Ep10 : បងចង់បានតែអូនម្នាក់គត់

976 46 3
                                    

_ Night

រាត្រីកាលក៏ឈានចូលមកដល់ ពេលយប់នៃសណ្ឋាគារមួយនេះពិតជាស្រស់ស្អាតខ្លាំង ព្រោះថានេះសណ្ឋាគារលំដាប់ផ្កាយប្រាំ ពេលនេះម៉ោងប្រមាណជា10យប់ទៅហើយ ងាក់មកមើលនៅជាន់ទី2ឯនេះវិញគឺកំពុងតែមានវិធីជប់លាងដ៏ធំមួយ ម្ចាស់សណ្ឋានអគារនេះហៅសុទ្ធតែចង់មហាសេដ្ឋីចូលរួមនឹងអ្នកធំច្រើននាក់ទៀត

រួចទាំងរាងតូចម្នាក់ទៀតដែរ តាមត្រូវគេក៏មិនអាចចូលរួមបានដែរប៉ុន្តែដោយមានសំបុត្រអញ្ចើញពីជុងហ្គុកផ្ទាល់យកមកឲ្យគេដល់បន្ទប់ បានជាថេយ៍ព្រមមក។

តឹក!តឹក!សូរសម្លេងស្បែកជើងកែងក៏លឺឡើងនៅខាងខាងច្រក់ចូល ដាស់ឲ្យមនុស្សគ្រប់គ្នានៅទីនេះបែរភ្នែកទៅសម្លឹងមើលម្ចាស់ស្បែកជើងនោះ។ សក់ខ្មៅរលោងវែងត្រឹមចង្កេះចលនាម៉ូតជាទឹករលក រ៉ូមពណ៍ក្រហមបែបឈាមជ្រូកខ្លីត្រឹមភ្លៅ  សំយេះដៃចុះមកក្រោមស្បែកជើងកែងពណ៍ខ្មៅប្រេន YSL ដៃជើងស្រឡូនស្រឡៅគ្មានស្លាក់ស្នាមសូម្បីមួយកន្លែងកម្ពស់ប្រហាក់ប្រហែលជា1.75 សមឥតខ្ចោះ

« ស្អាតណាស់.. » មិនថាអ្នកណាទាំងស្រីទាំងប្រុសលានមាត់សរសើរគ្រប់គ្នា អ្នកខ្លះភ្លឹកនឹងសម្រស់ថេយ៍ដល់ថ្នាក់គេហៅមិនលឺ ។ មួយកម្មវិធីយប់នេះរាងតូចវ៉ាដាច់គេតែម្តង

« កូនចៅអ្នកណាអីក៏ស្អាតយ៉ាងនេះ? » មនុស្សម្នានាំគ្នាជជែកវែកញែកមិនឈប់ពីរូបសម្បត្តិរបស់រាងតូច ខុសអីតែជុងហ្គុកដែរអង្គុយនៅលើសាឡុងមានអង្គរក្សពីរនាក់ឈរពីក្រោយនោះ ។ នាយលើកកែវស្រានៅនឹងដៃមកផឹកអស់ហើយទើបក្រោកឈរពេញកម្ពស់ ដើរតម្រង់ទៅរករាងតូច

« ខ្ញុំពិតជាមានកត្តិយសណាស់ដែរបានយូមីនមកចូលរួមក្នុងកម្មវិធីសម្ភោធក្រុមហ៊ុនថ្មីខ្ញុំនៅក្នុងប្រទេសកូរ៉េនេះ » ថេយ៍ញញឹមឡើងស្រាលៗ រួចក៏តបទៅវិញនាយ

« ចា៎ »

« តោះ ទៅរកកន្លែងអង្គុយ » ងក់ក្បាលរួចក៏ដើរចូលមកជិតនាយលើកដៃមកកៀកដៃរាងក្រាស់ជាប់បណ្តើរគ្នាទៅរកកន្លែងអង្គុយទៅ

« សង្សារលោកចនមែនទេ? » ចេញទៅផុតអ្នកនៅជិតៗនោះក៏និយាយឡើង

« ក្រែងមានប្រពន្ធហើយហ្អី? »

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now