Ep6 : មួយថ្ងៃបីដងតើ

1K 52 5
                                    

_ Morning

បើកភ្នែកឡើងអង្គុយនៅលើពូកទាំងយកដៃមកញីសក់ខ្លួបឯងមើលទៅជុំវិញខ្លួន យប់គេងពីរនាក់មិចព្រឹកឡើងឃើញតែឯងអញ្ចឹង? ក្រោកចេញពីគ្រែទាំងខ្លួនទទេរស្អាតគ្មានខោអាវពាក់ទេទើបដើរមកយកខោអាវដែរជ្រុះនៅលើឥដ្ឋកាលយប់មិញនោះមកពាក់ ចូលទៅសម្អាតខ្លួននៅបន្ទប់ទឹករួចបានចេញទៅក្រៅបន្ទប់

តែក៏ត្រូវឈប់ដើរថយក្រោយសិនពេលដឹងថាផ្នែកខាងក្រោមរបស់ខ្លួនដូចជាមានទឹកហូរចេញមកយ៉ាងមិចទេ ។ ដល់ចូលទៅក្នុងបន្ទប់ទឹកម្តងទៀតទើបឃើញថាជាអី ប៉ុន្តែថេយ៍ក៏មិនបានខ្វល់ស្អីច្រើនដែរលាងទឹករួចគឺហើយៗ

មកដល់ខាងក្រៅក៏ជួបនឹងរាងក្រាស់ដែលអង្គុយនៅលើកៅអីកាន់ក្រដាសសរមួយសន្លឹក ថែមទាំងហៅគេឲ្យមកជិតទៀត ។ កាយតូចដាក់ខ្លួនអង្គុយជាប់នាយរួចជុងហ្គុកក៏និយាយណែនាំពីក្តដាសមួយសន្លឹកនោះឲ្យទៅគេមួយៗច្បាស់ៗថានេះជាគឺជាក្រដាសអី

« សេញេត្រង់នេះមក » ដំបូងស្ទាក់ស្ទើរក្នុងការដេញដដែលព្រោះបើគេសេញេទៅគេនឹងក្លាយជាប្រពន្ធពេញសិទិ្ធរបស់នាយហើយ ។ តែចិត្តមួយក៏គិតទៀតថាត្រឹមក្រដាសសរមួយសន្លឹកគ្មានអីអស្ចារ្យទេ យ៉ាងច្រើនពេលគេរត់ចេញគឺហែកចោលទៅគេបានហើយគិតអញ្ចឹងទើបគេហ៊ានសេញេលើវាបញ្ជាក់ឲ្យនាយ។គ្រាន់តែសេញេហើយភ្លាមរាងក្រាស់ក៏អោនមកថើវថ្ពាល់គេមួយខ្សឺតរួចក៏ថាឡើង

« ក្លាយជាប្រពន្ធបងហើយ អូនចង់បានអីឬអត់? »

« ចង់..បានលុយ »

« ប៉ុន្មាន? »

« ប៉ុន្មានក៏បានឲ្យតែបងឲ្យ » ញញឹមមិនសូវជាសមប៉ុន្មានទេ ពេលនាយសួរអញ្ចឹង

« ប៉ុននេះគ្រាន់ទេ? » សម្លឹងមើលទៅកាត់ដែរនាយហុចឲ្យគេនោះរួចក៏ញញឹមម្តងទៀត ងក់ក្បាលព្រមទទួលវាហើយក៏ថើបនាយមួយខ្សឺត បានមួយសន្លឹកចាយមួយជីវិតក៏មិនអស់ដែរមើលទៅ

« តែបងប្រាប់សិន..នៅជាមួយបងអូនមានអ្វីគ្រប់យ៉ាងក៏ពិតមែន ប៉ុន្តែ.. »

« អីគេ? »

« អូនត្រូវនៅជាមួយបងគ្រប់ពេលគ្រប់កន្លែង បងប្រើអីត្រូវតែធ្វើហាមជំទាស់ ហាមតមាត់ ហាមចេញទៅក្រៅផ្តេសផ្តាស ហាមទាក់ទងជាមួយប្រុសដទៃ តែប៉ុណ្ណឹងទេ.. » គ្រប់ចំណុចគេធ្វើបានតែដល់កន្លែងហាមចេញក្រៅមួយដឹងថេយ៍ធ្វើបានឬអត់ទេ

ប្រពន្ធកំសត់របស់បង(ចប់)Where stories live. Discover now