ភាគទី១៥

303 11 0
                                    

រំលងពីនោះ ពួកគេក៏បន្តដំណើរទៅតាមកន្លែងដែលហេរីន ចង់ទៅ ជិះកន្រ្តក ញ៉ាំ តុកប៊ុកគី ញ៉ាំការ៉េម គ្រាន់តែនំខេកគេទិញយកទៅផ្ទះ ព្រោះចង់ឲ្យនាងផ្លំទៀននៅឯផ្ទះ។
ម៉ោងប្រហែល៧យប់ ពួកគេក៏មកដល់ផ្ទះវិញ បន្ទាប់ពីដើរលេងដល់ហត់រៀងៗខ្លួន មកដល់ផ្ទះក៏ងូតទឹកប្ដូរសម្លៀកបំពាក់ ហេរីនស្លៀករូបពណ៌ទឹកសមុទ្រត្រឹមកំភួនជើង ជាប្រភេទរូបដែលមានដៃជាខ្សែរតូចៗ ខណៈសក់វិញ នាងក៏ទម្លាក់ទៅក្រោយធម្មតាខណៈឯដូយ៉ុនឯណោះពាក់អាវតាមបែបរដូវក្ដៅ អាវពណ៌ទឹកសមុទ្រ ស្លៀកខោពណ៌ស បន្ទាប់មកពួកគេក៏មកអង្គុយនឹងតុដែលពួកគេរៀបចំតែម្ដង។
ពួកគេរៀបចំមិនធំដុំអ្វីតេ គ្រាន់តែមាននំខេកមួយ  អារហារប៉ុន្មានមុខ ប៉ុន្តែពួកគេបិតភ្លើងទាំងអស់មានតែពន្លឺភ្លើងទៀន នៅលើនំ និងប៉ុន្មានដើមទៀតដែលគេដុតបំភ្លឺនៅលើការ៉ូដើម្បីឲ្យមើលទៅរ៉ូមែនតិច។
“រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់” ពេលដាក់ខ្លួនអង្គុយរួចរាល់ហើយ ដូយ៉ុន ក៏និយាយព្រមទាំងលើកនំខេកឲ្យទៅហេរីន ខណៈហេរីនឯណោះក៏បួងសួង រួចទើបផ្លុំទៀនតាមក្រោយ។
“យ៉េ” សម្លេងទះដៃផាច់ៗ និងសម្លេងសើចរបស់ហេរីន ពេលនាងផ្លុំទៀនពន្លត់រួច។
“អម្បាញ់មិញអូនបួងសួងថាម៉េច?” ដូយ៉ុន ដាក់នំចុះពីដៃ រួចពោលសួរទៅហេរីន ចង់ដឹងថានាងបួងសួងពីអី មានគេនៅក្នុងនោះដែរឬអត់?
“អាចប្រាប់បងបានដែរឬ?ប្រាប់ហើយវានៅសាកសិទ្ធទៀតឬអត់?” មិនទាន់ប្រាប់ភ្លាមៗ ព្រោះខ្លាចលែងសាកសិទ្ធ។
“មិនអីទេប្រាប់បងមក”
“គឺ...”
“សុំឲ្យម៉ាក់ និងប្អូនប្រុសអូន មានសុខភាពល្អ ហាងអារហាររបស់ម៉ាក់ និងហាងផ្ការបស់ពួកយើងមានភ្ញៀវចូលច្រើនៗ”
“អស់ហើយ?” ដូយ៉ុនសួរពេលក្នុងការបួងសួងរបស់នាងមិនមានឮឈ្មោះរបស់គេ
“នៅមានទៀត...”
“...”គេញញិមស្ដាប់នាងនិយាយ
“សុំឲ្យអូនមានសុខភាពល្អ រៀនពូកែ សម្រស់ស្រស់ស្អាត ទៅណាមកណាមានគេស្រឡាញ់ចូលចិត្ត” ហេរីនពោលឡើង ខណៈដែលដូយ៉ុន ទម្លាក់មុខចុះ ព្រោះថាអស់ហើយអស់រលីង សូម្បីតែឈ្មោះគេបន្តិចក៏គ្មានដែរ។
“សម្រេចថាមិនមានបង នៅក្នុងការបួងសួងរបស់អូនទេ?” គេពោលទាំងអន់ចិត្ត
“នរណាថាអត់?”ហេរីនប្រកែក
“តែបងមិនបានឮឡើយ” មែនហើយ តែបន្តិចក៏គ្មានដែរ។
“មកពីអូនមិនទាន់ប្រាប់បងនឹងណា៎....គឺអូនសុំឲ្យលោកប្ដីរបស់អូនមានសុខភាពល្អ សង្ហាជាងមុនទៀត ជាពិសេសស្រឡាញ់អូនឲ្យច្រើនៗ” ហេរីនប្រាប់ពីបំណងប្រាថ្នាចុងក្រោយរបស់នាងឲ្យដូយ៉ុន បានស្ដាប់ ហើយគ្រាន់តែដូយ៉ុន ឮហើយ ក៏ញញិមខ្ជិប ចំមែន ក្ដីស្រឡាញ់គេពេលនេះចំពោះនាងមិនទាន់ច្រើនទៀតឬ គេស្រឡាញ់នាងចង់ឆ្កួតទៅហើយនាងមិនដឹងទេ?
