Nightmare

352 11 1
                                        

   ក្នុងសម័យកាលដែលម្នាក់ៗស្រេកឃ្លានអំណាច ក៏មានពន្លក  ស្នេហាលូតលាស់ឡើង
រវាងរាជបុត្រនៃអាណាចក្រ ម៉ាលខាវៀន នឹងព្រះនាងនៃរដ្ឋម៉ាលខាវៀនខាងជើង
អាចនិយាយបានថាវាជាព្រហ្មលិខិតដែលបណ្តាលអោយអ្នកទាំងពីរបានជួបគ្នាក៏ថាបាន។ 

   រាជបុត្រសក់ពណ៌ទឹកប្រាក់ ដែលមានកែវភ្នែកពណ៌ទឹកសមុទ្រ នឹងមុខមាត់ប្រៀបដូចចម្លាក់
ដែលឆ្លាក់ចេញមកយ៉ាងល្អឥតខ្ចោះដោយជាងចម្លាក់ដៃឯក មិនថាអ្នកណាក៏មិនអាចដក
ខ្សែភ្នែកចេញពីគេបាន មិនថាអ្នកណាក៏មិនអាចបដិសេធមន្តស្នេហ៍មហាសាលរបស់គេបាន
គេល្អឥតខ្ចោះ ហើយគេក៏សាកសមជាគូនឹងនាង...ព្រះនាងដែលត្រូវគេប្រៀបប្រដូចទៅ
នឹងពន្លឺព្រះអាទិត្យ នាងស្រស់ស្អាត ទន់ភ្លន់ ស្នាមញញឹមដ៏ចែងចាំងរបស់នាងធ្វើអោយ
បេះដូងរបស់គេញាប់ញ័រជាលើកដំបូងក្នុងជីវិត គ្មានស្រីណាដែលអាចធ្វើអោយគេសម្លឹង
រហូតភ្លេចដកដង្ហើមដូចនាងបានឡើយ...នាងជាមនុស្សស្រីដំបូងបំផុត ហើយក៏ជាមនុស្ស
ស្រីតែម្នាក់គត់។

ក្តីស្រឡាញ់ដែលរីកលូតលាស់កាន់តែធំធេង ពីមនុស្សមិនស្គាល់គ្នា ក្លាយជាមិត្តភក្តិ
ហើយក៏បន្តក្លាយជាគូស្នេហ៍ រហូតដល់ថ្ងៃដែលពួកគេក្លាយជាគូដណ្តឹងនឹងគ្នាវាជារឿង
គួរអោយច្រណែន គ្រប់គ្នាច្រណែននាង ដែលបានគ្រប់គ្រងបេះដូងរបស់គេ មនុស្សប្រុស
ដែលគ្រប់គ្នាដាក់ រហ័ស្សនាមថា រាជបុត្រទឹកកក ឆ្មើងឆ្មៃ ប្រកាន់ខ្លួន រាជបុត្រដែលចាត់ទុក
មនុស្សស្រីដទៃប្រៀបដូចជារបស់គ្មានតម្លៃ នាងជាមនុស្សស្រីដែលមានសំណាងបំផុត
លើលោកនេះ រហូតដល់យប់មួយនោះ... យប់ដែលគ្រប់យ៉ាងត្រូវរលាយខ្ទេចខ្ទី
មិនលើកលែងសូម្បីតែស្នេហាដ៏ធំធេងដែលនាងបានប្រគល់អោយគេ...

   យប់មួយដែលមានព្រះច័ន្ទពេញបូរមី ក្លិនអសោចនៃឈាមរសាត់ពេញអាកាស
ស្របពេលតែមួយដែលសម្រែកនៃភាពឈឺចាប់បាន បន្លឺឡើងយ៉ាងគ្រលួច ប្រៀបដូច
ជាសម្រែកចុងក្រោយមុននឹងដាច់ខ្យល់ លឺកងរំពងពេញផ្ទៃរាជវាំង ដាស់អោយរាងតូច
ដែលកំពុងគេងលក់យ៉ាងសុខស្រួលលើគ្រែទន់ល្មឿយស្ទុះងើបចុះពីគ្រែ ក្នុងដៃក្តាប់
ដាវគ្រីសស្តាល់ដែលជាអាវុធប្រចាំខ្លួនយ៉ាងណែន មុននឹងដើរ សំដៅទៅរកប្រភព
សម្លេងដោយបេះដូងលោតញាប់។

នាងដើរយឺតៗកាត់ភាពងងឹត តាមក្លិនឈាមដ៏ឆ្អាបដែលភាយមកប៉ះច្រមុះ
រហូតដល់ទីនោះ...មនុស្សប្រុសដែលនាងស្រឡាញ់ស្មើរជីវិត កំពុងកាន់ដាវដាប
ដោយឈាមក្រហមឆ្អៅ នឹងរាងកាយគ្មានវិញ្ញាណរបស់បិតាមាតានាង។

