ភាគទី៩

83 4 0
                                    

ទីបំផុតអារហារពេលល្ងាចក៏ក្លាយទៅជាអារហារពេលយប់ព្រោះម៉ោងជិត៩ទៅហើយទើបពួកគេបានមកអង្គុយញ៉ាំបាយ ម្ហូបក៏ត្រជាក់អស់ តម្រូវឲ្យហេរីនលើកវាទៅកម្ដៅម្ដងទៀត ខណៈដូយ៉ុន ក៏ជួយរៀបចំនាងដែរ។
“លោកពូ...” ហេរីនញ៉ាំសុខៗក៏និយាយឡើង ពេលរាងកាយនាងត្រូវគេប៉ះពាល់ ឯដូយ៉ុនឯណោះមិននិយាយញ៉ាំបាយទាំងញញឹម ម្រាមជើងរបស់គេក៏រវាមអូសអង្អែល ដេញពីកជើងស្រឡូន ឡើងទៅដល់ភ្លៅរបស់នាង។
“លោក...”
“ហៅបងថាម៉េច?” ហេរីន និយាយមិនទាន់ចប់ គេក៏និយាយកាត់ ដឹងនាងចង់ហៅគេថាពូម្ដងទៀត។
“លោកប្ដី...”ហេរីនតប
“ហៅបងធ្វើអីអូនសម្លាញ់?” ដូយ៉ុននិយាយញ៉ោះ ដឹងហើយថានាងចង់សម្ដៅលើសកម្មភាពដែលគេកំពុងតែធ្វើ តែនៅតែនិយាយធ្វើមិនដឹង។
“ឈប់ញ៉ោះអូនទៅ អ្ហឺស” ហេរីននិយាយទាំងសម្លេងថ្ងូរ ពេលម្រាមជើងដែលអូសលើភ្លៅរបស់នាងឯណោះ បែរជាលើកទៅប៉ះក្រពុំឈូករបស់នាងពីលើខោក្នុង។
“លោកប្ដី...”នាងពោលទាំងក្រហមមុខ ឯដូយ៉ុនឃើញនាងរលីងរលោងក្រហមមុខទើបឈប់ញ៉ោះ ដកជើងចេញមកវិញ ហើយក៏អង្គុយញ៉ាំបាយធម្មតា។
២ថ្ងៃក្រោយមក
ទីបំផុតថ្ងៃចូលរៀនថ្នាក់ទី១២ របស់ហេរីនក៏ឈានចូលមកដល់ ទើបនៅហាងផ្កាមិនមានវត្តមានរបស់នាងនោះទេ មានតែដូយ៉ុនដែលនៅលក់ប៉ុណ្ណោះ។
“អូហ៍ក្មួយយ៉ុន” បន្តិចក្រោយមកអ៊ំចាស់ថ្ងៃមុនក៏ដើរសម្ដៅមកហាងផ្ការបស់ដូយ៉ុន ទាំងក្នុងដៃមានកាន់ផ្លែឈើមួយកញ្ចប់មកជាមួយ។
“បាទអ៊ំស្រី”ដូយ៉ុនឆ្លើយ រួចក៏ដើរទៅទទួលគាត់ឲ្យមកអង្គុយក្នុងបរិវេណហាងផ្ការបស់ខ្លួន។ខណៈអ៊ំស្រីឯណោះ បន្ទាប់ពីដាក់គូទអង្គុយហើយ កែវភ្នែករបស់គាត់ក៏រ៉េងាកសម្លឹងរកអ្វីម៉្យាង ហើយដោយហេតុមិនឃើញទើបពោលសួរ។
“ចុះឯណាប្រពន្ធ?នាងទៅណាហើយ?” ឮអ៊ំស្រីសួររកប្រពន្ធខ្លួន ដូយ៉ុនក៏ឆ្លើយ
“នាងទៅសាលាបាត់ហើយអ៊ំ រកប្រពន្ធខ្ញុំធ្វើអីមែនទេ?”