“បានហើយ ដល់វេនបងប្រគល់កាដូរបស់បងឲ្យទៅអូនហើយ” មិនចង់ឲ្យហេរីននៅសម្លឹងមុខគេយូរទៀតទើបដូយ៉ុននិយាយឡើង កែវភ្នែកដែលនាងសម្លឹងគេនោះវាធ្វើឲ្យគេចង់ឆ្កួតហើយ កែវភ្នែកស្រទន់មានរស្មី គេសម្លឹងម្ដងណា ក៏យល់ថាពិបាកនឹងងាកមុខចេញ។
បន្ទាប់មកដូយ៉ុនក៏លើកផ្កាកូឡាបក្រហមមួយបាច់ឲ្យហេរីន ព្រោះគេដឹងថាហេរីនស្រឡាញ់ផ្កាកូឡាប ទើបគេរៀបចំវាឲ្យនាងមួយបាច់ធំ។
“អរគុណលោកប្ដី” ហេរីនទទួលយកវាមកកាន់រួចឱនស្រង់ក្កិនក្រអូបរបស់វាបន្តិច។
“នៅមានមួយនេះទៀត” សម្ដីដែលដូយ៉ុន និយាយ ធ្វើឲ្យហេរីន ឯណោះងើបមុខពីផ្កាកូឡាបទៅមើល ហើយក៏ឃើញផ្កាកូឡាបមួយទងទៀតដែលដូយ៉ុន កំពុងកាន់ហុចមកឲ្យនាង។
“លោកប្ដី...”ហេរីនពោលតិចៗ ពេលឃើញគេហុចផ្កាកូឡាបពណ៌ស្វាយមកឲ្យនាង
“បងមិនសូវយល់ពីអត្ថន័យនៃផ្កាកូឡាបពណ៌ស្វាយប៉ុន្មានទេ ប៉ុន្តែបងឮអូននិយាយថា ផ្កាកូឡាបពណ៌ស្វាយតំណាងឲ្យស្នេហាគ្រាដំបូង បុរសណាដែលជូនផ្កាកូឡាបពណ៌ស្វាយមួយទងឲ្យទៅនារីណាម្នាក់ មានន័យថាមនុស្សស្រីម្នាក់នោះជាស្នេហាគ្រាដំបូងរបស់គេហើយ។ហើយបើវាបែបនោះពិតមែន អ៊ីចឹង បងមានតែត្រូវជូនវាឲ្យទៅអូនដូចគ្នា ព្រោះអូនគឺជាស្នេហាគ្រាដំបូងរបស់បង......” ដូយ៉ុនពោលឡើងបានតែធ្វើឲ្យហេរីនរលីងរលោង
“ប៉ុន្តែយ៉ុន..បង...” នាងចង់ថាដូយ៉ុនមិនមែនអាយុតិចទេ អាចដែលឬ ដែលគេមិនធ្លាប់ស្រឡាញ់នារីណាមកពីមុន?
“អូនចង់ថា បងអាយុប៉ុណ្ណេះហើយ មិនសមថាមិនធ្លាប់មានស្នេហាគ្រាដំបូងឬ?”
“...”ហេរីនងក់ក្បាលទទួល នាងគិតបែបនេះពិតមែន
“បងនិយាយឲ្យអូនស្ដាប់ទៅចុះ...កាលពីក្មេងបងមិនដឹងថាខ្លួនឯងជាអ្នកណា មកពីណា ឪពុកម្ដាយមានរូបរាងបែបណា បងដឹងតែត្រឹមថាបងរស់នៅមណ្ឌលកុមារកំព្រាតាំងតែពីក្មេង បងមិនសូវមានមិត្តប៉ុន្មានទេ ព្រោះបងជាមនុស្សអៀនច្រើន ប៉ុន្តែពេលបងអាយុ១០ឆ្នាំ បងក៏ស្គាល់ម៉ាក់របស់អូន កាលនោះម៉ាក់របស់អូនក៏រស់នៅទីនោះដូចបងដែរ គាត់អាយុបង បងតែ៤ឆ្នាំប៉ុណ្ណោះ ដូច្នេះហើយ បងតែងតែហៅគាត់ថាបងស្រី ពួកយើងទាំងពីរស្និតស្នាលគ្នាណាស់ មានអ្វីក៏ចែកគ្នាដែរ ពេលបងអាយុ ១៩ឆ្នាំ ម៉ាក់របស់អូនអាយុ ២៣ឆ្នាំ កាលនោះមានអ្នករស់នៅទីនោះមិនតិចទេ នាំគ្នាថាបង និងម៉ាក់អូនជាសង្សារនឹងគ្នា គិតថាបងស្រឡាញ់ម៉ាក់របស់អូន...”
