_ Seoul
ចំណាយពេលនៅក្នុងយន្តហោះអស់ជាច្រើនម៉ោងបន្ទាប់មក ថេយ៍ក៏បានហោះមកដល់ទឹកដីកំណើតវិញហើយ ។ ចុះពីលើយន្តហោះភ្លាមក៏ទទួលបានអារម្មណ៍មួយដ៏ស្រស់ស្រាយ ចេញពីទីនេះតែម្តងខានមកកូរ៉េជិត10ឆ្នាំហើយមិនដឹងជាពេលនេះម៉ាក់ប៉ាប្លែកយ៉ាងណាខ្លះហើយទេរាល់ដងធ្លាប់តែនិយាយគ្នាតាមទូរស័ព្ទឥឡូវជិតបានជួបគ្នាផ្ទាល់ហើយ
សម្លេងមនុស្សគ្រប់គ្នានិយាយជាភាសាកូរ៉េស្តាប់ទៅវាប្លែកបន្តិចសម្រាប់ថេយ៍ព្រោះគេមកទីនេះយូរ ។ ដំណើរមួយៗមានស្ពាយកាបូបស្បែកជើងកែងខ្ពស់រ៉ូបត្រឹមក្បាលជង្គង់ថែមនឹងជាមួយនឹងសក់វែងត្រឹមចង្កេះមុខមានក្រេបម្សៅ មើលមួយភ្លេតក៏ដឹងដែរជាមនុស្សស្រីតែតាមពិតទៅជាមនុស្សប្រុសទេ ថេយ៍ធ្វើបែបនេះព្រោះគេដឹងមុនជុងហ្គុកទៅទៀតថានាយនឹងមករកខ្លួនដល់ទីនេះទើប គេមានគំនិតធ្វើអញ្ចឹង
ដើរមើលគេមើលឯងបានបន្តុចក៏ងាក់ភ្នែកទៅឃើញសណ្ឋានគារផ្កាយប្រាំមួយកន្លែងនៅជិតទើបរាងតូចសម្រេចចិត្តដើរទៅ ណាមួយពេលក៏រៀងយប់ដែរហើយ
« សួស្តី »
« ចា៎ សួស្តី »
« អឺ..នៅទីនេះមានសល់បន្ទប់ទំនេរទេ? »
« គឺនៅតែ vip សល់តែមួយបន្ទប់ទេ »
« មួយយប់ប៉ុន្មាន? »
« 2000$ »
« យកបន្ទប់នឹងមកអញ្ចឹង »
« ចា៎ សូមរង់ចាំបន្តិច » ថេយ៍ងក់ក្បាលរួចក៏ញញឹមតបជាការអរគុណ រួចក៏បែរមុខមើលទៅជុំវិញខ្លួនឃើញមនុស្សម្នាច្រើនគ្រាន់បើដែរនៅទីនេះ
10នាទីក្រោយមករាងតូចក៏ទទួលយកកាត់បន្ទប់ដើរទៅបន្តើយន្ត ពេលនោះកំពុងតែកាន់កាត់នោះសុខក៏ស្រាប់តែដើរទៅបុកនឹងនរណាម្នាក់មួយទំហឹង ប៉ិសនឹងដួលទៀតផងប៉ុន្តែក៏ត្រូវបុរសម្នាក់នោះចាប់អោបចង្កេះគេជាប់។នឹងហើយពាក់ស្បែកជើងកែង។មិញនេះភ័យពេកខ្លាចដួលតែពេលលែងអីក៏បើកភ្នែកមកវិញសម្លឹងមើលអ្នកដែលបានជួយគេមិញនេះ
« អ្នកនាងមិនអីទេហ្ហេ៎? » សម្លេងបុរសវ័យកណ្តាលម្នាក់បន្លឺឡើងមកកាន់រាងតូច