Shivering Heart

157 5 0
                                    


រាងខ្ពស់ស្រឡះរបស់ Jungkook ក្នុងសម្លៀកបំពាក់ អាវសឺមិរពណ៌ស ដៃអាវត្រូវមូរឡើង
ត្រឹមកែងដៃ នឹងខោសាច់ក្រណាត់ពណ៌ទឹកប៊ិច ឈរអោបដៃ កែវភ្នែកពណ៌ប្រផេះសម្លឹងទៅ
ក្រៅបង្អួចដោយទឹកមុខស្មើរមិនបង្ហាញអារម្មណ៍អ្វីទាំងអស់ វាផ្ទុយពីក្នុងចិត្តគេ ដែលពេលនេះ
កំពុងច្របូកច្របល់ អារម្មណ៍កំពុងប្រកាប់ប្រចាក់គ្នាទៅមករហូតម្ចាស់ខ្លួនវិលវល់។

"ហ៊ឺយ..."
គេដកដង្ហើមធំយ៉ាងតឹងចិត្តបំផុត មុននឹងដើរយឺតៗទៅអង្គុយលើសាឡុងក្បែរនោះ។
អ្នកកម្លោះលើកម្រាមដៃស្រឡូនស្អាតវាស់សក់ដែលធ្លាក់បាំងមុខរបស់គេ ខណៈដែលភ្នែក
កំពុងសម្លឹងមើលអេក្រង់ទូរស័ព្ទ ហាក់ដូចជាកំពុងរងចាំការខលចូលរបស់នរណាម្នាក់ ក្នុងចិត្ត
កំពុងច្របូកច្របល់ថាគួរខលទៅម្នាក់នោះ រឺចាំអោយម្នាក់នោះខលមក ហើយទីបំផុតគេក៏
សម្រេចចិត្តលើកទូរស័ព្ទខលចេញទៅ តែមុខសង្ហារក៏ត្រូវជ្រួញចិញ្ចើមព្រោះអ្នកនៅខ្សែម្ខាង
ទៀតមិនលើកទូរស័ព្ទ។

"ម៉េចមិនទទួល!"
គេរអ៉ូបណ្តើរ ចុចខលចេញទៅម្តងទៀតបណ្តើរ តែអ្នកម្ខាងទៀតនៅតែមិនទទួល
ទើបអ្នកកម្លោះបញ្ឈប់ការតស៊ូ គេបោះទូរស័ព្ទសេរីទំនើបទៅលើតុមួយទំហឹងដោយ
មិនបារម្ភខ្លាចបែកអីបន្តិច មុននឹងលើកដៃច្បូតមុខ ហើយក៏ដកដង្ហើមធំម្តងទៀត។

ភ្លាមៗនោះសម្លេងទូរស័ព្ទរោទិ៍ក៏បន្លឺរឡើង ហើយអ្នកដែលកំពុងអង្គុយអស់សង្ឃឹមក៏
ឈោងយកមកមើលយ៉ាងរហ័ស តែគេក៏ត្រូវខកចិត្តជាលើកទី២ ព្រោះលេខដែល
ខលចូលមក មិនមែនជាលេខរបស់អ្នកដែលគេរងចាំ។ គេចុចទទួលដោយទឹកមុខ
ធុញទ្រាន់ ចាំបាច់ត្រូវតែទទួល ទោះជាគេមិនចង់ក៏ដោយ ព្រោះអ្នកដែលខលចូល
មកគ្មានអ្នកណាទេ គឺប្អូនប្រុសរបស់គេនឹងឯង។

"ម៉េច?"

"អីយ៉ា សម្លេងមួរម៉ៅម្លេះ នេះកុំប្រាប់ណាថាក្តៀ-"

"និយាយការងាររបស់ឯងមក កុំតាប៉ែ"
អ្នកនៅខ្សែម្ខាងទៀតមិនទាន់បញ្ចប់ប្រយោគដោយ[ន]ផង ក៏ត្រូវកម្លោះមុខម៉ូវនិយាយ
កាត់ដោយសម្លេងកាច ធ្វើអោយអ្នកម្ខាងទៀតឆ្ងល់ថាមានអីកើតឡើងចំពោះអារម្មណ៍
បងប្រុសគេនៅពេលនេះ។

Bloody RomanceWhere stories live. Discover now