« ឈឺឬអត់ » បន្ទាប់ពីទទួលយកបាច់ផ្កានោះហើយគេក៏នាំលូណាមកអង្គុយនៅលើកៅអីក្បែរនោះ ចាប់លើកជើងគេឡើងបន្តិចហើយក៏សួរឡើង
« ឈឺ.. »
« ទ្រាំបន្តិចទៅណា ចាំពេលឯងទៅផ្ទះវិញប្រាប់ម៉ាក់ទៅ »
« ចា៎.. » ឆ្លើយរួចក៏លើកដៃមកជួយទឹកភ្នែកខ្លួនចេញ
« បែរខ្នងមកបងចង់សក់ឲ្យសារថ្មីមើល៍រញ៉េរញ៉ៃហើយ » គេស្តាប់ហើយក៏ងក់ក្បាលព្រមបែរខ្នងព្រមឲ្យគេចង់សក់ឲ្យម្តងទៀត
« បងប្រុសឈ្មោះអី? »
« ចន ជេយ៉ុន ចុះឯង? »
« ខ្ញុំឈ្មោះ លូណា » អ្នកខាងក្រោយលឺហើយក៏ញញឹមមុននឹងឆ្លើយទៅវិញ
« ឈ្មោះពិរោះហើយមុខមាត់គួរឲ្យស្រឡាញ់ទៀត សមនឹងឈ្មោះខ្លាំងណាស់ » សម្តីផ្អែមចាក់ទឹកមិនលិចទេ និយាយទៅចរិកស្រដៀងប៉ាគេដែរគ្រាន់តែគេមិនអាក្រក់ដូចប៉ាគេទេ
« អរគុណ..ចុះបងមកទីនេះធ្វើអី »
« ប៉ាបងគាត់ទំនេរ ក៏មកកូរ៉េលេងព្រោះគាត់ក៏ជាប់សញ្ញាជាតិកូរ៉េដែរ »
« ប៉ាបងនៅប្រទេសណា? »
« រុស្សី »
« ពិតមែន?ប្រទេសនោះស្អាតទេ? »
« ស្អាតតើ ពេលរដូវរងារកាន់តែស្អាតតែបងគិតថានៅកូរ៉េស្អាតជាង »
« ជេយ៉ុនហា៎! » ចង់សក់ឲ្យគេរួចសម្លេងប៉ាគេក៏លឺនៅខាងក្រោយខ្នងល្មម
« បាទប៉ា? » គេប្រញាប់ងើបពីកៅអីចុះមកនិយាយជាមួយប៉ាគេវិញ រីឯលូណាក៏ចុះមកដូចគ្នាងាក់មកមើលប៉ាជេយ៉ុនហើយគេក៏ញញឹមទាំងអោនទៅគាត់នាយជាការគោរព
« សួស្តីលោកពូ.. » ស្នាមញញឹមទាក់ចិត្តឃើញភ្លាមក៏មានអារម្មណ៍ថាលង់ដែរ ។ ជុងហ្គុកញញឹមតបហើយក៏បន្ទន់ជង្គង់ចុះលើកដៃមកអង្អែលសក់គេថ្នម
« ក្មួយជាមិត្តជេយ៉ុនមែនទេ? »
« ចា៎..គាត់ជួយអូនមិញពេលអូនរត់ដួល » ស្តាប់តែសម្តីក៏នាយអត់ក្រឺតមិនបានដែរចេញមកខ្យូតម៉ងនឹង
« ចុះមិចបានមករត់ដួលនៅត្រង់នឹងវិញ ម៉ាក់ប៉ាទៅណាហើយមិនមើលអូនទេហ្ហេ៎? »