ភាគបញ្ចប់

1.7K 76 8
                                    

_ 2ខែក្រោយមក

រយពេល2បន្ទាប់មកទៀតទំនាក់ទំងអ្នកទាំងពីរក៏ប្រសើរឡើងជាងមុនឆ្ងាយដែរ ។ តាំងពីត្រូវគ្នាជាមួយថេយ៍មកជុងហ្គុកមិនសូវជាបានចេញទៅរុស្សីប៉ុន្មានទេភាគច្រើនមួយខែទើបទៅម្តងប៉ុណ្ណោះ សុខចិត្តចំណាយពេលជាមួយគ្រួសារវិញ

ដូចពេលនេះអញ្ចឹង..នាយកំពុងតែគេងអាលថ្ងៃនៅលើឆ្នេរសមុទ្រក្តៅចង់40អង្សារឯណោះគ្មានអ្នកណាទៅគេងបានផងក្តៅចង់ខ្លោចតែជុងហ្គុកនៅគេងធ្វើធម្មតា ។ ចំណែកជេយ៉ុននឹងលូណាវិញកំពុងតែលេងទឹកសមុទ្រយ៉ាងសប្បាយពីរនាក់បងប្អូនគេទៅ (គ្រួសារគេចូលចិត្តកន្លែងក្តៅៗ)
ខុសតែថេយ៍ទេចង់ទៅលេងទឹកដែរប៉ុន្តែទឹកក្តៅដូចកំពុងពុះប៉ះចង់រលាក់ទើបត្រូវបង្ខំចិត្តមកអង្គុយនៅក្រោមដើមដូចមានម្លប់វិញ

« លូណា!បានហើយមកនេះមក » លឺសម្រែកម៉ាក់គេហៅទើបប្រញាប់ចេញពីទឹករត់មករកគេវិញជាមួយនឹងជេយ៉ុន

« ស្លាប់ហើយ ខ្មៅអស់!ទៅលេងទឹកកណ្តាលថ្ងៃអញ្ចឹង »

« mommy ចុះ daddy គេងនោះមិចមិនថាឲ្យផង? » ដៃតូចៗក៏លើកចង្អុលទៅប៉ាខ្លួនដែរគេងហាលក្តៅនោះ

« mommy មិនថាឲ្យទេព្រោះតិចទៀតគាត់ក្រៀមក្លាយជាត្រីងៀតហើយ គេអាងតែគេនៅតែរុស្សីមិនសូវបានមកលេងសមុទ្រដល់លេងម្តងហាលងៀតម៉ងនឹង »

« mommy ហៅឲ្យ daddy មកលេងជាមួយអូនមកគាត់គេងស្ងៀមៗចឹងអូនខ្លាចតែចូលម្លប់វិញមើលមិនស្គាល់ណាស់ »

« ជេយ៉ុនទៅដងទឹកក្នុងសមុទ្រមួយចានយកមកឲ្យmommyមក ដាក់ខ្សាច់ផងណា »

« បាទ » ឆ្លើយរួចគេក៏ដើរត្រុយទៅកន្លែងដើមវិញ ។ បានបន្តិចក្រោយមកជេយ៉ិនក៏យកវាមកឲ្យថេត៍ពិតមែន រាងតូចញញឹមហើយក៏ទទួលបន្ទាប់មកងើបដើរទៅកន្លែងជុងហ្គុក

ឈូ!ទឹកមួយចានធំជះចំពីលើនាយតែម្តងមានទាំងដីខ្សាចប្រឡាក់នៅលើខ្លួនគេទៀតផង ប៉ុន្តែជុងហ្គុកបែរជានៅស្ងៀមមិនកម្រើកដំបូងសើចសប្បាយណាស់តែចុងក្រោយនាំគ្នាភ័យ

« ជុង..ក្រោកឡើងបងកើតអីនឹង? » ថេយ៍បន្ទន់ជង្គង់ចចាប់អង្រួដៃនាយខ្លាំងៗហើយក៏លើកដៃម្ខាងទៀតមកដកវែនតានៅលើភ្នែកនាយចេញ

ជុប!ខូចណាស់មិនទាន់នឹងចាប់ទាញវែនតាចេញពីភ្នែកផងក៏ស្រាប់តែនាយងើបមកថើបថ្ពាល់គេមួយខ្សឺតហើយក្រោករត់ចេញពីថេយ៍បាត់

