ភាគទី១៨

309 9 0
                                    

២ខែកន្លងផុត
ពេលនេះហេរីននាងរៀនចប់ទី១២ហើយ  នាងកំពុងស្វែងរកសាកលវិទ្យាល័យដែលនាងនឹងត្រូវ រៀនបន្ត ព្រោះប្រហែលជា១ខែអីទៀតនេះ សាកលវិទ្យាល័យនានា នឹងបើកឆ្នាំសិក្សាថ្មីហើយ។
“យ៉ុន មកញ៉ាំបាយ” សម្លេងស្រួយស្រេស ដែលស្ដាប់ទៅក៏ដឹងថាជាហេរីន បន្លឺឡើងហៅស្វាមីរបស់ខ្លួន ដែលកំពុងតែរៀបចំហាងនៅខាងមុខឯណោះ ដូយ៉ុនដែលឮហើយ ក៏រហ័សបញ្ចប់ការងារដើម្បីមកញ៉ាំអារហារថ្ងៃត្រង់។
“បានម្ហូបអីរីន..”លាងដៃរួច ដូយ៉ុនក៏ទម្លាក់ខ្លួននឹងកៅអីទល់មុខហេរីន។
“ម្ហូបដែលបងចូលចិត្តណា៎” ហេរីនពោលឡើងពេលខ្លួនចម្អិនម្ហូបដែលដូយ៉ុនចូលចិត្ត ដូយ៉ុនឯណោះ ក៏រហ័សដួសមកញ៉ាំ ប៉ុន្តែគ្រាន់តែគេលើកមកដល់ក្បែរមាត់ មិនទាន់នឹងបានដាក់ចូលមាត់ផងក៏..
“អ៊ួក..”ដូយ៉ុនទម្លាក់ ស្លាបព្រាចុះលើកដៃខ្ទប់មាត់ រួចងើបចេញទៅបន្ទប់ទឹក
“យ៉ុន បងកើតអី?” ហេរីន ឃើញដូយ៉ុន មិនស្រួលខ្លួន ក៏រហ័សដើរទៅតាមមើល
“អារហារអម្បាញ់មិញក្លិនចម្លែកណាស់” ដូយ៉ុនលុបមុខ លាងដៃ ពោលប្រាប់ប្រពន្ធ ក្លិនវាចម្លែកណាស់ ធ្វើឲ្យគេចង់ក្អួត។
“មានអីឯណា អូនធ្វើដូចរាល់ដងទេតើ” ហេរីនរហ័សតប អារហារនាងធ្វើដូចរាល់ដង រសជាតិក៏ដូចរាល់ដង រាល់លើកគេញ៉ាំបានទេតើ នៅសរសើរថានាងធ្វើឆ្ងាញ់ទៀត។
“បងមិនដឹងទេ ប៉ុន្មានថ្ងៃនេះបងមិនសូវស្រួលខ្លួនសោះ ឧស្សាហ៍ចង់ក្អួតណាស់”
“មិនអីទេ ពួកយើងទៅពេទ្យទៅ”
“ហឹម”
និយាយចប់ពួកគេក៏នាំគ្នាដើរចេញពីបន្ទប់ទឹក ញ៉ាំអារហាររួចរាល់ពួកគេក៏ទៅមន្ទីរពេទ្យ ប៉ុន្តែដែលដូយ៉ុនញ៉ាំមិនមែនជាអារហារមុននេះទេ អារហារនោះគេនៅញ៉ាំមិនបានដដែល ទើបហេរីនត្រូវធ្វើមួយមុខទៀតឲ្យគេ។
ទៅដល់មន្ទីរពេទ្យ ដូយ៉ុនក៏ចូលទៅឲ្យពេទ្យពិនិត្យមើល ហេរីនឯណោះក៏ចូលទៅដូចគ្នា។
“ខ្ញុំយ៉ាងម៉េចដែរអ្នកគ្រូពេទ្យ?”ដូយ៉ុនចោតសួរទៅគ្រូពេទ្យ ពេលពេទ្យពិនិត្យរួចរាល់
