_ Skip
មកដល់ពេលថ្ងៃថេយ៍ក៏ចាប់ផ្តើមអូរលែងដូចមុនទៀតអាចថាគត្រឡប់មករកសភាពដើមវិញហើយ។ រសៀលនេះជុងហ្គុករវល់តែនៅក្នុងបន្ទប់រហូតគឺអង្គុយនិយាយគ្នាជាមួយនឹងម្ចាស់ក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសអ៉ីតាលីនេះ បូម៉ោងជាងហើយដែលនាយនៅតែមុខកុំព្យូទ័រមិនងាកមកចាប់អារម្មណ៍ថេយ៍អីបន្តិចសោះ
« ហឹកៗ.. » សម្លឹងយំខ្សាវៗនៅខាងក្រៅបន្ទប់ កាយតូចយំមិនឈប់សោះគ្រាន់តែក្រដាសអស់ចង់មួយដុំ ព្រោះតែសៀវភៅមួយក្បាលដែរគេកំពុងអាននោះឈឺចិត្តណាស់រឿងកំពុងតែផ្អែមល្ហែមសុខបែរជាតួត្រូវស្លាប់វិញ ខឹងចិត្តក៏មិនស្ទើរសេដក៏មិនចាញ់គ្នាដែរ
ផាំង!មួយទំហឹងកម្លាំងគុបសៀវភៅមួយក្បាលនោះនៅលើតុវិញផ្អើលដល់ជុងហ្គុកកំពុងតែនៅខាងក្នុងនោះរហ័សចេញមកមើលគេទៀតថាមានរឿងអី
« ថេយ៍..មិចបានជាអូនយំអញ្ចឹង? » ចូលមកសួរទាំងក្តីបារម្ភជាប៉ុនពេក ឃើញទឹកភ្នែកហូរដូចទឹកទន្លេរបែនេះអ្នកណាមិនភ័យទៅ
« គឺ..អូនអាចរឿងមិញ..នេះតួស្រីត្រូវស្លាប់! ហឹក » ស្មាន់តែជារឿងអីតាមការពិតរឿងនឹងសោះ ធ្វើឲ្យនាយនេះភ័យលួសព្រលឹងអស់
« ឈប់យំទៅណា គ្រាន់តែជារឿងគេប្រឌិតទេ »
« មកពីបងនឹង!នៅតែក្នុងបន្ទប់មិនចេញមកនិយាយជាមួយខ្លះទេ..! »
« បងរវល់ការងារចាំចប់ពេលល្ងាចបងនាំអូនទៅញ៉ាំអីណាbaby.. »
« មែនក៏អត់? » លឺតែទៅញ៉ាំអីឈប់យំសម្រួលអារម្មណ៍ជួយទឹកភ្នែកប្តូរមកនិយាយធម្មតាជាមួយនាយវិញ
« បងកុហកអូនធ្វើអី ណាមួយស្អែកអូនត្រូវទៅកូរ៉េហើយបងចង់នាំអូនដើរលេងខ្លះ »
« អញ្ចឹងក៏បានដែរ »
« បែបនេះទើបហៅថាប្រពន្ធបង..បងទៅវិញហើយណាគេកំពុងតែនិយាយរឿងសំខាន់ផង»
« អឹម..ទៅចុះ អូននៅអានរឿងវិញ » នាយញញឹមបន្តិចទៅគេរួចក៏ងើបដើរចូលទៅខាងក្នុងបាត់ទៅ ។ នាយចេញផុតនៅតែថេយ៍ម្នាក់ឯង នៅអានរឿងសុខៗបានប្រហែលកន្លះម៉ោងក៏មានអារម្មណ៍ថាដូចជាឃ្លានរបស់អីជូរៗយ៉ាងមុចទេសាបមាត់ណាស់