“អូហ៍អ៊ំមានទៅរកធ្វើអី នៀកផ្លែឈើពីចម្ការកូនរបស់អ៊ំនៅឯខេត្ត ថ្ងៃមុនអ៊ំទៅ ទើបបានយកមកផ្ញើប្រពន្ធឯងហ្នឹងណា៎” អ៊ំស្រីនិយាយព្រមទាំងហុចថង់នោះទៅឲ្យ
“អរគុណហើយអ៊ំ ប្រពន្ធខ្ញុំច្បាស់ជាសប្បាយចិត្តមិនខាន” ដូយ៉ុន និយាយអរគុណទៅកាន់អ៊ំស្រី
“ហើយថ្ងៃនេះ ដូចស្ងាត់ហីក្មួយ”
“ធម្មតាថ្មើរនេះមិនសូវមានភ្ញៀវទេអ៊ំ ទាល់តែថ្ងៃរសៀលទើបសម្បូរភ្ញៀវ”
“អូហ៍អ៊ីចឹង មិននៅរំខានក្មួយទេ អ៊ំទៅសិនហើយ”
“បាទ”
១ខែក្រោយមក
ពេលវេលាពិតជាដើរលឿនមែនធ្មេចបើកៗ កន្លងផុតទៅមួយខែបាត់ទៅហើយ នាងតូចហេរីនឯណេះ ក៏ចូលរៀនបានមួយខែទៅហើយដូចគ្នា ជាធម្មតានាងនៅរៀនដល់ម៉ោង១រសៀល ទើបត្រឡប់មកផ្ទះវិញ អ៊ីចឹងទាល់តែម៉ោងបន្ទាប់ពីនោះទើបនាងបានជួយមើលហាងផ្ការបស់នាង។
“លោកពូ...”ហេរីននិយាយទៅកាន់ដូយ៉ុន ដែលកំពុងតែបង្កាត់កូនផ្កា
“អ្ហឹម” ដូយ៉ុនឮហើយទើបងាកមកមើល
“អូននឹកម៉ាក់ នឹកប្អូន ចង់ទៅលេងពួកគាត់” ហេរីននិយាយទាំងធ្វើមុខជូរ នាងខានជួបមុខម៉ាក់របស់នាងជាងបួនខែហើយ បានជួបតែតាមទូរសព្ទប៉ុណ្ណោះ ផ្ទះម៉ាក់នាងនៅឯខេត្ត អ៊ីចឹងហើយ បើចង់ទៅលេងក៏ពិបាក។
“ចុងសប្ដាហ៍នេះ ទៅលេងពួកគាត់ទៅអ៊ីចឹង” ដូយ៉ុនក៏មិនរុញរា ប្រពន្ធចង់ទៅលេងម៉ាក់ គេក៏មិនហាម គេគ្មានគ្រួសារទេ មានតែនាងដែលជាគ្រួសាររបស់គេ តែនាងមានម៉ាក់មានប្អូន អ៊ីចឹងបើនាងនឹកចង់ទៅលេង គេក៏មិនហាម។
“លោកពូជូនអូនទៅមែនទេ?” ហេរីននិយាយ
“បាទ” ឆ្លើយបាទយ៉ាងពិរោះ ហេរីនឮហើយ ញញឹមរីកថ្ពាល់លោទៅថើបថ្ពាល់គ្រើមមួយខ្សឺតយ៉ាងធំជាការអរគុណ។
“តែប៉ុណ្ណឹង?” ដូយ៉ុនសួរ គេមិនចង់បានស្នាមថើបលើថ្ពាល់ទេ
“អ្ហឹម” ហេរីនយល់ថាគេចង់បានអ្វី ទើបទម្លាក់បបូរមាត់ទៅជញ្ជក់បបូរមាត់របស់គេជំនួសវិញ សូកអណ្ដាតគ្រលាស់ជាមួយគ្នាយ៉ាងស្អិតរមួត។
“អ្នកលក់នៅទេ?!”ថើបសុខៗក៏ត្រូវដាច់ប៉ឺង ពេលឮសម្លេងហៅ ហេរីនឮហើយ ក៏រហ័សឆ្លើយ
“ចាស..ចាស..”ហេរីន ឆ្លើយរៀងត្រដិត  អម្បាញ់មិញនាងភ្លេចខ្លួនមួយភ្លែត នេះសំណាងដែលពួកនាងអង្គុយ ទើបភ្ញៀវមើលមិនឃើញ កុំអីខ្មាស់គេស្លាប់។ឯដូយ៉ុន ឯណេះបានតែសើចពេលឃើញនាងប្រញាប់ប្រញាល់រត់ទៅទទួលភ្ញៀវ។ចំណែកគេក៏បន្តរៀបចំបង្កាត់ផ្កាបន្តទៀត។
ប៉ុន្មានថ្ងៃក្រោយមក ដូយ៉ុន និងហេរីន ក៏ធ្វើដំណើរទៅឯខេត្តដែលជាស្រុកកំណើតរបស់ហេរីន ស្រុកកំណើតរបស់នាងនៅប៊ូសាន អ៊ីចឹងធ្វើដំណើរដល់ទៅជាង៣ម៉ោងទើបទៅដល់ ពួកគេចេញពីសេអ៊ូលម៉ោង៩ព្រឹក អ៊ីចឹង ទាល់តែជាង១២ថ្ងៃត្រង់ឯណោះ ទើបពួកគេទៅដល់។
ពេលធ្វើដំណើរតាមផ្លូវ ពួកគេក៏ឈប់តាមផ្សារដើម្បីទិញឥវ៉ាន់ផ្ញើម៉ាក់ និងប្អូននាងដែរ ហេរីនទិញនំខេករសជាតិស្រ្តបឺរី ផ្ញើប្អូនប្រុសរបស់នាង បងប្អូនពួកនាងសុទ្ធតែចូលចិត្តស្រ្តបឺរី គ្រាន់តែនាងចូលចិត្តការ៉េមជាងនំខេក។
