យប់ឡើង
ម៉ោងប្រមាណជា៧យប់ រាងមាំខ្ពស់របស់ដូយ៉ុន ក៏ត្រឡប់មកពីផ្ទះលោកយាយកាលពីល្ងាចមិញវិញ ខណៈនាងតូចឮសម្លេងដឹងថាលោកពូត្រឡប់មកវិញ ក៏រហ័សដើរចេញពីបន្ទប់គេងដើម្បីទៅទទួលញ៉ាំបាយ ព្រោះនាងក៏មិនទាន់ញ៉ាំបាយដែរ។
“លោកពូមកវិញហើយឬ?តស់ពួកយើងញ៉ាំបាយទៅ ខ្ញុំឃ្លានហើយ” នាងតូច ដើរចេញពីបន្ទប់ក៏ឃើញលោកពូពិតមែន ទើបនាងដើរបង្ហួសទៅរកតុបាយតែម្ដង។
“អូនមិនទាន់ញ៉ាំទេ?” គេដើរទៅលាងដៃ
“នៅ!!ខ្ញុំម៉េចនឹងអាចញ៉ាំចោលលោកពូកើតនោះ”
“ហេតុអីអូនតែងហៅបង ថាលោកពូរហូតបែបនេះ?” គេដាក់ខ្លួនអង្គុយ និយាយទាំងមិនមើលមុខនាង។
“ចាស??”
“....”គេមិននិយាយ តែងើយមុខសម្លឹងនាង
“គឺ ព្រោះតែលោកពូជាលោកពូហ្នឹងហើយ ទើបខ្ញុំហៅលោកពូថាលោកពូហ្នឹងអី”
“តែបងជាប្ដីអូន ពួកយើងជាប្ដីប្រពន្ធនឹងគ្នា”
“ចាស??” នាងតូចភ្ញាក់បន្តិច ពេលឮគេនិយាយបែបនេះ ថ្ងៃនេះគាត់កើតអី ម៉េចក៏មកនិយាយពីរឿងនេះ ?នាងរស់ជាមួយគាត់ជាងបីខែទៅហើយ គាត់មិនធ្លាប់សូម្បីតែនិយាយពាក្យថាប្ដីប្រពន្ធ មែនហើយគាត់តែងតែ និយាយពាក្យ “អូន បង” ជាមួយនាង ប៉ុន្តែគាត់មិនធ្លាប់និយាយពាក្យប្ដីប្រពន្ធ បែបនេះឡើយ។
“បានហើយ បងឆ្អែតហើយ អូនញ៉ាំចុះ” គេមិននិយាយត ក៏ងើបឡើងដើរចូលទៅក្នុងបន្ទប់គេងបាត់ ពួកគេគេងបន្ទប់ជាមួយគ្នា អ៊ីចឹងហើយ បន្ទប់ដែលរាងខ្ពស់ដើរចូលនោះ គឺជាបន្ទប់ដែលនាងទើបតែដើរចេញនោះឯង ខណៈនាងតូចដែលនៅញ៉ាំបាយក៏មិននិយាយអ្វីដែរ។
ក្រឡេកមកមើលរាងក្រាសឯណេះវិញ គ្រាន់តែចូលដល់ក្នុងបន្ទប់ គេក៏ដើរសម្ដៅទៅកាន់បន្ទប់ទឹកដើម្បីងូតទឹក គេឈរនៅក្រោមទឹកផ្កាឈូក រងចាំឲ្យដំណក់ទឹកស្រក់លើខ្លួនរបស់គេ គេឈរសញ្ជឹងគិត គិតដល់រឿងរ៉ាវដែលធ្វើឲ្យគេទៅជាមួម៉ៅបែបនេះ។
“ក្មួយយ៉ុននេះ មានក្មួយស្រីស្រស់ស្អាតក៏មិនប្រាប់អ៊ំសោះ”
“បាទ??”
“ហ៊ីយ៉ា អ៊ំបានឃើញហើយ កុំមកធ្វើពើរ មនុស្សស្រីនៅហាងផ្ការបស់ឯងនោះអី នែ៎អ៊ំមានចៅប្រុសម្នាក់ដែរ គេមើលទៅក៏ប្រហែលអាយុស្រករនិង ក្មួយស្រីរបស់ឯងដូចគ្នា បើមិនយល់ទាស់ទេ ឲ្យពួកគេរាប់អានគ្នាទៅ”អ៊ំស្រីនិយាយឡើងទាំងញញឹម ពេលគិតដល់នាងតូចហេរីនដែលគាត់បានជួបកាលពីល្ងាចមិញ។
“នាងមិនមែនក្មួយខ្ញុំទេអ៊ំ”
“អូហ៍?អ៊ីចឹងនាងជាអ្នកធ្វើការជាមួយឯងឬ?”