“ចុះអូនគិតដូចពួកគេទេ?” មិនទាន់និយាយបន្ត គេសួរទៅហេរីនដែលកំពុងអង្គុយស្ដាប់គេសិន ហេរីនឯណោះក៏ងក់ក្បាល នរណាទៅដែលមិនគិតនោះ?
“ហាសហា បងដឹងថាអូនច្បាស់ជាគិតអ៊ីចឹងដូចគ្នា ប៉ុន្តែបងមិនដែលស្រឡាញ់ម៉ាក់របស់អូនដូចជាមនុស្សស្រីម្នាក់នោះទេ បងស្រឡាញ់ម៉ាក់របស់អូនដូចជាបងស្រីម្នាក់អ៊ីចឹង ម៉ាក់របស់អូនក៏ដូចគ្នា បងក៏មិនយល់ពីខ្លួនឯង មិនដឹងថាពេលនោះបងមិនទាន់មានបេះដូងក៏មិនដឹង..”ដូយ៉ុននិយាយដល់ត្រង់នេះក៏សើចតិចៗ
“ប៉ុន្តែ ហេរីនអូនដឹងទេ?”
“ចាស៎?”
“បងបែរជាលួចស្រឡាញ់ក្មេងស្រីអាយុ៧ឆ្នាំទៅវិញ ក្មេងតូចនោះគួរឲ្យស្រឡាញ់ណាស់ ពេលជួបបងម្ដងៗ គេតែងតែហៅបងថាលោកពូៗ ពូយ៉ុនៗ”និយាយដល់ត្រង់នេះហេរីនរៀងគាំងបន្តិច ជានាងឬ?
“ស្ដាប់ទៅវាអាចមិនគួរឲ្យជឿបន្តិច ដែលពេលនោះបងអាយុដល់ទៅ២៨ឆ្នាំ អាចមកលង់ស្រឡាញ់ក្មេងអាយុ៧ឆ្នាំ ពេលនោះ បងក៏គិតថាវាគ្រាន់តែជាការស្រឡាញ់ធម្មតាៗ តាមបែបឃើញក្មេងមុខមាត់គួរឲ្យស្រឡាញ់អ្វីបែបហ្នឹង តែពេលនាងមានអាយុ១០ ១១ឆ្នាំ  បងក៏ច្បាស់ថាបងស្រឡាញ់នាង....ហើយបងក៏មិនចង់លាក់នរណាដែរ ទើបបងយកវាទៅនិយាយប្រាប់ប៉ាម៉ាក់របស់អូន...”
“បងប្រាប់ប៉ាម៉ាក់ថាម៉េច?” ហេរីនសួរ
“ដំបូងបងសួរគាត់ថាបើបងចង់ធ្វើជាកូនប្រសារពួកគាត់បានទេ” ហេរីនគ្រាន់តែឮបើកភ្នែកធំៗ សឹងមិនគួរឲ្យជឿថាគេហ៊ាននិយាយបែបនោះ
“ចុះម៉ាក់ប៉ាអូនថាម៉េច?”
“ម៉ាក់អូនមិនឆ្លើយទេ គាត់គ្រាន់តែសើច ព្រោះគិតថាបងនិយាយលេង តែប៉ារបស់អូនក៏និយាយថា គាត់នឹងលើកអូនឲ្យបង ពេលអូនអាយុ១៨ឆ្នាំ ក្រោមហេតុផលថា គាត់ចាត់ទុកបងដូចជាប្អូនម្នាក់ ហើយបងក៏ជាមនុស្សល្អម្នាក់ ពេលបងឮហើយបងសប្បាយចិត្តណាស់ បងមិនប្រាកដថាប៉ាអូន និយាយមែនឬលេងទេ ទើបពេលអូនអាយុ១៤ឆ្នាំបងសួរលោកប៉ាអូនម្ដងទៀត ប៉ុន្តែអូនដឹងទេ គាត់នៅតែនិយាយដដែល គាត់ថាពេលអូនអាយុ១៨ឆ្នាំ គាត់នឹងលើកអូនឲ្យបង ឲ្យធ្វើជាប្រពន្ធរបស់បង ប៉ុន្តែគួរឲ្យស្ដាយ គាត់មិនបាននៅដល់ថ្ងៃនោះទេ គាត់ក៏ត្រូវលាពិភពលោក ពេលដែលអូនមានអាយុ១៥ឆ្នាំនេះហើយ”

Be continued 💋

ចំណងស្នេហ៍ឥតព្រៀង🩵(ចប់)Where stories live. Discover now