បន្ទាប់ពី កម្លោះសង្ហាដើរចេញពីហាងផុត ដូយ៉ុនក៏ដើរសម្ដៅទៅកាន់រាងតូចរបស់អ្នកជាប្រពន្ធ គេដើរមកដល់សម្លឹងមុខនាង ទាំងធ្វើមុខដូចជាកើតទុក្ខតិចៗ តែវាក៏មិនចម្លែក ប្រុសដទៃសារភាពដាក់ប្រពន្ធបែបនេះ មិនកើតទុក្ខទើបចម្លែក។
“លោកពូ...” ហេរីនហៅអ្នកដែលនៅឈរចំពោះមុខខ្លួនតិចៗទាំងមិនដឹងខ្លួន។ចំណែក ដូយ៉ុនឯណោះ គ្រាន់តែបានឮសម្ដីនាងនិយាយហើយ បេះដូងរបស់គេស្ទើរធ្លាក់ដល់បាត នាងហៅគេលោកពូ ទៀតហើយ?
“យ៉ាងម៉េចរីន គ្រាន់តែប្រុសម្នាក់នោះសារភាពប្រាប់អូន អូនក៏លែងចំណាំប្ដីខ្លួនឯងហើយ?”ដូយ៉ុន និយាយទាំងទឹកមុខខឹងផងអន់ចិត្តផកលាយគ្នា មួយរយៈចុងក្រោយនេះ នាងមិនដែលហៅគេបែបនេះ នាងតែងតែហៅគេថា លោកប្ដី បង ឬមិនអ៊ីចឹង ក៏ហៅថាយ៉ុន។ដូយ៉ុននិយាយហើយមិននៅបន្តទៀត ក៏បែរខ្លួនដើរទៅក្នុងផ្ទះ តាមបែបមនុស្សងរជាមួយប្រពន្ធ ហេរីនដែលឃើញរហ័សរត់ទៅតាម។
“លោកប្ដី បងកើតអី?” មកដល់ក្នុងបន្ទប់ទទួលភ្ញៀវ ហេរីនក៏រត់មកទាន់គេ ទើបរហ័សស្រវាឱបចង្កេះគេជាប់ ដាក់ក្បាលត្រដូសនឹងខ្នងរបស់គេ។
“អម្បាញ់មិញអូនហៅបងថាពូ...” ដូយ៉ុនពោលឡើង ទាំងរាងកាយឈរស្ងៀមនៅមួយកន្លែង នាងដឹងទេ ថាគេមានអារម្មណ៍បែបណាពេលឮនាងនិយាយដូចនោះ?
“អូនសុំទោស អូនច្រឡំមាត់បន្តិចប៉ុណ្ណោះ...”នាងគ្មានចេតនានិយាយវាទេ
“អូនសប្បាយចិត្តទេ ពេលដែលមានគេនិយាយបែបនោះដាក់?” គេសម្ដៅដល់អ្នកដែលនិយាយសារភាពស្នេហ៍ដាក់នាង
“បងកើតអី ទើបសួរបែបនេះ?ហេតុអីអូនត្រូវសប្បាយចិត្ត អូនមានប្ដីហើយ ប្ដីអូននៅត្រង់នេះ ” ហេរីនរហ័សបកស្រាយ ពេលមើលទៅដូយ៉ុន កំពុងអន់ចិត្តជាមួយនាង។
“តែអូនក៏ទទួលផ្ការបស់គេ...” មែនហើយ នាងទទួលយកផ្ការបស់បុរសម្នាក់នោះបានន័យថាម៉េច?
“គ្រាន់តែជាផ្កាមួយទងទេតើ បងក៏ឮដែរមែនទេ អូនបានប្រាប់គេច្បាស់ៗ ថាអូនមានបងជាប្ដីហើយ ហើយផ្កាមួយទងនោះអូនគ្រាន់តែទទួលដើម្បីកុំឲ្យគេអន់ចិត្តប៉ុណ្ណោះ”
“អូនខ្លាចគេអន់ចិត្ត ចុះបង អូនមិនខ្លាចបងអន់ចិត្តទេ?” នាងខ្លាចគេអន់ចិត្ត ចុះប្ដីរបស់នាងដែលឈរមើលនាងទទួលផ្កាពីអ្នកដទៃ នាងគិតថាគេមិនអន់ចិត្តទេ?