“នាងជាប្រពន្ធខ្ញុំ” ដូយ៉ុនឆ្លើយច្បាស់ៗ ដល់អ៊ំស្រីបើកភ្នែកធំៗ ព្រោះភ្ញាក់ផ្អើល គាត់មិនស្មានថានាងជាប្រពន្ធគេឡើយ គាត់ដឹងថាគេទើបនឹងរៀបការ តែមិនស្មានថាជាក្មេងស្រីដែលទើបតែធំបែបនេះឡើយ ដែលសំខាន់ នាងហៅគេថា លោកពូទៀត ទើបធ្វើឲ្យអ៊ំស្រីគិតថានាងជាក្មួយ។
“ អូហ៍ សុំទោសផងក្មួយយ៉ុន មកពីអ៊ំឮនាងហៅក្មួយថាពូ ទើបស្មានតែនាងជាក្មួយរបស់ឯង”
“បាទ មិនអីទេ ខ្ញុំត្រឡប់ទៅវិញសិនហើយ”
ដូយ៉ុនគិតដល់សម្ដីដែលនាយឮកាលពីល្ងាច ហើយ បានត្រឹមតែខូចចិត្តប៉ុណ្ណោះ គេដឹងថានាងនៅក្មេង ប៉ុន្តែតើវាយ៉ាងម៉េច?គេស្រឡាញ់នាង គេចង់រស់នៅជាមួយនាង គេចង់មើលថែនាង មិនបានឬ?ហេតុអ្វីមនុស្សនៅជុំវិញខ្លួនគេធ្វើមើលតែគេមិនសមនឹងនាងអ៊ីចឹង?មែនហើយគេចាស់ជានាង ប៉ុន្តែបើគេចាស់ជាងនាងមិនបានឬ?មិនធ្លាប់មានច្បាប់ឯណាថាមនុស្សមានអាយុកម្លាតគ្នាច្រើនមិនអាចនៅជាមួយគ្នាឯណា?នាងទើបតែមករស់នៅជាមួយគេជាងបីខែពិតមែន តែគេព្យាយាមធ្វើគ្រប់យ៉ាងមិនឲ្យនាងយល់ថាទើសទាល់ឡើយ គេមិនធ្លាប់បង្ខំនាង គេរៀបការជាមួយនាង គេងបន្ទប់ជាមួយនាង គេងលើគ្រែជាមួយនាង តែគេមិនធ្លាប់ប៉ះនាងសូម្បីមួយចុងសរសៃសក់ គេគោរពនាងណាស់ ប៉ុន្តែកាលដែលគេធ្វើបែបនេះ ធ្វើឲ្យនាងយល់ថា គេមិនមែនជាប្ដី តែជាពូរបស់នាងឬ?
ដូយ៉ុនឈរសម្ងំក្នុងបន្ទប់ទឹកមួយសន្ទុះធំម៉ោងប្រមាណជាជិត៩ទើបគេចេញពីបន្ទប់ទឹក ខណៈនាងតូចឯណោះក៏នៅលើគ្រែគេងបាត់ទៅហើយ តែដោយហេតុតែនាងគេងបែជំហៀងទើបនាយមិនដឹងថានាងគេងលក់ហើយឬនៅ។
រាងខ្ពស់កម្ពស់១ម៉ែត្រ៨៣ ដើរសម្ដីទៅទូរខោអាវ ដើម្បីបើកយកសម្លៀកបំពាក់មកស្លៀក លុះគេស្លៀកពាក់រួចរាល់ គេក៏ដើរសម្ដៅទៅកាន់គ្រែ រួចក៏ប្រាស់ខ្លួនគេងជិតនាងតូចហេរីន។
នាយបម្រាស់ខ្លួនគេងផ្អៀងបែរជំហៀងសម្លឹងមើលផែនខ្នងតូចដែលគេងបែរខ្នងដាក់ តែថ្ងៃនេះ គេចម្លែកជាងរាល់ដង រាល់ដងនាងដេកតែនាង គេដេកតែគេ ទោះគេងគ្រែជាមួយគ្នាក៏ដោយ តែពេលនេះគេកំពុងតែគេងបង្ខិតទៅក្បែរនាង ហើយក៏
ផឹប!!
“ហាស៎??”
To be continued 💋