“បងប្អូនអូននេះ ចូលចិត្តតែ ស្រ្តបឺរី តែម្ដងហ្ន៎” ពេលមកដល់ក្នុងឡាន ដូយ៉ុនក៏និយាយឡើង
“អូនចូលចិត្តការ៉េមស្រ្តបឺរី ឯប្អូនរបស់អូនចូលចិត្តនំខេករសជាតិ ស្រ្តបឺរី” ហេរីនឆ្លើយផង ក្នុងដៃក៏កាន់ការ៉េមញាំដែរ ហើយដោយសារតែការ៉េមមួយដើមនេះ ធ្វើឲ្យដូយ៉ុន នឹកឃើញរឿងមួយ។
“លើកមុនបងខំទិញវាឲ្យអូន តែអូនក៏មិនញ៉ាំ” និយាយបណ្ដើរបើកឡានបណ្ដើរ តែក៏សើចញិមៗតិចៗ
“មកពីលោកពូតើ” ហេរីនសម្លក់អ្នកក្បែរខ្លួន ចាប់នាងលើសាឡុងមិនអស់ចិត្ត ទៅបន្តដល់បន្ទប់ទឹកទៀត អ៊ីចឹងទើបនាងមិនបានញ៉ាំនោះ ព្រោះវាក៏រលាយអស់។ដូយ៉ុនឮហើយបានតែសើច តែក៏ជាការពិតមែន។
“លោកពូញ៉ាំអត់?” ហេរីនសួរដៃហុចការ៉េមទៅឲ្យ ឯដូយ៉ុនឯណោះក៏មិនបដិសេធ ហាមាត់ធំៗទទួលការ៉េមរសជាតិ ស្រ្តបឺរី ដែលប្រពន្ធបញ្ចុក។
និយាយគ្នាបណ្ដើរបើកឡានបណ្ដើរមិនយូរប៉ុន្មានពួកគេក៏មកដល់ផ្ទះរបស់ហេរីន។ពេលមកដល់ ហារ៉ា ដែលជាប្អូនរបស់ហេរីនក៏រត់មកទទួល ពេលនេះម៉ាក់នាងមិននៅ អ៊ីចឹងមានតែប្អូនប៉ុណ្ណោះដែលមកទទួល។
“បងស្រី!!”ហារ៉ាឃើញបងស្រីចេញពីក្នុងឡាន ក៏រត់ទៅឱបបងស្រីតាមក្ដីនឹករឮក ឯហេរីន ឯណោះ ក៏ឱបប្អូនតប។
“ជម្រាបសួរបងថ្លៃ!” ហេរ៉ាឃើញដូយ៉ុនចេញពីឡានគេក៏និយាយគួរសម តែពាក្យគួរសមរបស់គេធ្វើឲ្យដូយ៉ុនញញឹមបិតមាត់មិនជិត មើលចុះប្អូនថ្លៃគេចំជាគួរឲ្យស្រឡាញ់មែន មិនដូចប្រពន្ធគេទេ ហៅគេតែលោកពូ។
“បាទ”ដូយ៉ុនឆ្លើយទទួល ហើយក៏កាន់ឥវ៉ាន់ចូលទៅក្នុងតែម្ដង។
ម៉ោងប្រមាណជា៤ល្ងាចទើបម្ដាយរបស់ហេរីនមកពីហាងបាយវិញ ពេលមកដល់ហេរីនឯណោះក៏រត់ទៅឱបម្ដាយតាមក្ដីនឹករឮក ឯដូយ៉ុន ឯណេះបានតែត្រឹមតែញញឹមមើលម្ដាយកូនគេឱបគ្នា។
បន្ទាប់ពីសួរសុខទុក្ខ កូនរបស់ខ្លួនរួចរាល់ហើយ ម្ដាយរបស់ហេរីនក៏ងាកមកមើលដូយ៉ុនម្ដង។
“មកបែបនេះ ចុះហាងផ្កាគិតយ៉ាងម៉េចហា៎ដូយ៉ុន?” ម្ដាយហេរីនសួរទៅដូយ៉ុន ខណៈដូរយ៉ុនឮហើយ ក៏តបទៅកាន់ម្ដាយក្មេករបស់ខ្លួន។
“មិនអីទេម៉ាក់ក្មេក បិត១ថ្ងៃ២ថ្ងៃ មិនអីឡើយ” សម្ដីរបស់ដូយ៉ុន បានត្រឹមតែធ្វើឲ្យហេរីនសើច ពេលឮដូយ៉ុនហៅម៉ាក់ខ្លួនថាម៉ាក់ក្មេក ការពិតម៉ាក់របស់នាងបងដូយ៉ុនមិនដល់៥ឆ្នាំឡើយ។
“បងស្រីកើតអី?” ហារ៉ាឃើញបងសើចទើបសួរ
“អត់មានអីទេ”
ខណៈម្ដាយរបស់ហេរីន ឯណោះឃើញកូនសើចដឹងពីគំនិតកូនទើបសម្លក់បន្តិច។
“នាំគ្នាអង្គុយលេងចុះ ម៉ាក់ទៅរៀបចំអារហារពេលល្ងាចសិន”
“ខ្ញុំទៅជួយម៉ាក់”
“មិនអីទេ នៅអង្គុយលេងជាមួយប្អូនចុះ”

Continued 💋

ចំណងស្នេហ៍ឥតព្រៀងWhere stories live. Discover now