“លោកប្ដី...” ហេរីន ដើរទៅឈរទល់មុខគេវិញ រួចក៏លើកដៃទៅក្រសោបមុខរបស់ដូយ៉ុន ឲ្យសម្លឹងមុខនាង
“បងមើលភ្នែករបស់អូន អូនស្រឡាញ់បង ផ្កាមួយទងនោះ អូនគ្រាន់តែទទួល យកគួរប៉ុណ្ណោះ មុននឹងទទួលអូនក៏គិតដែរ ថាបងនឹងអាចអន់ចិត្តឬអត់ តែអូនក៏ថាមិនអី ព្រោះអូនគិតថា បងដឹងក្នុងចិត្តច្បាស់ថាអូនស្រឡាញ់បង ដូច្នេះហើយ បងច្បាស់ជាជឿជាក់អូន អូនសុំទោសណា កុំអន់ចិត្តបានទេ?” ហេរីននិយាយបណ្ដើរ អង្អែលមុខមុខគ្រើមបណ្ដើរ។
“.....” ស្ងាត់ពេលសម្លឹងមើលចំកែវភ្នែកនាងហើយ យល់ថាអ្វីដែលនាងបាននិយាយសុទ្ធតែជាការពិត។
“បងខ្លាចថាអូននឹងបោះបង់បង ព្រោះអូនគិតថាបងជាមនុស្សចាស់ជាងអូន មិនសមជាមួយអូន..”ដូយ៉ុននិយាយព្រមទាំងលើកដៃទៅក្រសោបមុខនាងវិញ គេខ្លាចបែបនេះ គេខ្លាចនាងទៅចោលគេ
“ម៉េចនឹងអាចទៅ ប្ដីអូនសង្ហាយ៉ាងនេះ អូនស្រឡាញ់បងយ៉ាងនេះ ទៅចោលបងម៉េចនឹងកើត?”
“សន្យានឹងបងបានទេ?” និយាយផង មេដៃលើកទៅអង្អែលបបូរមាត់ទន់របស់នាងផង
“អូនសន្យា” គ្រាន់តែហេរីននិយាយចប់ ដូយ៉ុន គេក៏ទម្លាក់បបូរមាត់ទៅជញ្ជក់ជាមួយនាងមួយរំពេច ថើបជញ្ជក់ ក្រេបយករសផ្អែមល្ហែមចេញពីបបូរមាត់នាងលាន់សម្លេងជីបជុប៎ពេញបន្ទប់ គេអន់ចិត្តជាមួយនាងដែលទទួលផ្កាពីម្នាក់នោះជារឿងមួយ ប៉ុន្តែគេបែរជាមានអារម្មណ៍ថាគេជាប្ដីរបស់នាង តែបែរជាចាញ់បុរសម្នាក់នោះ គេគ្មានអ្វីប្រគល់ឲ្យនាង ពាក្យស្រឡាញ់ក៏គេមិនធ្លាប់បាននិយាយ សូម្បីផ្កាដែលនាងស្រឡាញ់ ក៏គេមិនធ្លាប់ប្រគល់ឲ្យនាងដែរ។
៣ខែកន្លង
ពេលវេលាពិតជាដើរលឿនពិតមែន ធ្មេចបើកៗ វេលាក៏រំកិលផុតទៅបីខែទៅហើយ រដូវត្រជាក់កន្លងផុតទៅ រដូវផ្ការីកក៏ឈានចូលមកដល់ នៅតាមដងផ្លូវនៅក្នុងទីក្រុងមានផ្កាសាកូរ៉ា រីកស្គុះស្គាយ បង្កើតជាទស្សនីយ៍ភាពមួយ ដែលបានឃើញហើយ យល់ថាមានក្ដីសុខ អារម្មណ៍ក៏ស្រស់ស្រាយ ជាពិសេស មនុស្សដែលស្រឡាញ់ផ្កាដូចជាហេរីនជាដើម។
ថ្ងៃនេះជាថ្ងៃខួបកំណើតគម្រប់១៩ឆ្នាំរបស់នាង ហេតុដូច្នេះ ហើយទើបរាងកាយសង្ហារបស់ដូយ៉ុន សម្រេចចិត្តបិតហាងផ្កាមួយថ្ងៃដើម្បីជូនប្រពន្ធដើរលេង ពួកគេជិះឡានដើរលេងជុំវិញក្រុងសេអ៊ូល ដើម្បីមើលផ្ការីកតាមដងផ្លូវ តាមដងផ្លូវ ក៏មិនមានតែផ្កាសាកូរ៉ា មានផ្កាផ្សេងៗទៀតជាច្រើន ទើបនាងតូចហេរីន សប្បាយចិត្ត ដៃលើកបក់រវិចតាមមាត់បង្អួចឡានទាំងញញិម។