“បាទ លោកមិនមានកើតអ្វីនោះទេ ក្រពះពោះវៀនវិញក៏មិនមានកើតអីដែរ..” អ្នកគ្រូពេទ្យតប ទៅដូយ៉ុនទាំងញញិម បានតែធ្វើឲ្យដូយ៉ុនឆ្ងល់ ទើបរហ័សនិយាយបន្ត
“ម៉េចនឹងអាចទៅអ្នកគ្រូពេទ្យ ប៉ុន្មានថ្ងៃនេះ ខ្ញុំឧស្សាហ៍ រកក្អួតណាស់ វិលមុខ ធីងធោង..” ដូយ៉ុនប្រាប់អាការៈរបស់គេទៅលោកគ្រូពេទ្យបន្ថែមទៀត មិនសមថាគេគ្មានជម្ងីអ្វីឡើយ
“ចាស ប៉ុន្តែវាគ្រាន់តែជាអាការៈចាញ់កូនជំនួសប្រពន្ធប៉ុណ្ណោះ” ស្ដាប់គ្រូពេទ្យនិយាយបានតែឲ្យដូយ៉ុនធ្វើមុខភ្ញាក់ផ្អើល ចាញ់កូន?ចាញ់កូនជំនួសប្រពន្ធ?បានន័យថាម៉េច?បានន័យថាហេរីនកំពុងពរពោះឬ?
ដូយ៉ុន រហ័សបែរមុខទៅមើលហេរីន ហេរីនឯណោះបានតែញញិមតិចៗ នាងគិតថាចង់ទុក សាប់ប្រាយ៍គេទើបនាងមិនទាន់បាននិយាយ តែនរណាទៅដឹងថាគេបែរជាមកមានអាការៈបែបនេះទៅវិញ នាងក៏មិនដឹងថាគេចាញ់កូនជំនួសនាង ស្មានតែឈឺក្រពះអីធម្មតា។
“ខ្ញុំនឹងចេញថ្នាំខ្លះទុកឲ្យលោកប៉ាលេប មួយរយៈទៀតលោកប៉ានឹងលែងអីហើយ”អ្នកគ្រូពេទ្យនិយាយប្រាប់ដូយ៉ុន រួចទើបងាកទៅមើលមុខហេរីនម្ដង។
“អ្នកម៉ាក់វិញ ឧស្សាហ៍រករបស់ជូរៗ ឲ្យលោកប៉ាញ៉ាំផងណា៎ ព្រោះម្ជូរអាចជួយបំបាត់អាការៈចាញ់កូនបានខ្លះដែរ”
“ចាសអ្នកគ្រូពេទ្យ” ហេរីនឆ្លើយតបនឹងអ្នកគ្រូពេទ្យ រួចពួកគេក៏ចេញទៅវិញ ដូយ៉ុនឯណោះក៏មិននិយាយគិតថាចាំទៅដល់ផ្ទះទើបសួរនាងឲ្យច្បាស់។
មកដល់ផ្ទះ គ្រាន់តែដាក់ឥវ៉ាន់ចុះ ដូយ៉ុនក៏ទាញរាងកាយហេរីនឲ្យអង្គុយលើសាឡុងថ្នមៗ
“អូនមានកូនតាំងពីពេលណា ហេតុអីមិនប្រាប់បង?” ដូយ៉ុនអង្អែលប្រអប់ដៃរបស់ហេរីនតិចៗ គេចំជាឪពុកអត់បានការមែន មិនដឹងសូម្បីតែខ្លួនកំពុងតែក្លាយជាឪពុករបស់គេទៅហើយ។
“គឺប្រហែល២ខែហើយ...អូនចង់ទុកឲ្យបងភ្ញាក់ផ្អើលទើបមិនទាន់ប្រាប់បង អូនថានឹងប្រាប់បងនៅថ្ងៃខួបកំណើតរបស់បង”  ហេរីនប្រាប់ដូយ៉ុនពីបំណងរបស់ខ្លួន  នាងដឹងថាគេចង់បានកូនទើបចង់ប្រាប់គេនៅថ្ងៃនោះ តាមពិតតាំងពីពេលដែលដូយ៉ុននិយាយនោះ ក្រោយៗមកនាងមិនធ្លាប់លេបថ្នាំការពារទៀតឡើយ។
