ភាគទី៦

529 11 0
                                    

  ១០នាទីក្រោយមក
ផ្លាប់ៗៗ!
“អាស៎ៗៗ..លោកពូ...”ហេរីនថ្ងចថ្ងូរសម្លេងឮៗ ខណៈពេលដែលដូយ៉ុនកំពុងរុញអាវុធរបស់គេពីក្រោយនាងញាប់ស្អេក ដែតូចៗស្រវាខ្ញាំខ្នើយដើម្បីទប់រាងកាយ កុំឲ្យវារលាក់ខ្លាំងពេក ឯដូយ៉ុនឯណោះ គេគិតតែបំបោលចង្កេះរបស់គេ ខ្លាំងៗ ដៃរឹងមាំកំពុងច្របាច់ខ្ញាំសាច់កំប៉េះគូទ របស់ហេរីន ដល់វាឡើងក្រហមអស់។
“សឺត...ហេរីន...”ដូយ៉ុនគ្រហឹមចេញខ្យល់តាមជើងធ្មេញ ពេលដំបងសាច់របស់ខ្លួនយល់ថាសុខស្រួលពន់ពេក គេលើកដៃដែលច្របាច់ត្រគាកនាងមុននេះទៅចាប់បង្វែរមុខរបស់ហេរីនឲ្យងាកមកក្រោយ ទើបគេទម្លាក់បបូរមាត់ទៅថើបជញ្ជក់ក្រេបរសផ្អែមល្ហែមចេញពីមាត់របស់នាងយ៉ាងស្អិតរមួត។
រំលងទៅមួយសន្ទុះធំពេលព្រឹកដ៏ផ្អែមល្ហែមបានកន្លងផុត ពេលនេះហេរីនកំពុងតែឈរនៅខាងមុខហាងរបស់នាងដើម្បីលក់ផ្កាដដែល ផ្ទះដែលនាងកំពុងរស់នៅមិនមែនជាផ្ទះធំអីទេ គ្រាន់តែជាផ្ទះតូចល្មមមួយ ផ្នែកខាងក្នុងមានបន្ទប់គេងមួយ មានផ្ទះបាយ មានបន្ទប់ទទួលភ្ញៀវ ដល់ផ្នែកខាងមុខផ្ទះ គឺជាកន្លែងដែលដូយ៉ុនរៀបជាហាងរបស់គេនោះឯង។
ហេរីននៅផ្នែកខាងមុខចំណែកឯដូយ៉ុនឯណោះ គេគឺនៅរៀបចំខាងក្រោយ និងរៀបចំផ្កាដាក់ថូរជាដើមពេលខ្លះគេអង្គុយកម្មង់ផ្កាផ្សេងៗចូលមកក្នុងហាង បើផ្នែកខាងលក់វិញ គេឲ្យហេរីនជាអ្នកលក់ ព្រោះហេរីន និយាយពីរោះ រួសរាយហើយក៏ស្រស់ស្អាត អ៊ីចឹងភ្ញៀវដែលចូលមកសុទ្ធតែសប្បាយចិត្តគ្រប់ៗគ្នា។
“សូមស្វាគមន៍ចាស៎!” មួយសន្ទុះ មានភ្ញៀវប្រុសម្នាក់ដើរចូលមកខាងក្នុងហាង ទើបនាងតូចហេរីនដែលជាអ្នកលក់ឯណោះ ពោលស្វាគមន៍ជាការគួរសម។
“ត្រូវការទិញផ្កាអ្វីដែរចាស៎?” ហេរីនពោលសួរទៅអ្នកកម្លោះដែលមកទិញ ខណៈកម្លោះមិនទាន់ឆ្លើយនៅឡើយ ព្រោះគេកំពុងតែមើលផ្កាជាច្រើនដែលមាននៅក្នុងហាង។
“មានផ្កាកូឡាបដែរទេអ្នកនាង?” អ្នកកម្លោះជាអ្នកទិញក៏ពោលសួរ
“ចាសមាន!គឺនៅខាងណោះ លោកត្រូវការប៉ុន្មានទងដែរ នឹងអាលបានខ្ញុំរៀបចំជូន” ហេរីននិយាយស្របនឹងដៃចង្អុលទៅផ្នែកដែលមានផ្កាកូឡាបជាច្រើននៅត្រង់នោះ មានពណ៌ជាច្រើនប្រភេទ មានពណ៌  ពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ស្វាយ និងប៉ុន្មានពណ៌ទៀត ខណៈកម្លោះដែលឮហើយ ក៏ងាកសម្លឹងតាមដៃ របស់ហេរីន រួចគេក៏សម្ដៅទៅកាន់បណ្ដុំផ្កាកូឡាបជាច្រើននោះ ទៅដល់គេមិននៅឈរយូរទេ គេឈោងទៅយកផ្កាកូឡាបពណ៌ស្វាយមួយទងចេញមក រួចហុចទៅឲ្យ ហេរីនដើម្បីគិតលុយ។
“ខ្ញុំយកតែមួយទងនេះទេអ្នកនាង តម្លៃប៉ុន្មានដែរ?”
“គឺ១៥០០វ៉ុនចាស៎ លោកត្រូវការខ្ញុំខ្ចប់ឲ្យដែរទេ?”