« អឹម..កុំរត់!មកវិញឲ្យលឿនប្រុសឆ្លៀតឧកាស! » ចាញ់អីឃើញគេរត់ក៏រត់ដេញតាមនឹងហើយ ។ ចម្លែកតែកូនៗទាំងពីររបស់គេទេនៅអង្គុយក្រោមដើមឈើដៃទឹកក្រូចម្នាក់មួយកែវមើលម៉ាក់ប៉ាដេញចាប់គ្នាធ្វើមិនដឹង

« អាយ៎..ជុងដាក់អូនចុះ! » រត់មិនឈ្នះគេហើយបែរជាត្រូវនាយចូកមកចាប់បីគេឡើងលើទៀត

ជុប!ជុប!គ្មានការឆ្លើយតបទេមានតែស្នាមញញឹមជំនួសឥ្យសម្តីនឹងផ្តល់ស្នាមថើបដល់ថ្ពាល់ទាំងសងខាងរបស់គេ នេះចេះគ្មានមនុស្សនៅក្បែរកុំអីនឹងថេយ៍ខ្មាស់គេស្លាប់ហើយមកថើបកណ្តាលវាលអញ្ចឹង

« ក្មេងក្បាលខូចអូននៅតែចរិកដដែរអារឿងធ្វើបាបបងនឹងលេខមួយហើយ..ចាំមើលថ្ងៃណាមួយបងធ្វើបាបវិញប្រយ័ត្នរត់មិនរួច »

« បានហើយ!ដាក់អូនចុះ »

« អត់ចង់! »

« ទៅៗ..អូនសុំទោសដាក់អូនចុះទៅណា » ថេយ៍ប្តូរជានិយាយផ្អែដាក់បាយដើម្បីឲ្យគេដាក់ចុះតែជុងហ្គុកត្រឹមញញឹមបន្តិចអោនមកថើបថ្ពាល់គេមួយខ្សឺតទៀតហើយក៏ឆ្លើយទៅវិញ

« ដាក់ចុះលុះត្រាតែអូន..ព្រមយកកូនម្នាក់ទៀតជាមួយបង »

« កូនពីរហើយរកប៉ុន្មានទៀតអូនហត់នឹងមើលណាស់? »

« បងធ្លាប់ប្រាប់ហើយថាបងចង់បានកូន7នាក់ ព្រមឬអត់..បើមិននិយាយបងមិនដាក់ចុះទេ »

« ក៏បាន..អូនព្រមហើយទៅ » ជុងហ្គុកញញឹមឡើងស្រាលៗនៅលើផ្ទៃមុន ដោយអារម្មណ៍សប្បាយចិត្ត។ ពេលនេះមិនដូចពេលមុនទៀតទេលែងមានពាក្យថានឹកទៀតហើយព្រោះគ្រប់យ៉ាងត្រូវបានបញ្ចប់សព្វគ្រប់អស់

« ស្រឡាញ់អូនណាស់ដែរផ្តល់គ្រប់យ៉ាងឲ្យបង..មិនថាវាជារឿងអ្វីទេប្រពន្ធបងតែងតែជួយមកជានិច្ច ស្រឡាញ់អូនខ្លាំងណាស់.. » ចប់ប្រយោគនាយក៏អោបមកថើបថេយ៍មួយខ្សឺតទៀត

« អូនក៏..ស្រឡាញ់បងដូច ប្រុសកំហូច.. » ចុងបញ្ចប់មានត្រឹមស្នាមញញឹមដ៏រីករាយរបស់ពួកគេនឹងគ្រួសារទាំងមូល លែងមានពាក្យថាបាក់បែកទៀតដែរ

   ~~ ចប់ ~~

សូមអរគុណចំពោះអ្នកទាំងអស់គ្នាដែរចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការអានរឿងមួយនេះ នឹងសុំទោសរាល់កំហុសឆ្គងទាំងឡាយដែរមាននៅក្នុងរឿងនេះផងដែរ។
ជួបគ្នាជាមួយរឿងថ្មីឆាប់ៗនេះ



















You've reached the end of published parts.

⏰ Last updated: Sep 23 ⏰

Add this story to your Library to get notified about new parts!

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now