“ចំមែនអូនឯងនេះ មិនប្រាប់បងទាល់តែសោះ”
“ហិហិ អូនសុំទោសណា៎ លំបាកបងហើយមើលចុះ” ហេរីននិយាយតិចៗ លើកដៃប៉ះថ្ពាល់គ្រើមរបស់គេ គេចាញ់ឡើងស្លេកមុខអស់ទៅហើយ។
“បងមិនអីទេ គ្រាន់តែប៉ុណ្ណឹងសោះ បងមានតែសប្បាយចិត្ត ដែលបងបានជួយរំលែកទុក្ខលំបាករបស់អូន” ដូយ៉ុនពោលទាំងញញិម គេដឹងថាស្រ្តីមានផ្ទៃពោះ ពិបាកណាស់ ដេកដើរឈរអង្គុយ ហើយនៅចាញ់កូនថែមទៀត ដូច្នេះបើគេបានចាញ់ជំនួសប្រពន្ធបែបនេះ វានឹងបានជួយរំលែកទុក្ខលំបាកនាងបានមួយកម្រិត។
“កូនប៉ា ឆាប់ធំណា៎ ប៉ាចង់ជួបមុខកូន” ដូយ៉ុនទម្លាក់ដៃទៅអង្អែលពោះរាបស្មើរដែលមិនទាន់ធំរបស់នាង ពោលនិយាយទាំងសប្បាយចិត្ត គេមានកូនហើយ ទីបំផុតគេក្លាយជាឪពុកគេហើយ។ហេរីនឯណោះនោះបានតែញញិម មើលចុះគេរំភើបដល់រលីងរលោង។
“បងមិនចាញ់ទៀតទេ?” ពេលឃើញគេលែងអី ទើបហេរីនសួរ ធម្មតាដូយ៉ុនគេតែងតែចាញ់រហូត ទោះមិនចង់ក្អួតក៏មិនស្រួលខ្លួន។
“បងនៅក្បែរអូនបែបនេះមិនអីទេ មើលទៅកូនចង់ឲ្យបងនៅក្បែរគេដែរហើយ” មែនហើយ គេទើបចាប់ភ្លឹក មួយរយៈមុនក៏អ៊ីចឹង ឲ្យតែគេនៅក្បែរនាង ឱបនាងអីបែបនោះ គេមិនអីទេ។
“ហាសហា ចំមែនហើយ” នាងតូចសើចតិចៗ  ហួសចិត្តនឹងគេ។
ចាប់តាំងពីដឹងថាហេរីនមានផ្ទៃពោះមក ដូយ៉ុនក៏ថ្នមហេរីនជាងមុន ការងារក្នុងផ្ទះក៏គេលែងឲ្យធ្វើ សូម្បីតែលក់ផ្កាក៏គេបម្រុងឲ្យនាងឈប់ តែហេរីនមិនព្រម នាងនៅតែធ្វើធម្មតា វាមិនមែនជាការងារធ្ងន់អីឯណា ដាំបាយធ្វើម្ហូប វាជាការមួយដែលធ្វើឲ្យនាងសប្បាយចិត្ត ពិសេសពេលបានដូយ៉ុន សរសើរថាម្ហូបនាងឆ្ងាញ់ ខណៈឯការដែលត្រូវរៀននៅឯសាកលវិទ្យាល័យឯណោះ នាងក៏នៅតែទៅរៀនធម្មតា ព្រោះនាងមិនបានចាញ់ អ៊ីចឹងមិនជាបញ្ហាអ្វីសម្រាប់នាងទេ។

Be continued 💋

ចំណងស្នេហ៍ឥតព្រៀង🩵(ចប់)Where stories live. Discover now