“មិនត្រូវការទេ អរគុណហើយអ្នកនាង”កម្លោះនិយាយអរគុណ រួចក៏ទាញលុយចំនួន១៥០០វ៉ុន ហុចទៅឲ្យហេរីន ខណៈហេរីនទទួលយកហើយក៏ឱនគោរពជាការអរគុណ។
“អរគុណច្រើនចាស៎ សង្ឃឹមថានារីម្នាក់នោះនឹងសប្បាយចិត្តណា៎” សម្ដីដែលហេរីនដែលនិយាយចេញទៅ បានត្រឹមតែ ឲ្យអ្នកដែលបម្រុងនឹងបែរមុខចេញឯណោះងាកមកប្រសព្វម្ដងទៀត។កម្លោះជាអ្នកទិញធ្វើមុខហាក់ភ្ញាក់ផ្អើល ហាក់មានចម្ងល់នឹងសម្ដីរបស់ហេរីនអ៊ីចឹងដែរ។
“អ្នកនាងដឹងពីអត្ថន័យនៃផ្កាកូឡាបពណ៌ស្វាយឬ?”
“ចាសគឺដឹងតិចតួចប៉ុណ្ណោះ ផ្កាកូឡាបពណ៌ស្វាយគឺតំណាងឲ្យស្នេហាគ្រាដំបូង បើខ្ញុំស្មានមិនខុសទេ លោកច្បាស់ជាទិញផ្កាមួយនេះ ជូនឲ្យនារីដែលជាស្នេហាគ្រាដំបូងរបស់លោកមិនខាន”ហេរីននិយាយហូរហែ ទៅកាន់កម្លោះអ្នកទិញ ក៏បានត្រឹមតែធ្វើឲ្យនាយកម្លោះញញឹមតិចៗ
“អ្នកនាងនិយាយមិនខុសទេ វាតំណាងឲ្យស្នេហាគ្រាដំបូងពិតមែន ប៉ុន្តែខ្ញុំមិនបានទិញឲ្យនារីដែលជាស្នេហាគ្រាដំបូងរបស់ខ្ញុំអ្វីឡើយ គឺខ្ញុំទិញឲ្យលោកយាយរបស់ខ្ញុំប៉ុណ្ណោះ គាត់ឈឺគេងនៅមន្ទីរពេទ្យ ហើយគាត់ចង់បានផ្កាកូឡាបពណ៌ស្វាយ ចំនួនមួយទង លោកតាខ្ញុំចែកឋានយូរហើយ ប៉ុន្តែគ្រប់ពេលដែលគាត់នឹកដល់លោកតារបស់ខ្ញុំ គាត់តែងចង់ ឃើញផ្កាកូឡាបពណ៌ស្វាយ ឲ្យតែបានឃើញផ្កាកូឡាបពណ៌ស្វាយ លោកយាយគាត់តែងនិយាយថាដូចជាបានជួបលោកតាអ៊ីចឹង  ព្រោះកាលពេលលោកតារបស់ខ្ញុំសារភាពស្នេហ៍ប្រាប់លោកយាយ លោកតាក៏ជូនផ្កាកូឡាបពណ៌ស្វាយឲ្យលោកយាយដូចគ្នា” កម្លោះសង្ហា និយាយប្រាប់នាងក្រមុំហូរហែ ទាំងទឹកមុខ រៀងសោកសៅបន្តិច ដល់ថ្នាក់នាងតូចមានអារម្មណ៍ថា រំភើបបន្តិច កំសត់បន្តិច ហើយក៏យល់ចិត្តរបស់គេដូចគ្នាតាមមើលលោកយាយរបស់គេ ប្រហែលជាឈឺធ្ងន់ហើយ នាងអាចមើលឃើញតាមរយៈទឹកមុខរបស់គេ។
“ឲ្យខ្ញុំសុំទោសផងលោកដែលនិយាយបែបនោះ តែក៏សូមជូនពរឲ្យលោកយាយរបស់លោកឆាប់ជាណា៎”
“បាទមិនអីទេ អរគុណច្រើនហើយអ្នកនាង” កម្លោះសង្ហានិយាយចប់ ក៏ដើរចេញពីហាងរបស់នាងបាត់ទៅ ខណៈនាងតូចពេលភ្ញៀវដើរចេញនាងក៏ដើរចូលទៅខាងក្នុងផ្ទះបន្តិច ទៅដល់ក៏ឃើញដូយ៉ុន កំពុងរៀបចំបញ្ជីដើម្បីកម្មង់ផ្កាបន្ថែមទៀត។
“លោកពូ....អូនទៅបន្ទប់ទឹកមួយភ្លែត បងចេញទៅខាងមុខមើលផង” ហេរីននិយាយរួចក៏ដើរបង្ហួសទៅ ផ្នែកខាងក្រោយដែលជាបន្ទប់ទឹក ខណៈអ្នកដែលត្រូវគេពឹងឯណោះបានតេញញឹម ពេលឮនាងហៅគេថា “បង”គេឆ្លាតដែរ អាចធ្វើឲ្យនាងហៅគេថាបងបាន។

(Admin ចង់បញ្ជាក់ថា ពាក់ព័ន្ធជាមួយផ្កាដែលដំណាងឲ្យស្នេហាគ្រាដំបូងវាមិនមែនមានតែមួយនឹងទេ មានច្រើនប្រភេទទៀត ផ្កាធូលីបពណ៌លឿងអីហ្នឹង ក៏តំណាងឲ្យស្នេហាគ្រាដំបូងដែរ)

To be continued 💋

ចំណងស្នេហ៍ឥតព្រៀង🩵(ចប់)Where stories live. Discover now