ភាគទី១

127 4 0
                                    


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង

       អគារឈរបង្កួតរាងស្កេកស្កះ ឡានសេរីទំនើបបើកបរពេញផ្លូវ សាកសមជាប្រទេសដែលអភិវឌ្ឍន៍មិនខុស។
 .    ក្នុងចំណោមអគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុង បើយើងក្រឡេកមកមើលមកហាងផ្កាដ៏សាមញ្ញមួយ ដែលកំពុងឈរបង្កួតរាងនៅក្នុងទីក្រុងដ៏ទំនើបមួយនេះវិញក៏ដូចគ្នា ទោះជាហាងផ្កានេះ មិនមែន ជាហាងផ្កាដែលធំ តែភ្ញៀវចេញចូលមិនខ្វះ មានម្ចាស់ ជាបុរសរូបសង្ហាវ័យ៣៩ឆ្នាំមួយរូប ឈ្មោះរបស់គេគឺ ផាក ដូយ៉ុន។ម្ចាស់ហាងផ្កាមួយនេះ រស់នៅតែម្នាក់ឯងរាប់ឆ្នាំទៅហើយ ទើបតែមួយរយៈមុននេះ ក៏លេចឮដំណឹងថាគេទើបរៀបការ នឹងក្មេងស្រីវ័យទើប១៨ឆ្នាំម្នាក់។
       ក្រលេកទៅមើលនៅផ្នែកខាងមុខហាង មានក្មេងស្រីស្រស់ស្អាតម្នាក់កំពុងតែរៀបចំផ្កាកូឡាបដាក់តាមផ្នែកនៃពណ៌របស់វាឲ្យបានត្រឹមត្រូវ ហើយគ្រាន់តែឃើញតែប៉ុណ្ណេះ ក៏ដឹងបាត់ទៅហើយ ថានាងច្បាស់ជាអ្នកធ្វើការនៅក្នុងហាងនេះ។ មែនហើយនាងជាអ្នកធ្វើការនៅក្នុងហាងនេះ ហើយមិនមែនត្រឹមតែជាអ្នកមកធ្វើការទេ នាងក៏ជាភរិយារបស់ម្ចាស់ហាងនេះដូចគ្នាដែរ។
       ហើយឈ្មោះរបស់នាងគឺ គីម ហេរីន ជាសិស្សថ្នាក់ទី១១ឡើងទី១២ ក្នុងឆ្នាំនេះ នាងមានវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែរូបរាងរបស់នាងមិនសាកសមជាមួយវ័យសូម្បីតែបន្តិច។ ហេរីនមានសម្បុរសស្អាតតាមបែបនារីកូរ៉េ រាងតូចច្រឡឹង ចង្កេះតូច ត្រគាកសាយ មានកម្ពស់១ម៉ែត្រ៥៩ សក់ខ្មៅវែងដល់ចង្កេះ នាងជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយ និងប្អូនប្រុសម្នាក់ ប្អូនប្រុសរបស់នាងក្នុងឆ្នាំនេះ មានវ័យ១៤ឆ្នាំហើយ ។ត្បិតតែនាងជាក្មេងកំព្រាឪពុក តែគ្រួសាររបស់នាងក៏មិនបានលំបាកអ្វីណាស់ណាដែរ ម្ដាយរបស់នាងជាម្ចាស់ហាងបាយមួយកន្លែង វាមិនមែនជាហាងធំដុំធ្វីទេ គ្រាន់តែជាហាងធម្មតាមួយប៉ុណ្ណោះ ប៉ុន្ដែ វាក៏បានជួយចិញ្ចឹមជិវិតគ្រួសាររបស់នាងទាំងមូលមិនឲ្យលំបាកបានដែរ។ហើយវាព្រោះតែគ្រួសាររបស់នាងមិនបានលំបាកអ្វីប៉ុន្មាន ទើបជាហេតុធ្វើឲ្យនាងឆ្ងល់មកដល់សព្វថ្ងៃ ហេតុអ្វីទើបម្ដាយនាងឲ្យនាងរៀបការជាមួយមនុស្សប្រុសដែលបងនាង ដល់ទៅ២១ឆ្នាំ?ដែលសំខាន់ នាងមិនសូម្បីតែធ្លាប់ស្គាល់បុរសម្នាក់នោះផង សុខៗបែរឲ្យនាងរៀបការជាមួយទៅវិញ ហើយមិនមែននាងមិនប្រកែកទេ នាងប្រកែកតែម៉ាក់របស់នាងមិនព្រម ទើបសុខចិត្តបង្ខំខ្លួនឯងរៀបការទៅចុះ។ហើយការរៀបការជាមួយគេ ហេរីនក៏ត្រូវរើទីលំនៅមកនៅជាមួយគេដូចគ្នា ដូច្នេះហើយចូលកងទី១២ឆ្នាំនេះ នាងរៀននៅសេអ៊ូល មិនមែនជាសាលាចាស់របស់នាងឡើយ។