“ហេរីន អូនចង់ទៅណាបន្តទៀត?” ដូយ៉ុនដែលនៅអង្គុយក្បែរ ឃើញប្រពន្ធតូចខ្លួនសប្បាយចិត្តគេក៏សប្បាយចិត្ត ក្ដីសុខរបស់នាងក៏ដូចជាក្ដីសុខរបស់គេ។
“អូន ចង់ទៅជិះកន្រ្តកហោះ” ហេរីនពោលទៅកាន់ដូយ៉ុន
“ហើយ អូនចង់ញ៉ាំការ៉េម នំខេក មាន់បំពង តុកបូគី ថែមទៀត” ហេរីនរៀបរាប់ប្រាប់ដូយ៉ុន ពីអ្វីដែលខ្លួនចង់ញ៉ាំ ដូយ៉ុនដែលឮឯណោះ បានតែសើច នាងល្អិតនេះ ក្លាយជាប្រពន្ធគេហើយ នៅធ្វើចរិតដូចកូនក្មេងទៀត។
“ធ្វើប្រពន្ធគេហើយ នៅធ្វើដូចក្មេងទៀត” និយាយហើយ លើកដៃមកអង្អែលក្បាលនាង។
“អូនទើបតែ១៩ឆ្នាំប៉ុណ្ណោះ ត្រូវហើយ ដែលអូននៅក្មេងនោះ” ហេរីននិយាយទៅដោយធម្មតា ដូយ៉ុន និយាយក៏មិនបានខុស នាងមិនបានចាស់ នាងនៅក្មេង ទើបតែគម្រប់ខួប១៩ឆ្នាំថ្ងៃនេះឯង តែដូយ៉ុន ឯណោះ បែរជាគិតទៅឯណាផ្សេងទៅវិញ។
“អូនចង់ថាបងចាស់?”
“???” ហេរីនឮហើយបានតែហួសចិត្ត គិតតែឯងទៀតហើយ
“អូន មិនបាននិយាយ បងគិតដោយខ្លួនឯង” ហេរីនតប
“តែន័យរបស់អូនគឺបែបនេះ ចង់ថាបងចាស់ ហើយអូនក្មេង” គេនិយាយទាំងធ្វើមុខជូរ
“វាក៏មិនបានខុស បងចាស់ពិតមែនហ្នឹង...” ចាស់ពិតមែនបើប្រៀបធៀបជាមួយនាង នាងទើបតែ១៩ តែគេដល់ទៅ៣៩។
“អូន...” ដូយ៉ុន និយាយលែងចេញ ក្នុងចិត្តគិតថាធ្វើងរ ចង់ឲ្យគេលួង តែឥឡូវបែរជាមកនិយាយចាក់បណ្ដោយ ឲ្យឈឺលើសដើមទៅវិញ។
“តែអូនស្រឡាញ់បង..” ហេរីន រហ័សឆ្លើយ ភ្លាមៗមិនចង់ឲ្យគេគិតឆ្កុយៗតែឯងទៀត។
ដូយ៉ុនឯណោះគ្រាន់តែបានឮក៏ញញិមឡើង នេះហើយជាអ្វីដែលគេចង់បាន ចង់ឲ្យនាងលួងគេបែបនេះ។
“អ៊ីចឹង ក្រៅពីរបស់ហ្នឹង អូនចង់បានអ្វីបន្ថែមទៀតអត់?” គេសម្ដៅដល់អារហារ នាងមានចង់ញ៉ាំអីទៀតឬអត់? គេបើកដៃឲ្យនាងញ៉ាំតាមចិត្ត។
“អូនក៏ចង់ញ៉ាំមីដែរ ប៉ុន្តែអូនសុំញ៉ាំវានៅផ្ទះ....” ហេរីននិយាយព្រមទាំងញញិមទៅកាន់ដូយ៉ុន ឯដូយ៉ុន ឮហើយ បានតែអស់សំណើច។
“បាន បងនឹងធ្វើឲ្យអូនញ៉ាំដល់ឆ្អែត ងើបទៅរៀនស្អែកមិនកើតតែម្ដង”(Admin ចង់បញ្ជាក់កន្លែងញ៉ាំមីបន្តិច សម្រាប់ជនជាតិកូរ៉េ នៅពេលមនុស្សស្រីបបួលមនុស្សប្រុសញ៉ាំមីបន្ទាប់ពីDateរួចមានន័យថានាងចង់បបួលប្រុសម្នាក់នោះគេងជាមួយ😩🤌🏻)
Be continued 💋