   សម្រែកនៃភាពតក់ស្លុតរបូតចេញពីមាត់របស់នាងមុននឹងរាងតូចរត់ចូលទៅលុតជង្គង់
ក្បែររាងកាយរបស់អ្នកមានគុណទាំងពីរ ទឹកភ្នែកស្រក់មកដូចទឹកបាក់ទំនប់ បាត់ដៃញ័រ
ទទ្រើតរបស់នាងចាប់ក្រសោបបាត់ដៃរបស់អ្នកមានគុណទាំងពីរមកដាក់ផ្អឹបនឹងថ្ងាស
ប្រៀបដូចជានាងកំពុងបន់ស្រន់សុំជីវិតរបស់ពួកគេពីព្រះជាម្ចាស់ តែវាគ្មានផ្លូវអាចទៅ
រួចនោះទេ។ រាងកាយទាំងពីរសន្សឹមៗ រលាយក្លាយជាផេះផង់និងរសាត់បាត់ទៅក្នុង
ខ្យល់អាកាស យ៉ាងអណោចអធ័មបំផុត ចំណែកអ្នកដែលគិតតែអង្គុយយំក៏ងើបមុខឡើង
មើលទៅកាន់ប្រុសម្នាក់នោះដែលកំពុងឈរមើលនាង ដោយខ្សែភ្នែកត្រជាក់ដូចទឹកកក។

"ប្រាប់បានទេថាទ្រង់មិនមែនជាអ្នកធ្វើ? ប្រាប់ខ្ញុំមកថាទ្រង់មិនបានធ្វើ!!!"
នាងស្រែកសួរគេ ទាំងទឹកភ្នែកហូររហាម ក្នុងចិត្តភាវនាអោយអ្វីដែលនាងឃើញ
វាខុសពីអ្វីដែលនាងគិត។

"..."
គ្មានពាក្យសម្តីរបូតចេញពីបបូរមាត់ស្អាតនោះឡើយ ក្រៅពីទឹកមុខដែលមិន
បង្ហាញពីអារម្មណ៍អ្វីទាំងអស់។

"ហេតុអី?!!! ហេតុអីក៏ធ្វើបែបនេះ?!!!"
នាងគំហកសួរម្តងទៀត ចង់លឺចម្លើយចេញពីមាត់គេក្នុងពេលនេះ តែអ្វីដែលនាង
ទទួលបានមិនមែនជាចម្លើយ គេយកចុងដាវមកភ្ញើយចង្ការនាង មុននឹងឱនមកខ្សឹប
ក្បែរត្រចៀកនាងតិចៗ...

"នេះជាទិដ្ឋភាពដែលស្រស់ស្អាតខ្លាំងណាស់សំណព្វចិត្ត..."

មនុស្សចិត្តអាក្រក់បញ្ចេញស្នាមញញឹមចំអកឡកឡឺយ សមចិត្ត មុននឹងដើរចេញទៅ
ទុកអោយនាងអង្គុយហូរទឹកភ្នែកនៅត្រង់នោះ ដោយបេះដូងខ្ទេចខ្ទាំ គិតមិនយល់ថា
ហេតុអីមនុស្សប្រុសដែលនាង ស្រឡាញ់ស្ទើរលេប សម្លាប់មាតាបិតារបស់នាងយ៉ាង
ឈាមត្រជាក់ បែបនេះ។ ម៉េចក៏រឿងបែបនេះកើតឡើងចំពោះនាង នាងមិនគួរណា
ខ្វាក់ភ្នែកទៅស្រឡាញ់ប្រុសឃោរឃៅរដូចគេនោះទេ។

   ភាពឈឺចាប់ដែលកំពុងហែកហួរបេះដូងរបស់នាងស្ទើរតែដាច់ខ្យល់ ធ្វើអោយទឹកភ្នែក
ដែលកំពុងស្រក់ក្លាយជាពណ៌ក្រហមឆ្អៅ ប្រៀបដូចជាការឈឺចាប់មហាសាលដែលនាង
កំពុងទទួលបាននៅ ពេលនេះ។

"Park Jimin..."
ឈ្មោះរបស់អ្នកដែលចាកចេញទៅមុននេះរបូតចេញពីមាត់នាងតិចៗ ហាក់ដូចជាការក្រើន
រំលឹកខ្លួនឯងកុំអោយភ្លេចគេ អ្នកដែលនាងត្រូវស្អប់ចាប់ពីវិនាទីនេះរហូតទៅ...

នេះជាព្រហ្មលិខិត រឺជាកម្មពៀរ...?

Bloody RomanceDonde viven las historias. Descúbrelo ahora