Ep28 : ជុងហ្គុក..របស់អូន

973 37 1
                                    

_ Night

រាត្រីយប់ស្ងាត់នៅខាងក្រោយផ្ទះមានតែសម្លេងរលកទឹកនឹងពន្លឺព្រះចន្ទនាពេលយប់បំភ្លើងឲ្យមនុស្សគ្រប់គ្នាអាចមើលពីរូបសម្រស់ដួងចន្ទដ៏ស្រស់ស្អាតនេះបាន ។ នៅក្រោមអំបូរផ្ទះមួយនៅជាប់នោះក៏ឃើញនូវកាយតូចដែរអង្គុយនៅក្បែរនោះផ្អែកខ្លួនទៅនឹងសសរស្តម្ភផ្ទះ ដៃកាន់ដើមផ្កាមួយទង់នៅនឹងដៃជាមួយនឹងទឹកមុខស្រពាប់ស្រពោនជាប៉ុនពេក

« ផ្កានេះគឺតំណាងឲ្យអូន..វាមានពណ៍ផ្កាឈូកដូចសម្រស់អូននឹងក្លិនដ៏ក្រអូបនៃចិត្តរបស់អូនដែរមានឲ្យបង..អូនជាពន្លឺព្រះអាទិត្យនឹងដួងចន្ទសម្រាប់បង មិនថាពេលថ្ងៃឬពេលយប់អូនតែងតែជាពន្លឺរបស់បងជានិច្ច.. »

« ចុះបងតំណាងឲ្យអ្វី? »

« បងគឺ..តំណាងឲ្យទឹកសម្រាប់ជួយទ្រទ្រង់ផ្កាដូចជាអូនកុំឲ្យទៅណា..នឹងជាទឹកសម្រាប់លួងអូនពេលដែរអូនខឹងដូចគ្នា..មែនទេក្មេងក្បាលខូចរបស់បង? »

ត្រឹមជាការស្រម៉ៃតែហាក់ធ្វើឲ្យចិត្តរបស់ថេយ៍មានភាពកក់ក្តៅជាងមុនទោះមិនមែនជាការពិតក៏បាន។ យប់ម៉ោងជិត12ហើយលូណាគេងតាំងពីម៉ោង8យប់នៅឡើយតែគេទេ

« ជុងហ្គុក..របស់អូន ពេលនេះបងបាត់ទៅណាហើយ? » ហើបមាត់និយាយឡើងតិចៗទាំងជ្រាលទឹកភ្នែកចុះមកក្រោម ។

« ហេតុអីក៏ពេលនេះមិនឃើញវត្តមានបង..មកលួងអូនដូចពីមុន?..អូនកំពុងយំណាតើបងមានដឹងទេ? »

« mommy ស្រម៉ៃឃើញ daddy ទៀតហើយ..អាណិតmommyណាស់.. » ថាអីតែថេយ៍លូណានៅកៀកទ្វារកំពុងលួចស្តាប់ម៉ាក់គេនិយាយនេះក៏ឈឺមិនចាញ់គ្នាដែល តែបើសួរលូណាថាគេដែរឃើញរូបប៉ាគេអត់?ចម្លើយគឺអត់!គេមិនដែរឃើញរូបប៉ាគេម្តងទេ ស្គាល់តែឈ្មោះថាជុងហ្គុកប៉ុន្តែមិនដឹងមុខយ៉ាងមិចព្រោះម៉ាក់គេមិនដែរឲ្យឃើញ

« ហឹក..មនុស្សចម្កួត..ហេតុអីក៏ខ្ញុំនឹកដល់គេទៀតហើយ?! » នោះៗម្តងយំនឹកម្តងយំជេរជុងហ្គុក ឃើញស្ថានភាពម៉ាក់គេហើយលូណាក៏ដឹងច្បាស់ណាស់ថាជំងឺចាស់របស់ថេយ៍តើឡើងទៀតហើយទើបប្រញាប់រត់ចូលទៅក្នុងផ្ទះខលទូរស័ព្ទទៅយាយគេ

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now