skip
ងាកមកមើលកាយមាំនៅឯក្នុងបន្ទប់ធ្វើការអង្គុយទល់កំព្យូទ័រឯណេះវិញ មួយល្ងាចហើយទើបតែបានបញ្ចប់ការងារទេឡើងអស់ងងុយតែម្តង ។ នាយក្រោកឈរពេញកម្ពស់ទាំងបត់ដៃធ្វើចលនាបន្តិចមុននឹងដើរចេញមកក្រៅ បន្ទប់តម្រង់មកផ្ទះបាយ
« ... » រាល់ដងឲ្យបើកទ្វារចេញមកក្រៅម្តងតែងតែមានវត្តមានរាងតូចនៅអង្គុយចគេនៅខាងក្រៅហើយ ថ្ងៃខ្លះចូលរត់មកពួនកៀកទ្វារបន្លាចគេឲ្យភ្ញាក់អីចឹងទៅតែពីរថ្ងៃនេះ..ផ្ទះស្ងាត់ណាស់លែងដូចមុនទៀតហើយ ចំណែករឿងកូនវិញជុងហ្គុកមិនចេះមើលទេយកទៅឲ្យម៉ែដោះនៅឯភូមិគ្រឹះអ្ន្មកមើលវិញ ទាល់តែទំនេរទើបនាយទៅលេង។ ដោយសារតែរវល់ការងារច្រើនផងបានជាមិនមានពេលទៅមើលកូន ជុងហ្គុកដើរមកដល់ក៏ដាក់ខ្លួនអង្គុយនៅលើសាឡុងទាំងងងុយមុននឹងផ្នែកខ្លួនលើនោះជាប់។ បើសិនជាមានថេយ៍នៅជាមួយពេលនេះវិញប្រហែលជាគេកំពុងតែអង្គុយច្របាច់ដៃឲ្យ និយាយលេងជាមួយហើយ តែគួរឲ្យស្តាយពេលនេះលែងមានគេទៀតហើយ
ពេលគ្មានគេនៅជាមួយទើបដឹងថាជីវិតឯកកាប៉ុណ្ណាធ្លាប់តែរាល់ដងមានអ្នកនិយាយជាមួយ ឈ្លោះជាមួយមិនទំនេរមាត់ ដល់ប្តូរស្ងាត់តែឯងដូចកាលមុនមានអារម្មណ៍ដូចឯកកា ងើបមុខឡើងសម្លឹងមើលទៅរូបថតដែលដាក់នៅលើតុនោះហើយក៏ឈោងដៃចាប់វាយកមកមើល ។ រូបថតមួយសន្លឹងនេះគឺថតកាលពួកគេទៅលេងទឹកកកជាមួយគ្នាមើលទៅមុខថេយ៍ចុះគួរឲ្យស្រឡាញ់ខ្លាំងណាស់ ដោយសារតែពេលនោះជុងហ្គុកកំពុងអៀវគេនៅលើស្មាអញ្ចឹងហើយបានមើលទៅឃើញស្អាតខ្លាំងទាំងទេសភាពនឹងមនុស្ស
« ជុងហា៎..ងើបមុខឡើងញញឹមដាក់កាំមេរ៉ាមួយមកចាំអូននាក់ថត »
ក្រិប!
« ហិហិ..បងមើលនៀកបងសង្ហារណាស់ គិតទៅសង្សារអូនស្អាតគ្រប់ពេលតែម្តងណ៎ »
មើលរូបថតស្រម៉ៃដល់រូបភាពពេលនោះហើយក៏ញញឹមតែម្នាក់ឯង មិនមែនតែរូបនឹងមួយសន្លឹកទេមានច្រើនទៀតណាស់រាប់រយរាប់ពាន់សន្លឹកឯណោះកាលពីនៅជាមួយគ្នានឹង បានបន្តិចនាងក៏ទម្លាក់រូបចុះនោះវិញ ក្រោកដើរទៅផ្ទះបាយ ។ ប៉ុន្តែមើលនាយដូចអត់មានអីប្លែកសោះនៅតែឯងក៏បានមានគ្នាក៏បាន និយាយទៅដូចមនុស្សយើងធម្មតាទាំងដែរធ្វើឲ្យកូនគេឈឺចិត្តស្ទើរបាត់បង់សតិនៅឯមន្ទីរពេទ្យ។ តុក!តុក! កំពុងតែហានបន្លែទ្វារក៏គោះឡើងទើបនាយផ្អាកសកម្មភាពដើរទៅបើកទ្វារឲ្យអ្នកនៅខាងក្រៅ