តាំងពីត្រឡប់មកពីខន់ដូរបស់ Jimin មកទល់ថ្ងៃនេះខ្ញុំមិនបានទៅមហាវិទ្យាល័យ ៥ថ្ងៃហើយ
ថ្ងៃនេះជាថ្ងៃអាទិត្យ តាមធម្មតាប្រហែលជាទំនេរ តែអាទិត្យនេះត្រូវពួកតាចាស់នៅព្រឹទ្ធសភា
ទូរស័ព្ទមកអូសក.អោយទៅប្រជុំទាំងព្រលឹម។ឡានលីម៉ូស៊ីនមកឈប់នៅពីមុខអាគារម៉ូតបុរាណធំមហាសាល ជាកន្លែងសម្រាប់គាស់ហៅ
ពួកលើមនុស្សដែលមានឋានៈខ្ពស់មកជួបជុំគ្នានៅទីនេះ។ ខ្ញុំចុះឡានដើរចូលទៅខាងក្នុង មនុស្ស
ច្រើនខ្លាំងណាស់ សំណាងហើយដែលសាលនេះធំ មិនអីចឹងប្រាកដជាខ្យល់គគរជើងគ្នាមិនខាន។ខ្ញុំដើរយឺតៗទៅអង្គុយកៅអីដែលមានបិទផ្លាកឈ្មោះរបស់ខ្ញុំ មួយសន្ទុះក្រោយមក Jimin
នឹងស្រីសក់ផ្កាឈូកក៏បណ្តើរគ្នាចូលមកដោយកាយវិការស្និទ្ធស្នាល មិនដឹងហេតុអីអាបេះដូង
របស់ខ្ញុំនេះវាឈឺខ្លាំងម្លេះ ទាំងដែលព្យាយាមប្រាប់ខ្លួនឯងម្តងហើយម្តងទៀតថា ខ្ញុំនឹងគេមិនអាច
ដើរផ្លូវរួមគ្នាបានទេ តែគ្រប់ពេលដែលឃើញមុខគេក៏ទប់អារម្មណ៍មិនបាន បេះដូងវាញាប់ញ័រមិន
ខុសពីលើកដំបូងដែលពួកយើងស្គាល់គ្នា ខ្ញុំនៅចាំអារម្មណ៍នឹងច្បាស់..."Saiya!!!"
"ហា៎!!! Jungkook ខ្ញុំលោះព្រលឹងអស់ ហៅតិចៗក៏បាន!"
កំពុងតែភ្លឹក ស្រាប់តែភ្ញាក់ដោយសារសម្លេងហៅខ្លាំងៗ ព្រះអើយបើបែបនេះញយដង
ប្រាកដជាគាំងបេះដូងងាប់ឆាប់មិនខាន!"ខ្ញុំហៅនាងតិចៗច្រើនដងហើយតែនាងរវល់តែភ្លឹក"
គេនិយាយបណ្តើរ ដាក់គូទអង្គុយក្បែរខ្ញុំបណ្តើរ។"អីចឹងហេ៎ស? ហាហា ខ្ញុំនេះយាប់មែន! ចុះ Jungsoo មិនមកទេហេ៎ស?"
"វាមកតាមក្រោយ"
ពួកយើងនិយាយគ្នាពីរបីម៉ាត់ មុននឹងស្ងៀមរៀងៗខ្លួន ព្រោះពួកព្រឹទ្ធសភាកំពុងនាំគ្នាដើរចូល
មកក្នុងសាល សម្លេងអ៉ូអែរមុននេះក៏ស្ងាត់បន្តិចម្តងៗ។ ពួកតាចាស់អស់នោះ និយាយពីនេះ
ពីនោះបានបន្តិច ស្រាប់តែទ្វារសាលត្រូវរុញបើកមួយទំហឹង អង្គរក្សឈុតខ្មៅ២នាក់ដើរចូលមក
ដោយមានអូសមនុស្សស្រីម្នាក់ចូលមកផង មុននឹងរុញនាងអោយលុទជង្គង់ចំពោះមុខពួកព្រឹទ្ធសភា
ក្រោមក្រសែភ្នែកងឿងឆ្ងល់របស់គ្រប់គ្នា។

YOU ARE READING
Bloody Romance
Fanfictionគេនឹងក្លាយជាអធិរាជគ្រប់គ្រងអាណាចក្របិសាចជញ្ជក់ឈាមនៅថ្ងៃអនាគត នឹងជាឃាតករដែលសម្លាប់ប៉ាម៉ាកនាងយ៉ាងឈាមត្រជាក់បំផុត ហើយក្នុងពេលតែមួយ គេក៏ជាគូស្នេហ៍របស់នាង។ នាងប្រាប់ខ្លួនឯងអោយស្អប់គេ នឹងព្យាយាមបំភ្លេចគេរាល់ថ្ងៃ ប៉ុន្តែវាមិនមែនជារឿងងាយស្រួល។ បន្ទាប់ពីបែកគ...