_ 3ខែក្រោយមក
ត្រឹមតែមួយពព្រិចភ្នែកសោះរយះពេល3ខែក៏ហួសផុតទៅយ៉ាងលឿន ចំណែកឯទំនាក់ទំនងរបស់រាងតូចនឹងជុងហ្គុកវិញពីមុនយ៉ាងមិចគឺអញ្ចឹងគ្រាន់តែឥឡូវនេះចុះសម្រុងគ្នាច្រើន
ទិដ្ឋភាពមនុស្សដើរនៅក្នុងទីក្រុងម៉ូស្គូនារដូវរងារនេះពុំសូវជាមានច្រើនប៉ុន្មានទេ ព្រោះតែប្រទេសទាំងមូលគ្រប់ដណ្តប់ទៅដោយព្រិលទឹកកក សីតុណ្ហភាពត្រជាក់សឹងតែកក់អស់ហើយ។ រាត្រីយប់ស្ងាត់មានតែពន្លឺភ្លើងនៅតាមដងផ្លូវភ្លឺផ្លុងៗគ្រប់ទីកន្លែង រីឯព្រិលវិញក៏កាន់តែធ្លាក់មកដូចគ្នា
ក្រលែកមកមើលគូរស្នេហ៍មួយគូរដែរកំពុងបណ្តើរគ្នានៅតាមផ្លូវឯណេះវិញ ថេយ៍ដើរកៀកដៃរាងក្រាស់ជាប់មិនលែងមាត់វិញកំពុងបៀមស្ករគ្រាប់លឺជុបៗមិនឈប់« ជុងហា៎ »
« បាទ? »
« អូនអស់លុយចាយហើយ » នាយមិននិយាយប៉ុន្តែក៏ទាញទូរស័ព្ទយកមកឆែក បាញ់លុយឲ្យថេយ៍យកតែម្តង
« បងបាញ់ឲ្យហើយ »
« ប៉ុន្មាន? »
« 1លានដុល្លារ »
« តិចមេស!ចាយមិនគ្រាន់ទេ » នាយបែរមកសម្លក់គេបន្តិចរួចក៏ដកដង្ហើមធំទាញទូរស័ព្ទហុចទៅឲ្យរាងតូច
« ចង់បានប៉ុន្មានក៏យកទៅ » ថេយ៍ញញឹទទួលទូរស័ព្ទនាយដោយក្តីរីករាយ រួចក៏ជន្ទើតជើងទៅថើបថ្ពាល់នាយមួយខ្សឺតជាការអរគុណ
« ប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ..ទាល់តែ.... » ចុងសម្តីនាយក៏បង្អុសរៀងវែងចង់ឲ្យថេយ៍ដឹងថាគេចង់បានអី
« ចាំដល់ផ្ទះ អូនឲ្យមួយ »
« ឆ្លាតណាស់ណ៎.. » នាយសើចហើយក៏លើកដៃស៊កចូលក្នុងសក់គេញីថ្នមៗ
« ពីរថ្ងៃទៀតបងត្រូវចេញអ៉ីតាលី3ថ្ងៃព្រោះការរវល់នៅទីនោះអូនចង់ទៅដើរលេងនៅទីនេះអត់? »
« ទៅ..អូនចង់ទៅដែរ »
« ចាំបងកក់សំបុត្រយន្តហោះឲ្យអញ្ចឹង » មិនថាទៅណាទេឲ្យតែទៅដឹងជុងហ្គុកមកសួរថេយ៍ហើយថាចង់ទៅជាមួយគេឬអត់?បើមិនចឹងមកវិញងរនឹងពិបាកលួងណាស់