Ep2 : ថ្នមដូចព្រះនាង

1.3K 73 2
                                    

« មកពីខ្ញុំចង់ដឹង..មិនមែនចង់ធ្វើប្រពន្ធលោកទេ » រាងក្រាស់ដកដង្ហើមធំបន្តិចបន្ធូរអារម្មណ៍រួចក៏ដកដៃចេញពីដក់ថេយ៍លើកដៃទាំងគូរមកអោបចូលគ្នា

« ប្រពន្ធយើងរើសណាស់ ល្មមៗមិនយកទេ »

« លោកចង់បានប្រពន្ធបែបណាចុះ? »

« បែបណាក៏បាន ឲ្យតែចិត្តល្អចេះទុកដាក់ព្រទ្យសម្បត្តិរបស់ប្តីឲ្យបានត្រឹមត្រូវ ចេះធ្វើម្ហូប..ហើយនៅច្រើនទៀត »

« អ៎រ..ខ្ញុំជួនពរលោកជួបនារីក្នុងស្រម៉ៃឆាប់ៗ » ជុងហ្គុកក៏សើចបន្ទាប់លឺបែបនេះ រាល់ថ្ងៃមិនដែលគិតរឿងយ៉ាងមិចផងមកជួនពរអីណា

« និយាយអញ្ចឹងរាល់ថ្ងៃឯងធ្វើការអី? »

« ខ្ញុំ..ធ្វើជាអ្នករៀបចំអីវ៉ាន់ឲ្យគេនៅក្បែរនេះទេ មិនមែនជាអ្នកមានដូចលោកប្រាក់ខែបានត្រឹមមួយរស់ៗទេ »

« ស្អាតដូចឯងអញ្ចឹងធ្វើការបែបនេះមិនខូចស្បែកអស់ហើយទេ?មើលស្បែកឡើងស. »

« ខ្ញុំមិនមែនស្រី ខ្ញុំមិនសូវខ្វល់រឿងសម្រស់ទេឲ្យតែបានលុយគឺបានហើយ »

« ទៅគេងផ្ទះយើងមួយយប់ទេ? »

« ស្អីគេ?!ផ្ទះខ្ញុំមានតើ » ចង់ឆ្ងល់ទៀតមកបបួលទៅគេងផ្ទះមួយយប់មើលតែអីទេ ទោះគេជាប្រុសក៏ដោយក៏គេមានភាពខ្មាស់អៀនដែដមិនចេះតែព្រមៗទេ

« ក្រែងចង់ទៅគេងផ្ទះយើងទៅ មួយយប់ឯងលែងក្រហើយ » ចប់ប្រយោគនាយក៏យកនំមកខាំទំពារញ៉ាំទៀតដូចការនិយាយមិញនឹងធម្មតាៗ

« រោគចិត្ត! »

« រោគចិត្តអី?យើងហៅញ៉ាំបាយធម្មតាតើក្រែងឯងចង់បានលុយអីយើងឲ្យ »

« ចិត្តល្អមេសឲ្យលុយខ្ញុំស្រួលៗចឹង? »

« តាំងពីតូចមកយើងរស់នៅប្រទេសរុស្សីមិនដែលទៅកូរ៉េទេ ម៉ាក់ប៉ាយើងគាត់នៅកូរ៉េប៉ុន្តែគាត់ឲ្យយើងមកធ្វើការនៅទីនេះ..រាល់ថ្ងៃទៅផ្ទះវិញមានតែឯងធ្វើម្ហូបញ៉ម្នាក់ឯង រស់នៅតែឯង គេងតែឯង ពេលថ្ងៃត្រូវទៅធ្វើការយប់ឡើងមកផ្ទះ..ហ៉ឹម..នេះហើយទើបយើងចង់ឲ្យឯងទៅគេងជាមួយយើងមួយយប់ មានគ្នានឹងណា.. » ស្តាប់ការបកស្រាយរបស់នាយទៅពិតជាឯកការណាស់ ដូចថេយ៍ដែររាល់ថ្ងៃនៅតែឯងចេញពីធ្វើការក៏ត្រូវមកផ្ទះ

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now