        ដើមឡើយនាងមិនចូលចិត្តប្ដីរបស់នាងទេ ព្រោះនាងគិតថា គាត់ជាគោចាស់ចង់ស៊ីស្មៅខ្ចី តែមកដល់ឥឡូវនាងលែងស្អប់គាត់ដូចមុនហើយ ព្រោះតាមពិតគាត់គឺជាមនុស្សល្អម្នាក់ តែងធ្វើល្អជាមួយនាង បារម្ភពីនាង មើលថែនាង ហាសហា គួរឲ្យចង់សើចដែរ ព្រោះនាងមិនធ្លាប់គិតថាគាត់ជាប្ដីទេ គឺគាត់សមជាពូច្រើនជាង ហើយរាល់ថ្ងៃនាងក៏ហៅគាត់ថាលោកពូ។
"ហេរីន មកញ៉ាំអារហារថ្ងៃត្រង់" ក្រមុំតូចហេរីនកំពុងឈរៀបផ្កាសុខៗ ក៏ហៅឮសម្លេងហៅនាងចេញមកពីក្នុងនៃផ្ទះ ហើយក៏គ្មាននរណាហៅនាងដែរ គឺជាប្ដីរបស់នាងហ្នឹងឯង។
"ចាសលោកពូ ខ្ញុំទៅហើយ" ស្រីតូចប្រញាប់ឆ្លើយ រួចទើបទម្លាក់ផ្កានៅក្នុងដៃចុះ ក៏ដើរចូលទៅខាងក្នុងផ្ទះ ទៅដល់ខាងក្នុងនាងក៏ដើរបង្ហួសទៅក្រោយដែលជាផ្ទះបាយ ក៏ឃើញរាងកាយមាំកំពុងឈររៀបចំអារហារ ទើបនាងមិននិយាយអ្វី ដើរទៅលាងដៃហើយក៏មកអង្គុយញ៉ាំបាយតែម្ដង។
        អង្គុយញ៉ាំសុខៗ សម្លេងគ្រលក៏បន្លឺឡើង
"រីន អូនចូលរៀនថ្ងៃណា?" សម្លេងគ្រលនិយាយឡើងដាស់អ្នកដែលកំពុងតែញ៉ាំបាយឲ្យងើបមុខឡើងនិយាយតប
"គឺអាទិត្យក្រោយនេះហើយលោកពូ មានអីមែនទេលោកពូ?"
"គ្មានអីទេ គ្រាន់តែចង់ដឹង នឹងបានរៀបចំរបស់របរឲ្យ"
"អ្ហហ៍ចាស៎" មិនយូរប៉ុន្មាន អារហារថ្ងៃត្រង់ក៏បានរំលងផុត ហើយមិនយូរប៉ុន្មានទៀត ពេលល្ងាចក៏ចូលមកដល់ ម៉ោងជិត៥ល្ងាច ម៉ោងថ្មើរនេះ រៀងស្ងាត់ភ្ញៀវទៅហើយ ទើបស្រីតូច ដែលតែងតែនៅខាងមុខហាងនោះក៏បានចូលមកខាងក្នុងដើម្បីសម្រាកបន្តិច តែនាងមិនទាន់ទាំងបានសម្រាកផង ក៏ឮសម្លេងមនុស្សហៅ
"ក្មួយយ៉ុនអើយក្មួយយ៉ុន"សម្លេងមនុស្សចាស់ម្នាក់ស្រែកហៅឈ្មោះម្ចាស់ហាងផ្កា ទើបនាងតូចដែលឮនោះប្រញាប់ចេញទៅមើល។
"លោកយាយមានការអីមែនទលោកយាយ?" ហេរីនសួរទៅមនុស្សស្រីចាស់ដែលឈរនៅពីមុខហាង ដែលតាមមើលគាត់មិនបានមករកទិញផ្កានោះឡើយ។
"ក្មួយយ៉ុនមិននៅទេអីចៅស្រី?" ស្រីចំណាស់ក៏សួរ ទៅហេរីន
"អូ៎ លោកយាយរកលោកពូមែនទេ គាត់នៅខាងក្រោយឯណោះ ចាំខ្ញុំទៅតាមគាត់ឲ្យ"
 "អរគុណហើយចៅ ភ្លើងផ្ទះយាយវាមិនដឹងកើតអី ទើបចង់ឲ្យក្មួយយ៉ុនទៅមើលបន្តិច"
"ចាសលោកយាយ" ឆ្លើយនឹងមនុស្សចាស់រួច ស្រីតូចក៏ដើរទៅខាងក្រោយដើម្បីហៅ ដូយ៉ុន តាមស្រ្តីចំណាស់ស្នើសុំ។

Continued 💋riki💋

ចំណងស្នេហ៍ឥតព្រៀងWhere stories live. Discover now